2019-05-23 01:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើនរណាជាក្បាលម៉ាស៊ីន ដឹកនាំអង្គការសង្គមរាស្រ្តនិយម ?
២. តើអង្គការមហាជន សង្គមរាស្រ្តនិយម ទទួលការគាំទ្រពីមហាជនដូចម្តេច ?
៣. តើសង្គមរាស្រ្តនិយម បានគ្រប់គ្រងអំណាចពីឆ្នាំណាដល់ឆ្នាំណា ?
៤. តើសមាជជាតិជាអ្វី ? ត្រូវបានរៀបចំនិងដឹកនាំដោយអ្នកណា ?
៥. តើសមាជជាតិ បានសម្រេចបាននូវសមិទ្ធផលអ្វីខ្លះ ?
ចម្លើយ
១. ក្បាលម៉ាស៊ីនដឹកនាំអង្គការគឺ ព្រះបាទនរោត្តម សីហនុ និងឥស្សរជននយោបាយជាច្រើនទៀត រួមមានលោក ស៊ឹនម វ៉ា , សឺន សាន យ៉ែម សំបូ សារី និងព្រះអង្គម្ចាស់នរិន្ទដេត ។
២. មានការគាំទ្រទាំងផ្នែកស្មារតី និងហិរញ្ញវត្ថុ ពីគ្រប់មជ្ឈដ្ឋានតាមរយៈការបរិច្ចាគជាទ្រព្យសម្បត្តិ ពីស្រទាប់អ្នកមាន ។ ចំណែកប្រជាជននៅបទគាំទ្រផ្នែកកំលាំងកាយនិងស្មារតី ។
៣. ពីឆ្នំា ១៩៥៥ ដល់ឆ្នាំ ១៩៧០ ។
៤. សមាជជាតិវេតិការចំហរសម្រាប់ប្រជាជន និងអ្នកដឹកនាំមានការចោទសួរ ដេញដោលគ្នាលើបញ្ហានយោបាយក្នុងនិងក្រៅប្រទេស បញ្ហាសេដ្ឋកិច្ចនិងដេញដោលគ្នាពីការដឹកនាំរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ ។ សមាជលត្រូវបានរៀបចំ និងដឹកនាំដោយគណៈកម្មការកណ្តាល នៃអង្គការសង្គមរាស្រ្តនិយមដែលមានព្រះសម្តេចនរោត្តម សីហនុ ជាប្រធាន ។
៥. ដូចជាការប្រឆាំងអំពើពុករលួយ ប្រជាជនមានសិទ្ធិបញ្ចេញមតិ ការយកភាសាខ្មែរកជាភាសាផ្លូវការ ការគោរពព្រះពុទ្ធសាសនា ជាដើម ។