សំណួរ
១. តើទឹកសាបដែលមនុស្សយើងប្រើប្រាស់មានប្រភពមកពីណា?
២. ហេតុអ្វីមានថ្ងៃនិងយប់?
៣. តើប្រភពទឹកសាបណាខ្លះដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ចូរលើកឧទាហរណ៍ជាក់ស្តែង។
៤. ចូររាប់ឈ្មោះប្រភេទសំខាន់ទាំងបីនៃបញ្ជាបរិស្ថាននិងឧទាហរណ៍បញ្ជាក់ពីប្រភេទនីមួយៗ ។
៥ . ចូរកំណត់លក្ខណៈមួយនៃស្រទាប់បរិយាកាសនីមួយៗនិងពន្យល់អំពីរបៀបដែលដែលលក្ខណៈរបស់ស្រទាប់បរិយាកាស នីមួយៗជះឥទ្ធិពលមកដល់ជីវីតនៅលើផែនដី ។
ចម្លើយ
១. ទឹកសាបដែលមនុស្សប្រើប្រាស់មានប្រភពមកពី ទឹក ក្រោមដី និងទឹកលើផ្ទៃដី មានដូចជា បឹង ទន្លេ ស្ទឹង និងអណ្តូងជាដើម ។
២. ផែនដីធ្វើចលនាជុំវិញព្រះអាទិត្យ និងធ្វើចលនាជុំវិញខ្លួនឯង ។ ចលនាជុំវិញខ្លួនឯង(រង្វាល់ខ្ញាល់) មួយជុំមានរយៈពេល២៤ ម៉ោងរឺហៅថា “មួយថ្ងៃ” ។ ភពផែនដីជាតារាដែលគ្មានពន្លឺ តែវាទទួលពន្លឺព្រះអាទិត្យ ដូចនេះ “ មួយផ្នែកផែនដីដែលត្រូវពន្លឺអាទិត្យជាពេលថ្ងៃ និងមួយផ្នែកទៀតមិនត្រូវពន្លឺជាពេលយប់ ។ ចំពោះតំបន់ប៉ូលដែលនៅឆ្ងាយពីអេក្វាទ័រ គឺយប់៦ខែនិងថ្ងៃ៦ខែ ។
៣. ទឹកសាបដែលមានសារៈសំខាន់បំផុតសំរាបមនុស្សនិងរុក្ខជាតិមានដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី ។
ឧទាហរណ៍
- សំរាប់ការប្រើប្រាស់ជាប្រចាំថ្ងៃរបស់ មនុស្ស សត្វ និងរុក្ខជាតិដូចជា ហូប ដាំស្ល និងការប្រើប្រាស់សម្រាប់ការលូតលាស់របស់រុក្ខជាតិ ....។
- សំរាប់វិស័យកសិកម្ម ដំនាំស្រូវ ពោត សណ្តែក ជាដើម
- ប្រើប្រាស់សំរាប់វិស័យទេសចរណ៍ ទឹកជ្រោះ បឹងធម្មជាតិ .... ។
- ប្រើប្រាស់សំរាប់វិស័យឧស្សាហកម្ម ទំនប់វារីអគ្គិសនី និងជំនីកយករ៉ែជាដើម
- ការប្រើប្រាស់សំរាប់វិស័យគមនាគមន៍ គឺមានភាពងាយស្រួល ក្នុងការធ្វើំដំណើរមានតំលៃថោកមានការសន្សំ សំចៃខ្ពស់ និងលឿនរហ័ស ។
៤. រាប់ឈ្មោះប្រភេទសំខាន់ៗទាំងបីនៃបរិយាកាសមមានដូចជា ៖
- ការថយចុះនៃធនធានធម្មជាតិ ៖ ឧទាហរណ៍ ការប្រើប្រាស់នូវបរិមាណយ៉ាងធំ នៃធនធានធម្មជាតិ ដូចជា ទឹក ដី ព្រៃឈើ ជាដើម ។
- កង្វក់ ៖ ឧទាហរណ៍ ការកើនឡើងនូវការកាបូនម៉ូណូអុកស៊ីតធ្វើឲ្យប៉ះពាល់ដល់បរិយាកាស និងប្រភពបំពុលជាច្រើនទៀតដូជជា ទឹកសំអុយ ថ្នាំសម្លាប់សត្វល្អិត ធាតុវិទ្យុសកម្មសមលេងរំញ័រ.... ។
- ការវិនាសសាបសូន្យ ៖ ឧទាហរណ៍ ការកើនឡើងចំនួនប្រជាជនធ្វើឲ្យដីសម្រាប់សង់ទឹកជម្រកកាន់តែតិច និងការកាប់បំផ្លាញព្រៃឈើជាដើម .... ។
៥.លក្ខណៈរួមមាននៃស្រទាប់បរិយាកាសនីមយយៗ និងការជះឥទ្ធិពលមកលើផែនដីមាន ៖
- មណ្ឌលអាកាសរចល ជាមណ្ឌលស្ថិតនៅជាប់ផែនដីដែលមានផ្ទុកនួវចំហាយទឹក ពពក និងឧស្ម័នផ្សេងៗ ដែលទ្ររទ្រង់ជីវិតនៅលើផែនដី។
- មណ្ឌលអាកាសស្ងប់ ជាមណ្ឌលស្ថិតនៅលើបន្ទាត់ពី មណ្ឌលអាកាសរចល់ វាជាកន្លែងដែលផ្ទុកស្រទាប់អូសូន ដេលជាស្រតាប់ឧស្ម័ន ម្យាងដែលស្រូបយកថាមពលព្រះអាទិត្យក្រោមទម្រង់ជាកម្មរស្មីស្វាយអ៊ុលត្រា ដែលធ្វើឲ្យបរិយាកាសឡើងក្តៅ ហើយវាការពារជីវិតទាំងឡាយនៅលើផែនដីពីកម្មរស្មីស្វាយអ៊ុលត្រា។
- មណ្ឌលកណ្តាល វានៅពីលើមណ្ឌលអាកាសស្ងប់និងជាស្រទាប់ដែលត្រជាក់ជាងគេបំផុតនៃបរិយាកាស ហើយវាជាស្រទាប់ដែលការពារផ្ទៃផែនដីពីការប៉ះទង្គិចពីអាចម៍ផ្កាយជាច្រើន។
- មណ្ឌលកម្តៅ ជាមណ្ឌលដែលស្ថិតនៅលើគេបង្អស់នៃស្រទាប់បរិយាកាសវាបានការពារផែនដីដោយសារវារបានស្រូបយកកម្តៅព្រះអាទិត្យមួយភាគធំដែលធ្វើឲ្យផែនដីមានកម្តៅមួយសមស្រប។
វិញ្ញាសាទី៣១