Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-21 09:21

ការពិនិត្យសេចក្តីព្រាងច្បាប់នៅរដ្ឋសភា គឺពេលបញ្ជូនទៅដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា សេចក្តីព្រាច្បាប់ត្រូវបានបញ្ជូនទៅគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីពិនិត្យ ។

            ក្រោយពេលដែលគណៈកម្មការជំនាញនៃរដ្ឋសភាពិនិត្យ និងកែសម្រួលរួចហើយ សេចក្តីព្រាងច្បាប់ត្រូវបញ្ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចទៀត ។ ក្រោយពេលដែលគណៈក​ម្មការអចិន្រ្តៃយ៍នៃរដ្ឋសភាបានពិនិត្យ និងកែសម្រួលចប់សព្វគ្រប់ហើយ សេចក្តីព្រាងច្បាប់ត្រូវបានដាក់ឆ្លងសម័យប្រជុំពេញអង្គ នៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត ។ ក្រោយពេលដែលសម័យប្រជុំពេញអង្គបានអនុម័តលើសេចក្តីព្រាងច្បាប់ទាំងស្រុងហើយ ប្រធានរដ្ឋសភា ត្រូវចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ដោយប្រើរូបមន្តដូចខាងក្រោម ៖

ដោយប្រើរូបមន្តថា ៖

                                                                                            ច្បាប់

                                                                                             ស្តីពី

                                                                             .......................................

                            លើទំព័រចុងក្រោយ នៅខាងក្រោមសេចក្តីបញ្ចប់នៃច្បាប់ គេសរសេររូបមន្តដូចខាងក្រោម ៖

                                                               ច្បាប់នេះត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

                                                                អនុម័ត នៅថ្ងៃទី...................នាសម័យប្រជុំសាមញ្ញ

                                                                លើកទី.....................នីតិកាលទី.......................។

                                                                                                                                           ភ្នំពេញ ថ្ងៃទី....ខែ...ឆ្នាំ.......

                                                                                                                                                     ប្រធានរដ្ឋសភា

 

            បន្ទាប់ពីបានទទួលការអនុម័តពីរដ្ឋសភារួចហើយ គេត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅព្រឹទ្ធសភាដើម្បីពិនិត្យ និងអនុម័តយល់ស្របលើទម្រង់ និងគតិច្បាប់ ។ រីឯបែបបទពិនិត្យសេចក្តីព្រាងច្បាប់នៅព្រឹទ្ធសភាក៏ត្រូវអនុវត្តដូចនៅរដ្ឋសភាដែរ ។ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ខ្លះទៀត គេត្រូវដាក់ឆ្លងក្រុមប្រឹក្សាធម្មនុញ្ញទៀត ។

            សេចក្តីព្រាងច្បាប់ទាំងឡាយដែលត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័តរួច និងប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ចុះហត្ថលេខារួចហើយ ច្បាប់ទាំងនោះត្រូវបានបញ្ជូនមកទីស្តីការគណៈរដ្ឋមន្ត្រី (អគ្គលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាល) វិញ ដើម្បីចាត់ចែងធ្វើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់នោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login