2019-05-23 01:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីសន្និសីទសឺណែវ ឆ្នាំ ១៩៥៤ ។
២.ព្រះបាទនរោន្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិនៅថ្ងៃខែឆ្នាំណា ? ទ្រង់ថ្វាយរាជ្យសម្បត្តិនេះទៅឲ្យអ្នកណា ?
៣. តើអង្គការសង្គមរាស្រ្តនិយម បានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? ដោយនរណា ? ដើម្បីអ្វី ?
៤. ហេតុអ្វីបានជាព្រះបាទ នរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋ ?
៥. តើអង្គការនយោបាយសង្គមរាស្រ្តនិយមជាអ្វី ? ដើម្បីឲ្យអង្គការនេះរឹងមាំត្រូវធ្វើដូចម្តេច ?
ចម្លើយ
១. សន្និសីទសឺណែវ គឺជាបរាជ័យរបស់បារាំង និងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងប្រគល់ឯករាជ្យប្រទេសវៀតណាម និងឡាវ ។ កិច្ចព្រមព្រៀងទាំងនោះមាន៖
២.ព្រះបាទនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិនៅថ្ងៃទី ០៣ មីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គបានថ្វាយរាជ្យសម្បត្តិនេះទៅព្រះបាទ នរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។
៣. អង្គការសង្គមរាស្រ្តនិយម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ មីនា ១៩៥៥ ដោយព្រះបាទ នរោត្តម សីហនុ ។ អង្គការបង្កើតឡើង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលនៅខែ កញ្ញា ឆ្នាំ ១៩៥៥ ។
៤. បានជាព្រះបាទនរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់ព្រះអង្គថាជាព្រះបិតាឯករាជ្យជាតិ និងសន្តិភាពជាតិទោះបីជាព្រះអង្គ ចុះចេញពីរាជបល្ល័ងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែគោរព និងមានជំនឿលើព្រះអង្គដដែល ។
៥. អង្គការសង្គមរាស្រ្តនិយម ជាប្រភេទអង្គការមហាជន ។ អង្គការនេះរឹងមំាទៅបាន លុះត្រាណាមានការគាំទ្រពីមហាជនទាំងមូល រួមកម្លាំងចលករមួយចំនួនទៀត ។