Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើចំណែកដើមនៃទម្រង់ព្រះរាជក្រឹត្យមានអ្វីខ្លះ ?

២២- តើខ្លឹមសារនៃព្រះរាជក្រឹត្យគេបែងចែកជាអ្វី ?

២៣- តើរូបមន្តបញ្ចប់នៃព្រះរាជក្រឹត្យមានអ្វីខ្លះ ?

២៤- តើការចុះហត្ថលេខានៃព្រះរាជក្រឹត្យត្រូវធ្វើដូចម្តេច ?

២៥- តើការចម្លងព្រះរាជក្រឹត្យមានអ្វីខ្លះ ?

ចម្លើយ

២១- ចំណែកដើមនៃទម្រង់ព្រះរាជក្រឹត្យមានដូចជា ៖ រូបព្រះសង្ហារ ចំណងជើង អក្សរកាត់ និងលេខ ការបញ្ជាក់ពីគោរម្យងារ ព្រះមហាក្សត្រ ឯកសារយោង រូបមន្តបញ្ចប់ ។

២២- ខ្លឹមសារនៃព្រះរាជក្រឹត្យត្រូវបានបែងចែកជាជំពូក ។ ជំពូកនីមួយៗ មានចំណងជើង គេដាក់លេខជំពូក ។ ជំពូកនីមួយៗត្រូវបានបែងចែកជាមាត្រា ។ គេត្រូវដាក់លេខមាត្រា ។ ក្នុងពីរមាត្រាក្រោយនៃព្រះរាជក្រឹត្យត្រូវបញ្ជាក់ពីអាជ្ញាធរ ដែលមានភារកិច្ចអនុវត្តព្រះរាជក្រឹត្យ និងបញ្ជាក់ការចូលជាធរមាននៃព្រះរាជក្រឹត្យ ។

២៣- រូបមន្តបញ្ចប់នៃព្រះរាជក្រឹត្យមានដូចជា ៖ ការចុះហត្ថលេខា ការចម្លងព្រះរាជក្រឹត្យ ។

២៤- ការចុះហត្ថលេខានៃព្រះរាជក្រឹត្យ ត្រូវបានឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ ឬចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី នៅពេលដែលព្រះមហាក្សត្រទ្រង់ព្រះអវត្តមាន ។ កន្លែងដែលត្រូវឡាយព្រះហស្ថលេខា ឬចុះហត្ថលេខា គឺស្ថិតនៅខាងស្តាំ ខាងក្រោមមាត្រាចុងក្រោយបង្អស់ ។

ឧទាហរណ៍ ៖

                                                                                          ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ...

                                                                                                                    ព្រះហស្ថលេខា

                                                                                                                   នរោត្តម សីហមុនី

 

២៥- ការចម្លងព្រះរាជក្រឹត្យមានដូចជា ៖ ចម្លងចែក ចម្លងត្រឹមត្រូវតាមច្បាប់ចម្លងចែក ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login