សំណួរ
១. ចូរឪ្យនិយមនន័យផ្លាកតិចតូនិច ។
២. តើគេចែករ៉ែជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣ .តើកត្តាអ្វីខ្លះ ដែលនាំឲ្យមានការកើនកម្តៅនៅលើភពផែនដី ?
៤.ចូរអធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ ។
៥. ចូររៀបរាប់ពីផលប៉ះពាល់ “ នៃការបំពុលខ្យល់លើសុខភាពមនុស្ស “ ។
ចម្លើយ
១. និយមនន័យផ្លាកតិចតូនិច គឺជាទ្រឹស្ដីដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដីបានប្រះ ជាផ្លាកតិចតូនិចយ៉ាងច្រើននិងធ្វើចលនាលើមណ្ឌលខាប់ ។
២. គេចែករ៉ែជា២ប្រភេទគឺ៖
- រ៉ែស៊ីលីកាត
- និងរ៉ែគ្មានស៊ីលីកាត ។
៣. កត្តា ដែលនាំឲ្យមានការកើនកម្តៅនៅលើភពផែនដីគឺ ៖
- ការកាប់ព្រៃឈើ
- កំណើនឧស្សាហកម្ម
- ការប្រើប្រាស់ឥន្ធនៈផូស៊ីលមានសារធាតុបំពុល
- ការអភិវឌ្ឍទីប្រជុំជននិងទីក្រុង
- ចរាចរណ៍មមាញឹក...។
៤. អធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ៖
- ត្រូវកាត់បន្ថយការងូតទឹក
- កែសម្រួលបង្គន់ចាស់ៗ ដែលប្រើប្រាស់ទឹកច្រើន
- លាងបន្លែក្នុងចានធុនធំចៀសវាងបង្ហូរទឹកពីរ៉ូប៊ីនណេផ្ទាល់
- ផ្សព្វផ្សាយដល់សាលារៀន និងសហគមន៍ឲ្យបានយល់
- បិតក្បាលរ៉ូប៊ីនណេឲ្យបានជិតល្អ
- ប្រមូលចានដែលប្រឡាក់រកង្វក់ឲ្យអស់សិន រួចលាងតែម្តង
- បោកសម្លៀកបំពាក់ត្រូវដាក់ទឹកឲ្យល្មមទៅនិងបរិមាណសម្លៀកបំពាក់...។
៥. កត្តាដែលធ្វើឲ្យមានការបំពុលខ្យល់មាន ៖
- ភាគល្អិត មានធូលីនិងអ័ព្ទ
- អាសូតអុកស៊ីតមាន អាសូតម៉ូណូអុកស៊ីត អាសូតឌីអុកស៊ីត ឌីអាសូតម៉ូណូអុកស៊ីត
- ស្ពាន់ធ័រឌីអុកស៊ីត
- កាបូន ម៉ូណូអុកស៊ីត កាបូនឌីអុកស៊ីត ឬឧស្ម័នកាបូនិច
- អ៉ីដ្រូកាបួ វាផ្សំឡើងពី អ៊ីដ្រូសែននិងកាបូន
- អូសូនក្នុងមណ្ឌលអាកាសរចល់
- ស្មូកផូតូគីមី វាកើតឡើងពីការបន្សំចូលគ្នានៃផ្សែកផលប៉ហពុលជាច្រើន មានប្រភពចេញពីទីក្រុងនានា ។
វិញ្ញាសាទី២៨