Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថា តារានឹង?

២. តើភ្លៀងកើតឡើងយ៉ាងដូចម្តេច ? ចូររៀបរាប់ ?

. ចូររាប់ឈ្មោះខេត្តនៅជុំវិញប្រព័ន្ធទន្លេមេគង្គនិងបឹងទន្លេសាប ។

៤. យើងបំផ្លាញធម្មជាតិឬទាញយកផលពីបរិស្ថានច្រើនហួសហេតុពេក តើវានិងផ្តល់ផលប៉ះពាល់អ្វីខ្លះ នាពេលអនាគត ?

៥. ចូររៀបរាប់ពីលក្ខណៈខ្យល់មូសុង ។

ចម្លើយ

១. ដែលហៅតារានឹងគឺជា តារាដែលបញ្ចេញពន្លឺដោយខ្លួនឯងនិងស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយស្ថិតនៅជាក្រុមមិនមានការប្រែប្រួលទីតាំងក្នុងទំនាក់ទំនងជាមួយគ្នា ។

២. ភ្លៀងកើតឡើងដោយសារ ដំណក់ទឹកតូចៗនៅក្នុងពពករីកកាន់តែធំឡើងៗ មិនអាចអណ្តែតនៅក្នុងបរិយាកាសបានធ្លាក់មកលើផែនដីក្លាយជាភ្លៀង ហើយមុនពេលដែលវាធ្លាក់មកលើផែនដី បានវាត្រូវរីកទំហំប្រហែល 2.10-1 Cmទើបវាអាចធ្លាក់ចុះមកបាន ។

៣. ខេត្តនៅជុំវិញប្រព័ន្ធទន្លេមេគង្គនិងបឹងទន្លេសាប ៖

  • នៅជុំវិញប្រព័ន្ធទន្លេមេគង្គមានៈ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងព្រៃវែង
  • នៅជុំវិញប្រព័ន្ធបឹងទន្លេសាបមានៈ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។

៤. បើយើងបំផ្លាញធនធានធម្មជាតិឬទាញយកផលពីបរិស្ថានច្រើនហួសហេតុពេក វានិងផ្តល់ផលប៉ះពាល់ចំពោះ សង្គមមនុស្សទៅថ្ង អនាគតដូចជា ៖ បាត់ប​ង់​និរន្តភាពបរិស្ថាន ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ជួបប្រទះគ្រោះធម្មជាតិធ្ងន់ធ្ងរ ( ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ឡើងកម្តៅផែនដី .... ) នេះគ្រាន់តែជាផ្នែកមួយតូច នៃផលប៉ះពាល់ចំពោះមនុស្ស នៅថ្ងៃអនាគត ពេលយើងប្រើប្រាស់បរិស្ថា​នច្រើនហួសកម្រិតឬការបំផ្លាញបរិស្ថានមានកម្រិតខ្ពស់ ​។ យើងត្រូវច​ងចាំ ​បើកាលណាយើងបំផ្លាញបរិស្ថាន នោះបរិស្ថាននិងបំផ្លាញយើងវិញ​ ។

៥. រៀបរាប់ពីលក្ខណៈខ្យល់មូសុង ៖

  • ខ្យល់មូសុង​ ជាខ្យល់បក់មួយប្រភេទដែលផ្លាស់ប្តូរទិសដៅតាមរដូវ ​។ ប្រព័ន្ធខ្យល់បក់មូសុងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងទ្វីបអឺរ៉ាស៊ី គ្របដណ្តប់ពីអាស៊ីខាងត្បូង រហូតដល់អាស៊ីខាងកើត រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ ។ ខ្យល់នេះបង្កើតឲ្យមានរដូវពីរ រដូវវស្សានិងរដូវប្រាំង នៅប្រទេសកម្ពុជា ។ ខ្យល់មូសុងស្រដៀងគ្នានិងលខ្យល់ជំនោរសមុទ្រ និងខ្យល់ជំនោរទ្វីបកើតឡើងជាប្រចាំថ្ងៃនៅក្នុងតំបន់តូចៗ ។
  • រដូវរងានៅអឌ្ឃគោលខាងជើង ខ្យល់នៅលើទ្វីបត្រជាក់ជាងនៅលើមហាសមុទ្រ ។ សម្ពាធខ្លាំងកើតឡើងនៅតំបន់ស៊ីបេរី ដែលលបង្កើតបានជាចរន្តខ្យល់បក់ស្របទិសទ្រនិចនាឡិកា គឺបក់ចេញពិតំបន់សម្ពាធខ្លាំង ។ ឯខ្យល់ស្ងួតអីសានបកពីខ្ពង់រាបក្នុងទ្វីបមកកាន់ភូមិភាគអាស៊ីខាងកើតនិងអាស៊ីខាងត្បូង។ ដូច្នោះខ្យល់មូសុងប្រាំងឬខ្យល់មូសុងរដូវរងា គឺជាខ្យល់ស្ងួតបក់ចេញពីទ្វីបទៅមហាសមុទ្រហើមានរយៈពេលចាប់ពីខែវិឆ្ឆិកាឬខែធ្នូរហូតដល់ខែកុម្ភៈឬខែមីនា ។
  • រដូវក្តៅនៅងឌ្ឍគោលខាងជើង ​ដំណើរខ្យល់បក់បានបក់ច្រាសទិសទ្រិចនាឡិកាត្រឡប់មកវិញនៅពេលដែលខ្យល់នៅលើទ្វីបក្តៅជាងខ្យល់នៅលើទឹក ។ ខ្យល់ក្តៅនៅលើផ្ទៃទឹកស្រាលស្ទុះឡើងលើ បង្កើតបានជាតំបន់សម្ពាធខ្សោយ ។ លក្ខខណ្ឌនេះធ្វើឲ្យខ្យល់សើមបក់ចេញពីមហាសមុទ្រមកកាន់ទ្វីប ។ ខ្យល់មូសុងរដូវក្តៅនៃតំបន់អាស៊ីអាគ្នេយ៍ឬខ្យល់មូសុងវស្សា គឺជាខ្យល់សើមបក់ចេញពីសមុទ្រមកកាន់ទ្វីប ហើយមានរយៈពេលពីខែឧសភាឬខែមិថុនា រហូតដល់ខែកញ្ញាឬខែតុលា ។ ប្រព័ន្ធខ្យល់មូសុងអាចកើតឡើងពីកត្តាជាច្រើនផ្សេងទៀត ។ ភ្លៀងធ្លាក់នៅមូសុងវស្សាមិនដូចគ្នាទេនៅរៀងរាល់ឆ្នាំដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រដូវប្រមូលផលស្រូវ

វិញ្ញាសាទី២៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login