2019-05-23 09:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នាយកដ្ឋានជំនាញជាអ្នករៀបចំឡើង នូវសេចក្តីព្រាងអនុក្រឹត្យ ។ ប្រសិនបើមានក្រសួងច្រើនពាក់ព័ន្ធនឹងខ្លឹមសារនៃអនុក្រឹត្យដែរ ក្រសួងដែរទទួលខុសត្រូវសំខាន់ជាងគេលើបញ្ហា ដែលត្រូវចែងក្នុងអនុក្រឹត្យ ត្រូវរៀបចំធ្វើសេចក្តីព្រាងអនុក្រឹត្យ ។ បន្ទាប់មក សេចក្តីព្រាងអនុក្រឹត្យត្រូវបញ្ជូនទៅក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីជួយពិនិត្យ និងកែសម្រួល ។ ក្នុងការធ្វើសេចក្តីព្រាងអនុក្រឹត្យ អ្នកតែងសេចក្តីត្រូវមានឯកសារគ្រប់គ្រាន់ ត្រូវមានសេចក្តីណែនាំពីអាជ្ញាធរថ្នាក់លើ ។ បន្ទាប់មក អ្នកតែងសេចក្តីត្រូវសិក្សារស្រាវជ្រាវ លើបញ្ហាឲ្យបានគ្រប់ជ្រុងជ្រោយ លើឯកសារច្បាប់ព្រះរាជក្រឹត្យ និងបទប្បញ្ញត្តិនានា ឬជួបពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ។ល។ ក្រោយពីបានធ្វើការស្រាវជ្រាវចប់សព្វគ្រប់ហើយ អ្នកតែងសេចក្តីចាប់ផ្តើមធ្វើសេចក្តីព្រាងអនុក្រឹត្យ ។ ក្រោយពីបានពិនិត្យ និងកែសម្រួលសព្វគ្រប់ហើយ សេចក្តីព្រាងអនុក្រឹត្យត្រូវបានបញ្ជូនតាមឋានានុក្រម ទៅជូនរដ្ឋមន្ត្រី ដើម្បីបើកការប្រជុំពិនិត្យ និងកែសម្រួល មុននឹងបញ្ជូនទៅរាជរដ្ឋាភិបាល ។ ប្រសិនអនុក្រឹត្យមានខ្លឹមសារ ពាក់ព័ន្ធនឹងស្ថានភាពរបស់មន្ត្រីរាជការ នាយនគរបាល នាយទាហាន ជាន់ខ្ពស់ (ការតែងតាំង ការផ្ទេរ ការដកហូតមុខតំណែង..) ត្រូវបានគេធ្វើជាសំងាត់ អាចត្រឹមថ្នាក់ដឹកនាំក្រសួង-ស្ថាប័នប៉ុណ្ណោះ ។