Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កាលគ្រាមួយ មាន​បុរសម្នាក់​កំពុង​បររទេះ​ដែល​ពោរពេញ​ដោយ​ទំនិញ​យ៉ាង​ធ្ងន់​កាត់​ផ្លូវមួយ​ដែល​ពេញ​ដោយ​ភក់។ គាប់​ជួន​ពេល​នោះ កង់​រទេះ​គាត់​ក៏​ផុង​ចូល​ទៅ​ក្នុង​ភក់ គាត់​បាន​យក​ខ្សែ​តី​វាយ​សេះ ដើម្បី​ឲ្យ​វា​ទាញ​រទេះ​ទៅ​មុខ​ទៀត តែ​មិន​ទៅមុខ​បែជា​រឹតតែ​ផុងជ្រៅ​ទៅៗ។ ដោយអស់សង្ឈឹម គាត់បោះខ្សែតីចោល ហើយលុតជង្គង់បួងសួងដល់ ហ៊រគូលីសដ៏មហិមារ (Hercules the Strong)។

«អូ! ព្រះហ៊រគូលីសដ៏មហិមារ! សូមមកជួយខ្ញុំក្នុងពេលនេះផង!»

រំពេចនោះ ហ៊រគូលីសក៏ប្រាកដរូបចេញមក ហើយនិយាយថា៖

«នែ បុរសបររទេះ! ចូលអ្នកងើប​ឡើង​ ហើយទៅរុញកង់រទេះដោយខ្លួនអ្នក​ទៅ»

មូល​ន័យ​៖ ខ្លួនទីពឹងខ្លួន (ជួយខ្លួនឯងសិន មុននឹងព្រះជួយអ្នក)

 

ប្រភព៖ ហ៊រគូលីស និង​បុរស​បររទេះ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login