ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើព្រះរាជក្រឹត្យគ្មានហត្ថលេខាអមមានគំរូដូចម្តេច ?
២៧- ដូចម្តេចហៅថាអនុក្រឹត្យ ?
២៨- តើខ្លឹមសារនៃអនុក្រឹត្យអាចពាក់ព័ន្ធបញ្ហាអ្វីខ្លះ ?
២៩- អ្វីទៅជាបែបបទនៃការកសាងអនុក្រឹត្យ ?
៣០- តើអ្នកណាជាអ្នកធ្វើសេចក្តីព្រាងអនុក្រឹត្យ ?
ចម្លើយ
២៦- គំរូព្រះរាជក្រឹត្យគ្មានហត្ថលេខាអម
(ព្រះសង្ហារ)
ព្រះរាជក្រឹត្យ
លេខ ជស/រកត/១.../...
យើង
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្រ្ទាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជារដ្ឋឯករាជបូរណសន្តិ សុភមង្គលា សិរីបុលា
ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី
ត្រាស់បង្គាប់
មាត្រា ១ ៖ ត្រូវបានតែងតាំងឯកឧត្តម.........ជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា មាន
ឋានៈស្មើរដ្ឋលេខាធិការ ។
មាត្រា ២ ៖ នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តឲ្យសម្រេចតាមព្រះរាជក្រឹត្យនេះ ។
មាត្រា ៣ ៖ ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្ថលេខានេះតទៅ ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ....
ក្នុងព្រះបរមនាថ និង តាមព្រះរាជបញ្ជាដ៏ខ្ពង់ខ្ពស់
ប្រមុខរដ្ឋស្តីទី
ហត្ថលេខា
២៧- អនុក្រឹត្យ គឺជាសេចក្តីសម្រេច ដែលមានលក្ខណៈជាបទប្បញ្ញត្តិទូទៅ ឬឯកត្តភូត ចេញដោយប្រមុខរាជរដ្ឋាភិបាល ។
២៨- ខ្លឹមសារនៃអនុក្រឹត្យអាចពាក់ព័ន្ធបញ្ហាដូចខាងក្រោម ៖
ឧទាហរណ៍ ៖ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន ។
ឧទាហរណ៍ ៖ - អនុក្រឹត្យ ស្តីការបង្កើតសាកលវិទ្យាល័យ
- អនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សា អភិវឌ្ឍវិស័យកសិកម្ម និងជនបទ ។
២៩- បែបបទនៃការកសាងអនុក្រឹត្យ គឺប្រហាក់ប្រហែល នឹងការធ្វើព្រះរាជក្រឹត្យដែរ ប៉ុន្តែការធ្វើអនុក្រឹត្យមានភាពងាយស្រួលជាង ព្រោះអនុក្រឹត្យត្រូវបានអនុម័ត និងចុះហត្ថលេខា ដោយប្រមុខរាជរដ្ឋាភិបាល ។ អនុក្រឹត្យខ្លះមិនត្រូវបានដាក់ឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីទេ ។ នាយកដ្ឋានជំនាញនៃក្រសួងសាមី នីមួយៗ មានភារកិច្ចកសាងសេចក្តីព្រាងអនុក្រឹត្យ ។
៣០- នាយកដ្ឋានជំនាញជាអ្នករៀបចំឡើង នូវសេចក្តីព្រាងអនុក្រឹត្យ ។ ប្រសិនបើមានក្រសួងច្រើនពាក់ព័ន្ធនឹងខ្លឹមសារនៃអនុក្រឹត្យដែរ ក្រសួងដែរទទួលខុសត្រូវសំខាន់ជាងគេលើបញ្ហា ដែលត្រូវចែងក្នុងអនុក្រឹត្យ ត្រូវរៀបចំធ្វើសេចក្តីព្រាងអនុក្រឹត្យ ។ បន្ទាប់មក សេចក្តីព្រាងអនុក្រឹត្យត្រូវបញ្ជូនទៅក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីជួយពិនិត្យ និងកែសម្រួល ។ ក្នុងការធ្វើសេចក្តីព្រាងអនុក្រឹត្យ អ្នកតែងសេចក្តីត្រូវមានឯកសារគ្រប់គ្រាន់ ត្រូវមានសេចក្តីណែនាំពីអាជ្ញាធរថ្នាក់លើ ។ បន្ទាប់មក អ្នកតែងសេចក្តីត្រូវសិក្សារស្រាវជ្រាវ លើបញ្ហាឲ្យបានគ្រប់ជ្រុងជ្រោយ លើឯកសារច្បាប់ព្រះរាជក្រឹត្យ និងបទប្បញ្ញត្តិនានា ឬជួបពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ។ល។ ក្រោយពីបានធ្វើការស្រាវជ្រាវចប់សព្វគ្រប់ហើយ អ្នកតែងសេចក្តីចាប់ផ្តើមធ្វើសេចក្តីព្រាងអនុក្រឹត្យ ។ ក្រោយពីបានពិនិត្យ និងកែសម្រួលសព្វគ្រប់ហើយ សេចក្តីព្រាងអនុក្រឹត្យត្រូវបានបញ្ជូនតាមឋានានុក្រម ទៅជូនរដ្ឋមន្ត្រី ដើម្បីបើកការប្រជុំពិនិត្យ និងកែសម្រួល មុននឹងបញ្ជូនទៅរាជរដ្ឋាភិបាល ។ ប្រសិនអនុក្រឹត្យមានខ្លឹមសារ ពាក់ព័ន្ធនឹងស្ថានភាពរបស់មន្ត្រីរាជការ នាយនគរបាល នាយទាហាន ជាន់ខ្ពស់ (ការតែងតាំង ការផ្ទេរ ការដកហូតមុខតំណែង..) ត្រូវបានគេធ្វើជាសំងាត់ អាចត្រឹមថ្នាក់ដឹកនាំក្រសួង-ស្ថាប័នប៉ុណ្ណោះ ។