គេត្រូវរៀបរាប់អត្ថបទច្បាប់ ដែលពាក់ព័ន្ធទាំងឡាយ ដែលនៅជាធរមានឲ្យអស់ ។ ក្នុងការចុះឯកសារយោង គប្បីអនុវត្តតាមការណែនាំដូចខាងក្រោម ៖
- រដ្ឋធម្មនុញ្ញ ៖ ការចុះរដ្ឋធម្មនុញ្ញក្នុងយោង គឺជាករណីចាំបាច់ដោយខាងពុំបាន ពីព្រោះអំណាចដាក់ចេញនូវបទប្បញ្ញត្តិ ផ្សេងៗរបស់រាជរដ្ឋាភិបាល ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ។
- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល
- ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
គេសរសេររូបមន្តដូចខាងក្រោម ៖
- បានឃើញព្រះរាជក្រឹត្យលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ...ស្តីពីការតែងតាំងរាជរដ្ឋាភិបាល ។
- បានឃើញព្រះរាជក្រឹត្យលេខ.............ចុះថ្ងៃទី.....ខែ.........ឆ្នាំ.................
ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ។
- ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង ៖ តាមធម្មតា អនុក្រឹត្យត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី និងមានហត្ថលេខាអមរបស់រដ្ឋមន្ត្រីក្រសួងសាមី ដូច្នេះគេត្រូវចុះព្រះរាជក្រម ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាមី ក្នុងយោងផងដែរ ។
គេសរសេររូបមន្តដូចខាងក្រោម ៖
- បានឃើញព្រះរាជក្រមលេខ.............ចុះថ្ងៃទី...........ខែ.....................ឆ្នាំ................ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង.............................។
- ការយោងទៅនឹងច្បាប់ ព្រះរាជក្រឹត្យ និងអនុក្រឹត្យមុនៗបើមាន
- ការយោងទៅនឹងសំណើ ៖ សំណើដើម្បីដាក់ចេញនូវអនុក្រឹត្យ គឺសំណើរបស់ក្រសួងសាមី ។ ដូច្នេះគេត្រូវសរសេររូបមន្តដូចខាងក្រោម ៖
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង............................................