2019-05-23 01:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តាមរដ្ឋធម្មនុញ្ញ តើសមាជជាតិជាស្ថាប័នដូចម្តេច ?
២. តើសមាជជាតិ បានផ្តល់អត្តប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ ?
៣. តើនយោបាយអព្យាក្រឹត្យ របស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំណា ? តាមការទាមទាររបស់ប្រទេសណា ?
៤. តើព្រះបាទនរោត្តមសីហនុ មាននយោបាយក្រៅប្រទេសដូចម្តេច?
៥. ក្នុងសន្និសីទ នាទីក្រុងបានឌុង ព្រះបាទនរោត្តម សីហនុ បានជួបនឹងមេដឹកនាំប្រទេសណាខ្លះ ? ប្រទេសទាំងនោះបានប្រកាលដូចម្តេច ?
ចម្លើយ
១. សមាជជាតិ ជាស្ថាប័ននយោបាយរបស់រដ្ឋដែលចាំបាច់ឲ្យមានការជួបគ្នារវាងថ្នាក់ដឹកនាំ និងប្រជារាស្រ្តជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីប្រយោជន៍ជាតិរួម ។ រដ្ឋាភិបាល និងសភាជាតិត្រូវបំពេញត្រូវតែអនុវត្តតាមការសម្រេចរបស់សមាជជាតិ ដែលប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ ។
២. មានអត្តប្រយោជន៍ដូចជា៖
៣. ត្រូវបានកំណត់យកក្នុងឆ្នាំ ១៩៥៤ នៅក្នុងសន្និសីទក្រុងសឺណែវ ។ តាមការទាមទាររបស់ប្រទេសចិននឹងសហភាពសូវៀត ដើម្បីកុំឲ្យសហរដ្ឋអាមេរិចអាចដាក់មូលដ្ឋានកងទ័ពរបស់ខ្លួន នៅលើទឹកដីកម្ពុជាបាន ។
៤. ព្រះអង្គបានប្រកាសប្រទេសជាអព្យាក្រឹត្យ និងចុះសន្ធិសញ្ញាមិនចូលបក្សសម្ព័ន្ធ ជាមួយលោកប្រធានាធិបតីទីតូនៃសាធារណៈរដ្ឋសហព័ន្ធសង្គមនិយមយូហ្គូស្លាវី និងនៅទីក្រុងបានឌុង ឆ្នាំ ១៩៥៦ទ្រង់បានឡាយព្រះហស្ថជាមួយលោកស៊ូកាណូ នៃប្រទេសឥណ្ឌូនេស៊ី ជាមួយលោកណាស៊ែនៃសាធារណៈរដ្ឋអារ៉ាប់រ៉ងនិងលោក នេរុ នាយករដ្ឋមន្រ្តីឥណ្ឌា ។
៥. បានជួបជាមួយមេដឹកនាំប្រទេសឥណ្ឌា លោក នេរុ ,ចិន លោកជូ អេន ឡាយ ,យូហ្គោស្លាវី លោក ទីតូ , អេស៊ីប លោកណាស៊ែរ , និងវៀតណាម លោកផាំ វ៉ាន់ដុង ។ មេដឹកនាំកោប្រទេសទាំងនោះ បានប្រកាសពីការខិតខំប្រឹងកប្រែងរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងជាមួយកម្ពុជាឈរលើការគោរពសិទ្ធិគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី មិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសជិតខាង ។