Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរ៉ែជាអ្វី ?

២. ចូរនិយាយពីកំណកំណើតរ៉ែពីសិលាប្រែកំណើត ?

៣. ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធីអ្វីខ្លះ ?

៤. តើរ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា ?

៥. ចូរនិយាយពីកំណើតរ៉ែ។

ចម្លើយ

១. រ៉ែ គឺជាធាតុអសរីរាង្គដែលកើតឡើងដោយធម្មជាតិក្នុងសំបកផែនដី ។ ន័យម៉្យាងទៀតថា រ៉ែគឹជាសារធាតុគីមីធម្មជាតុមាននៅក្នុងដី ឬ ក្នុងសិលា ។

២. កំណកំណើតរ៉ែពីសិលាប្រែកំណើត នៅមានការផ្លាស់ប្ដូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនំាប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក ។

៣. ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធី២ យ៉ាងគឺ ៖

  • ការបូមយករ៉ែ គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជា ៖ ខ្សាច់ ក្រួស និងកំណប់រ៉ែផ្សែងទៀតដែលនៅបាតទន្លេ ឬ សមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម្យ៉ាង ។
  • ការជីកយករ៉ែ មានបួនប្រភេទគឺ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយមរ៉ែផ្ដេក និងការជីកយករ៉ែបញ្ឈរ ។

៤. រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅក្នុងតំបន់មួយចំនួនដូចជា ៖

  • បាសាល់ នៅកំពង់ចាម និងស្នូល (ខេត្តក្រចះ)
  • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង
  • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត
  • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ​
  • ក្វាត នៅតាកែវនិងកែប
  • ម៉ាប នៅស្ទឹងត្រែង ។

៥. និយាយពីកំណកំណើតរ៉ែ ៖

  • រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើង រ៉ែភាគច្រើនកើតពីម៉ាក់ម៉ានិងកំអែភ្នំភ្លើង ដោយរ៉ែកើតឡើងពីម៉ាក់ក្ដៅហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកើតឡើងពីកំអែភ្នំភ្លើងកករឹង លើផ្ទៃផែនដី។
  • រ៉ែបានពីសូលុយស្យុង សូលុយស្យុងគឺជាល្បាយនៃសារធាតុមួយដែលរលាយនៅក្នុងសារធាតុមួយផ្សេងទៀត។ នៅពេលដែលអង្គធាតុនិងសមាសធាតុដែលរលាយនៅក្នុងទឹកចេញជាសុលុយស្យុងមួយកំនក្រាមបានកកើតឡើង។ រ៉ែមួយចំនួនកកើតឡើងពីរំហួតនៃសូលុយស្យុង ដូចជា ពំនូករ៉ែហាលីតកើតឡើងរាប់លានឆ្នាំនៅពេលដែល មានរំហួតនៃសមុទ្រចាស់ៗ.ល.។
  • រ៉ែបានពីសិលាប្រែកំណើត ពេលមានការផ្លាស់សម្ពាធសីតុណ្ហភាព សិលានឹងទទួលរងនូវលំនាំប្រែកំណើតហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត ហ្កាណេត ក្រាភីត ហេម៉ាទីត.......។

វិញ្ញាសាទី៣៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login