Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១០ តើល្បឿនបើកបរយានជំនិះត្រូវបានកំណត់តាមលក្ខខ័ណ្ឌយ៉ាងដូចម្តេចខ្លះ ?

១១. តើអ្នកបើកបររថយន្តត្រូវបន្ថយល្បឿននៅក្នុងករណីណាខ្លះ ?

១២. តើនៅក្នុងមាត្រាទី២០ ស្តីអំពីការហាមជែងនៅក្នុងករណីណាខ្លះ ?

១៣. តើក្នុងការឈប់ និងការចតនៅលើផ្លូវថ្នល់ត្រូវព្រឹត្តទៅយ៉ាងដូចម្តេច ?

១៤. តើការចតឬឈប់យានជំនិះត្រូវបានហាមឃាត់នៅក្នុងករណីណាខ្លះ ?

១៥. តើការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តយ៉ាងមិច ?

១៦. បើអ្នកបើកបរបានប្រព្រឹត្តល្មើសនិងបទប្បញ្ញត្តិចរាចរណ៍ តតើមន្រ្តីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍យ៉ាងដូចម្តេចខ្លះ ?

១៧. តើអ្នកបើកបរយានជំនិះ គ្រប់ប្រភេទត្រូវអនុវត្តវិធានការយ៉ាងដូចម្តេចខ្លះ ?

១៨. តើប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?   

ចម្លើយ

១០. ល្បឿនបើកបរយានជំនិះត្រូវបានកំណត់តាមលក្ខ័ខណ្ឌដូចមានចែងខាងក្រោមនេះ ៖

ល្បឿនបើកបរសម្រាប់យានជំនិះទូទទៅ

ក. នៅក្នុងទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿន ជាអតិបរមា៣០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត

•អ្នកបើកបរត្រូវប្រើល្បឿន ជាអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះរថយន្តគ្រប់ប្រភេទ

ខ. នៅក្រៅទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿន អតិបរមាគឺ៩០គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោនត្រូវកំណត់ក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមា ត្រឹម៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ល្បឿនបើកបរ សម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់

ក. នៅក្នុងទីប្រជុំជន

• អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រក្រយានយន្តត្រូវប្រើល្បឿនអតិបរមា គឺ៣០គីឡូម៉ែត្រក្នុងមួយម៉ោង

• អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង

ខ. នៅក្រៅទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា៧០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន ចំពោះររថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំង ទប់នឹងភាពគាំងកង់

• ល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងចំពោះយានដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោនដែលគ្មានប្រព័ន្ធហ្រ្វំាងទប់នឹងភាពគាំងកង់

ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ

ក. នៅក្នុងទីប្រជុំជន

• អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រើល្បឿនអតិបរមា៦០គីឡូម៉ែត្រក្នុងមួយម៉ោង

ខ. នៅក្រៅទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា គឺ១០០គីឡូម៉ែត្រក្នុង១ម៉ោង ចំពោះយានយន្តគ្រប់ប្រភេទ លើលលែងតែយានដឹកជញ្ជូនទំនិញដែលមានទម្ងន់សរុបអតិបរមា លើសពី៣,៥ តោនត្រូវកំណត់ល្បឿនអតិបរមាត្រឹម៨០គីឡូម៉ែត្រក្នុងមួយម៉ោងនិងយានដែលមានសណ្តោងរ៉ឺម៉កត្រូវកំណត់ល្បឿនអតិបរមាត្រឹម៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ល្បឿនបើកបរសម្រាប់ យានជំនិះមានសិទ្ធិអាទិភាព

បទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី១ ចំណុចទី២ និងចំណុចទី៣នៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កងរាជអាវុធហត្ថយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យនិងយានយន្តខ្លះទៀតដែលបន្លឺសូរសព្ទ ភ្លើងសញ្ញាពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ ។

១១. អ្នកបើកបររថយន្តត្រូវបន្ថយល្បឿននៅក្នុងករណីដូចខាងក្រោម៖

• នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត

• នៅពេលជៀស ឬជែងរថយន្តដឹកជញ្ជូនអ្នកដំណើរឬរថយន្តដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងងចុះ

• ពេលនៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់

• នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់

• នៅពេលប្តូរទិសចរាចរណ៍

• នៅត្រង់បត់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល

• នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំនោត

• នៅពេលជៀស ឬជែងក្បួនយានកំពុងឈប់ឬនៅពេលជៀស ឬជែងកបួនដង្ហែផ្សេងៗ

• នៅពេលមានវត្ថុច្រងេង ច្រងាងឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ

• ក្នុងគ្រប់ករណីដែលមានស្លាកសញ្ញាឲ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់

• កាលណាមានយានជំនិះរបស់នគរបាលឬយោធាកងអាវុធហត្ថយានពន្លត់អគ្គិភ័យយានសង្គ្រោះរបស់មន្ទីរពេទ្យនិងយានយន្តដែលមានបន្លឺសូរសព្ទ ឬភ្លើងសញ្ញាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកឯប ( អែប ) មកខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបានដើម្បីសម្រួលផ្លូវឲ្យយានទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព

• នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតក្បែរផ្លូវមិនលើសពី៥០ម៉ែត្រ ។

១២. នៅក្នុងមាត្រា២០ស្តីអំពីការហាមជែង នៅក្នុងករណីដូចខាងក្រោម៖

• ជែងគ្នាជាបីជួរ ( ជែងលើរថយន្តដែលកំពុងជែងគ្នា )

•នៅកន្លែងមានសញ្ញាមហាជែង

• នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន

• នៅជិតឬត្រង់ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល

• នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀតឬផ្លូវដាក់សញ្ញាបន្ថយល្បឿន

• នៅលើស្ពាន ឬពេលចុះចំណោត

• នៅកន្លែងការដ្ឋាន

• នៅជិត ឬត្រង់កំណាត់ផ្លូវដែលទុកសម្រាប់ថ្មើជើងឆ្លងកាត់

• នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង

• នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំងឬចុះអ័ព្ទខ្លាំងឬដីហុយខ្លាំង

• នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង

• នៅលើផ្លូវដែលមានទឹកលិច ។

១៣. យោងតាមមាត្រា២៤ ដែលចែងអំពីការឈប់ និងការចតនៅលើផ្លូវថ្នល់ត្រូវ ៖

•គ្រប់យានជំនិះ ដែលឈប់ឬចតមិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍

•នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោមនេះ

• ចំពោះទ្រូងផ្លូវ ដែលមានទិសចរាចរណ៍ពីរត្រូវចតឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន

• ចំពោះទ្រូងផ្លូវឯកទិស ត្រូវចកឬឈប់ខាងស្តាំឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានស្លាកសញ្ញាផ្ទុយ

• នៅក្រៅទីប្រជុំជនយានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវបើអាចធ្វើទៅបាន ។ បើគ្មានទីណាផ្សេងៗទៀតដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី២ នៃមាត្រានេះ

• នៅពេលយប់ ឬនៅកន្លែងមហាឈប់ឬចតគ្រប់រងយន្ត និងរ៉ឺម៉កដែលខូចគាំងឬត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវត្រូវដាក់សញ្ញាជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត

• នៅក្នុងទីប្រជុំជន គ្របយានជំនិះត្រូវឈប់ឬចតដាក់ទនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើសពី២៥ សង់ទីម៉ែត្រពីគែមចញ្ចឹមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត ឬផ្លូវកោង និងចន្លោះយ៉ាងតិច១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ឬផ្លូូវកោងនៃមហាវិថីនៅក្រៅទីប្រជុំជន យយានទាំងអស់ត្រូវឈប់ឬចតយ៉ាងតិចបំផុត១០ម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត់ឬផ្លូវកោង ។

• ក្នុងការចតមុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាំហ្រ្វាំងដៃ ឬមានវិធានការផ្សេងៗដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាននៅទីនោះ ។

១៤. ការចតឬឈប់យានជំនិះត្រូវបានហាមឃាត់ក្នុងករណីដូចតទៅ៖

• នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឲ្យថ្មើជើងនិងក្នុងចន្លោះយ៉ាងតិច៥ម៉ែត្រពីមុខគំនូស ឆ្លងកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើជើងឬនៅលើគំនូសុំនេះ

• លើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ

• នៅចន្លោះគែមផ្លូវ និងខ្សែបន្ទាត់បើសិនជានៅចន្លោះខ្សែគំនួសបង្ហូតនិងយានចតនេះតិចជាង៣មែត្រ ដែលមិនអាចឲ្យយានមួយផ្សេងទៀត បរបានដោយឥតឆ្លងកាត់ឬជាន់លើខ្សែគំនូសបង្ហូត

• នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ឬនៅស្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបានភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ ។

• នៅគ្រប់ទីកន្លែង ដែលយាននេះធ្វើឲ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត

•នៅលើស្ពាន លើផ្លូវក្រោមស្ពានលើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំងលើផ្លូវប្រសព្វលើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយានផ្សេងៗទៀតពីចម្ងាយបាន

•នៅចន្លោះតិចជាង២០ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់

• នៅចន្លោះតិចជាង១០ម៉ែត្រពីមុខ និងពីខាងក្រោយទីតាំង បូមទឹករបស់យានពន្លត់អគ្គិភ័យនិងនៅមុខស្ថានីយ៍របស់យានពន្លត់អគ្គិភ័យ

• នៅច្រកចេញចូល នៃអគារសាធារណៈ

• ជាពីរជួរទន្ទឹមគ្នា

• នៅមុខច្រកចេញ ចូលផ្ទះឯកជនលើកលែងតែយានរបស់ម្ចាស់ផ្ទះ

• នៅលើគែមទ្រូងផ្លូវទ្រូង ម្ខាងបើនៅគែមម្ខាងទៀតដែលឈមមុខគ្នាជាកន្លែងទុកសម្រាប់ឲ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង

• នៅកន្លែងដែលមាន សញ្ញាហាមឈប់ឬហាមចត

• នៅលើទ្រូងផ្លូវថ្នល់លើសពី៧២ម៉ែត្រ

• នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយស្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់

• នៅចន្លោះតិចជាងង១ម៉ែត្រពីមុខ ឬពីក្រោយរថយ្តដែលឈប់ឬចតបបន្តកន្ទុយគ្នា

• នៅចិតផ្លូវប្រសព្វ ឬផ្លូវបត់ ។

១៥. ការប្រើប្រាស់សូរស័ព្ទយានជំនិះត្រូវអនុវត្តដូចខាងក្រោម៖

• ការប្រើប្រាស់សញ្ញាសូរស័ព្ទ«ស៊ីផ្លេ » ត្រូវអនុញ្ញតឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដទៃៗទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើយជាយថាហេតុ

• នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង

• សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ

• ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា

• នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាសគ្នាអាចប្រើផងដែរនៅពេលសុំ ជែង

• សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ

• ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា

• នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា អាចបប្រើផងដែរនៅពេលសុំជែង

• ចំពោះអ្នកបើកបរយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ ដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា

• ហាមប្រើស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ទីប្រជុំជនឬនៅជិតមន្ទីរពេទ្យ ។

១៦. មន្រ្តីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនឲ្យចរាចរណ៍ឬឃាំងទុកយាយន្តរហូតពេលបង់ប្រាក់ពិន័យ ដើម្បីធ្វើការពិន័យទៅតាមករណី ដែលអ្ន្កកបើកបរបានប្រព្រឹត្តបទល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដូចខាងក្រោម៖

• យានជំនិះ ដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,២៥ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន

• យានជំនិះដែលអ្នកបើកបរប្រកែលមិនព្រម ឲ្យគេត្រួតពិនិត្យអាត្រាជាតិអាល់កុល ឬគ្រឿងញៀន

• យានជំនិះដែលផ្ទុកទំនិញឬមនុស្សហួសកម្រិតកំណត់

• យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរឬមានប័ណ្ណបើកបរមិនត្រូវតាមប្រភេទយានជំនិះ

• យានជំនិះ ដែលមានលក្ខណៈបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍

•យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងខ្លាំងលើសពីស្តង់ដារកំណត់ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់

• យានជំនិះដែលធ្វើចរាចរណ៍ ដោយគ្មានស្លាកលេខនិងប័ណ្ណសម្គាល់យានយន្តឬលិខិតអនុញ្ញតផ្សេងៗដើម្បីធ្វើចរាចរណ៍

•យានជំនិះដែលផ្ទុកទំនិញ ឬអ្នកដំណើរនាំឲ្យបាំឬទើសទែងដល់អ្នកបើកបរ

• យានជំនិះដែលចតធ្វើឲ្យរំខាន ឬនាំឲ្យមានគ្រោះថ្នាក់ដល់យានដទៃ

• យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី៧២ម៉ោង

• ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមពេលកំណត់ឬមិនបានជួសជុលយាន តាមពេលកំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ។

១៧. អ្នកបើកបរយានជំនិះប្រភេទ ត្រូវអនុវត្តន៍វិធានការដូចក្រោម៖

• អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៥សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត

• នៅពេលយើងបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយស្ថិតក្នុងស្ថានភាព ដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ ។ ហាមផ្ទុកអ្នកដំណើរទំនិញឬវត្ថុផ្សេងៗដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ

• បើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាត

• អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉កត្រូវពាក់មួកការពារសុវត្ថិភាព

• ហាមផ្ទុកមនុស្សឬទំនិញពីមុខអ្នកបើកបរ

• ហាមក្មេង អាយុក្រោម១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយឬនឹងគ្មានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព

• ទារកអាយុតិចជាង១០ខែត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាតសុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត

• កុមារមានអាយុចាប់ពី១០ខែ ៤ឆ្នាំត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែរក្រវ៉ាតសុវត្ថិភាព ចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត្

• ហាមធ្វើឲ្យរំខាន ដល់អ្នករស់នៅជាប់តាមដងផ្លូវនឹងអ្នកប្រើប្រាស់ផ្លូវ

• ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី០,២៥ មីលីក្រាមក្នុង១លីត្រឈាមឡើងទៅ

• ហាមបើកបរយាន ដែលមានកង់ច្រវ៉ាកដែកផ្ទាល់ទ្រូងផ្លូវ ។ យានជំនិះគ្រប់ប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកងកៅស៊ូ

• ហាមប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងបើកបរយានយន្ត ។ ទូរស័ព្ទអាចប្រើប្រាស់បានបើមានឧបករណ៍ភ្ជាប់ទំនាក់ទំនងឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ ។

១៨. ប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមាន៥ប្រភេទ៖

ប្រភេទ កៈ

សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន៖

• ក១៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់១២៥សង់ទីម៉ែត្រគូប

• ក២៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង លើសពី១២៥សង់ទីម៉ែត្រគូប ។

ប្រភេទ ខៈ

សម្រាប់រថយន្តដឹកអ្នកដំណើរ មិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើកបរ

ប្រភេទ គៈ

សម្រាប់រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន

ប្រភេទ ឃៈ

សម្រាប់រថយន្តដឹកអ្នកដំណើរ ៖

• ឃ១៖ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន

• ឃ២៖ សម្រាប់រថយន្ត ដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន ។

ប្រភេទ ងៈ

សម្រាប់រថយន្តដឹកអ្នកដំណើរ លើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កកដែលមានទម្ងន់សរុបអតិបរមាលើសពី០,៧៥តោន ត្រូវចែកជាបីប្រភេទគឺ ៖

• ប្រភេទ ង (ខ)

• ប្រភេទ ង ( គ )

• ប្រភេទ ង ( ឃ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login