ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវមានលក្ខខណ្ឌដូចជា ៖
ក. លក្ខខណ្ឌទូទៅ
ខ. លក្ខខណ្ឌគុណសម្បត្តិ ៖ ជនបរទេសដែលបានធ្វើអំណោយជាប្រាក់ ដល់ថវិកាជាតិចាប់ពី មួយពាន់លានរៀលឡើងទៅឬបានបង្ហាញនូវភស្តុតាងថាខ្លួនបានផ្តល់គុណសម្បត្តិ ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាជនបរទេសនោះ អាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរក្នុងករណី ដែលជននោះបំពេញបានចំណុចមួយចំនួនក្នុងលក្ខខណ្ឌទូទៅ។
គ. លក្ខខណ្ឌសហព័ន្ធ ៖ ជនបរទេសដែលមានសហព័ន្ធឬកូនដែលមានអាយុក្រោម១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។ បែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរ ការសម្រេចផ្តល់សញ្ជាតិខ្មែរ ត្រូវកំណត់ដោយច្បាប់ និងជនដែលបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរត្រូវធ្វើសម្បថ នៅចំពោះមុខ តុលាការកំពូល។