Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងវិស័យកសិកម្ម តើរដ្ឋាភិបាលសង្គមរាស្រ្តនិយមផ្តោតការយកចិត្តទុកដាក់លើផ្នែកអ្វីខ្លះ ?

២. ចូរនិយាយពីវិស័យគមនាគមន៍ នៅសម័យសង្គមរាស្រ្តនិយម ?

៣. តើសម័យសង្គមរាស្រ្តនិយមមានរោងចក្រ និងក្រុមហ៊ុនអ្វីខ្លះ ?

៤. ដើម្បីលើកកំពស់វិស័យសិក្សាធិការ តើរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានធ្វើដូចម្តេច ?

៥. ដើម្បីដោះស្រាយបញ្ហាសុខមាលភាពប្រជាជនតើ រដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានធ្វើដូចម្តេច ?

៦.តើស្នាព្រះហស្ថសំខាន់ៗ របស់ព្រះបាទនរោត្តមសីហនុមានអ្វីខ្លះ ?

ចម្លើយ

១. យកចិត្តទុកដាក់លើផ្នែក៖

  • ពង្រីកដីស្រែថ្មីៗ
  • ធ្វើការជ្រើសរើសពូជស្រូវថ្មីៗ
  • ការធ្វើនយោបាយទឹក
  • ចាត់តាំងក្រុមបសុពេទ្យ ឲ្យចាក់បង្ការោគសត្វពាហនៈគ្រប់ទីកន្លែង
  • បង្កើតឲ្យមានរក្ខិទីវានៅគ្រប់ទីកន្លែង ។

២. ចំពោះវិស័យគមនាគមន៍គឺ៖

  • នៅឆ្នាំ ១៩៥៤ពង្រឹងកំពង់ប្រៃនៅក្រុងព្រះសីហនុ
  • ឆ្នាំ ១៩៥៦ កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង២២៦គ.ម
  • ឆ្នាំ១៩៥៨ ពង្រឹងអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង
  • ឆ្នាំ ១៩៥៩ កសាងអាកាសយានដ្ឋានអន្តរជាតិនៅសៀមរាប
  • ឆ្នាំ ១៩៦០ កសាងផ្លូវរថភ្លើងពីខ្សែពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២៧០គ.ម
  • នៅឆ្នាំ ១៩៦០ កសាងស្ពានជ្រោយចង្វា
  • ឆ្នាំ១៩៦១ ភ្ជាប់ខ្សែរទូរស័ព្ទជាមួយតូក្យូ សាន់ប្រាន់ស៊ីស្កូ និងអូសាកា​ ។

៣. មានក្រុមហ៊ុនជាច្រើនដូចជា៖

  • ក្រុមហ៊ុនអន្តរជាតិញូហែមពួរ និងក្រុមហ៊ុនប្រេងកាល់តិច អេសូ សែល...ដែលជាក្រុមហ៊ុនបរទេស
  • ឆ្នាំ ១៩៦៣រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីមួយទៀត គឺក្រុមហ៊ុន អាហ័រណ នីហរ័ណ សូណិចស៊ីម សូណិចព្រីម ដែលជារបស់រដ្ឋនិងជារបស់ឯកជន ។
  • ធនាគារឆាទែរិដ ធនាគារហុងកុង ធនាគារអូហូរតូក្យូដែលជាក្រុមហ៊ុនរបស់អង់គ្លេស និងរបស់ជប៉ុន
  • ឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងឯកជន២គឺក្រុមខាង ផលិតផល កសិកម្ម និងក្រុមហ៊ុនជាតិខាងចែករំលែកទំនិញនាំចូល
  • រដ្ឋាភិបាលបានកសាងរោងចក្រស្រាបៀ រោងចក្រក្តារបន្ទះ រោងចក្រវាយនៈភ័ណ្ឌ រោងចក្រក្រដាស រោងចក្រកែវ រោងចក្រស៊ីម៉ង់ ស្ករសរ ក្រចៅ និងរោងចក្រដំឡើងត្រាក់ទ័រ ។

៤. ចំពោះវិស័យសិក្សាធិការរដ្ឋាភិបាល​បាន​៖

  • អភិវឌ្ឍន៍វិស័យអប់រំឲ្យមានគុណភាពនិង ប្រសិទ្ធភាពដោយបណ្តុះបណ្តាលគ្រូបង្រៀននិងកសាងសាលារៀនពីបឋមសិក្សា រហូតដល់សាកលវិទ្យាល័យ
  • ឆ្នាំ ១៩៦០ បង្កើតឲ្យមា​នសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យនីតិសស្រ្ត មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  • ខាងផ្នែកសាសនា បង្កើតឲ្យមានពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធឹកមហាវិទ្យាសាស្រ្ត
  • ឆ្នាំ ១៩៦១ លើកកម្ពស់វិស័យកីឡា ដោយជួយគ្រូបង្ហាត់មកពីបរទេស ។

៥. ដើម្បីដោះស្រាយបញ្ហាសុខមាលភាពប្រជាជន រដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានធ្វើដូចជា៖

  • ចាត់ឲ្យមានការកសាងមន្ទីរពេទ្យនៅគ្រប់ខេត្តក្រុងដើម្បីការពារនិងព្យាបាលជំងឺឲ្យប្រជារាស្រ្ត
  • អភិវឌ្ឍន៍ជនបទដូចជាណែនាំពីក្បួនអនាម័យនៅមូលដ្ឋាន និងចូលរួមសំអាតភូមិឋាន សិក្សាពីវិធានការការពារជំងឺប្រជាជនទូទាំង​ប្រទេស
  • ការឈូសឆាយដី បង្កើតភូមិនិងសង់លំនៅស្ថានជូនប្រជាជន
  • ជីអណ្តូងទឹកកសាងស្រះប្រឡាយទឹក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន
  • ឆ្នាំ ១៩៦១ បង្កើតឲ្យមានមជ្ឈមណ្ឌល អប់រំស្រ្តីពេស្យាទួលគោក
  • ផ្តល់សិទ្ធិឲ្យស្រ្តីក្នុងការបោះឆ្នោត ។

៦. ស្នាព្រះហត្ថសំខាន់ៗមាន៖

  • ទាមទារឯករាជ្យពីពួកបារាំង អាណានិគមនបារាំងជូនជាតិនិងប្រជាជនខ្មែរ
  • ធ្វើឲ្យសម័យសង្គមរាស្រ្តនិយមមានការរីកចម្រើន
  • ទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃដែលបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៤៥
  • បង្កើតសមិទ្ធផលផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច សម័យសង្គមរាស្រ្តិនិយម ។

វិញ្ញាសាទី៨១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login