2019-05-22 09:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថាដូចម្តេច ?
២. នៅពេលដែលព្រះបាទនរោន្តម សីហនុ ធ្វើព្រះរាជបូជនីយកិច្ចនៅក្រៅប្រទេសដ នៅក្នុងប្រទេសពួកស្តាំនិយមបានធ្វើអ្វីខ្លះ ?
៣. តើព្រះបាទនរោន្តម សីហនុ បានយាងទៅប្រទេសថៃនៅថ្ងៃណា ខែឆ្នាំណា ? ហើយវិលត្រឡបប់មកវិញនៅថ្ងៃខែឆ្នាំណា ? និងយាងទៅគង់នៅទីណា ?
៤. តើបារាំងបានព្រមប្រគល់ផ្នែកយោធា យុត្តិធម៌ និងប៉ូលីសមកឲ្យខ្មែរវិញថ្ងៃណា ខែណាឆ្នាំណា ?
៥. តើព្រះបាទនរោន្តម សីហនុ បាននយាងចូលទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ? ហើយត្រូវបានទទួលយ៉ាងដូចម្តេច ?
ចម្លើយ
១. នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជនខ្មែរទាំងមូលបានសម្តែងនូវទឹកចិត្តោយ៉ាងមោះមុត ក្នុងការទាមទារឯករាជពីបារាំងឲ្យបានដាច់ខាត ទោះបីជាបារាំងពុំមានឆន្ទះក្នុងការប្រគល់កឯករាជ្យឲ្យយើងក៏ដោយ ។
២. នៅពេលដែលព្រះបាទនរោន្តម សីហនុ ធ្វើព្រះបូជនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសពួកស្តាំនិយមបានឈប់បង្កជំលោះ ហើយបានរួបរួមជាមួយនឹងរដ្ឋាភិបាល ។
ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០,០០០នាក់ បានស្មគ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយបានវឹកហាត់យ៉ាងសកម្ម ហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោន្តម សីហនុ ដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមឲ្យបាន ទោះបីជាបីជាជីវិតក៏ដោយ ។
៣. ព្រះបាទនរោន្តម សីហនុ បានយាងទៅប្រទេសថៃនៅថ្ងៃ ១៤ មិថុនា ឆ្នាំ១៨៥៣ហើយវិលត្រឡប់មកវិញនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៥៣ ។ ដោយព្រះអង្គបានយាងទៅគង់នៅខេត្តសៀមរាប ។
៤.បារាំងបានព្រមប្រគល់ផ្នែកយុត្តិធម៌ និងប៉ូលីសមកឲ្យខ្មែរវិញនៅថ្ងៃទី ២៩ សីហា ១៩៥៣ ។ តែផ្នែកយោធាវិញគឺនៅថ្ងៃទី ១៧ តុលា ១៩៥៣ ។
៥. ព្រះអង្គបានយាងទៅទីក្រុងភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ១៩៥៣ ហើយត្រូវបានប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទទួលយ៉ាងខ្លាំងពោលគឺប្រកបដោយស្នូរទះដៃនឹងសម្លេងហោកងរំពង ។