Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើម៉ាសមាឌនៃខ្យល់មានទំនាក់ទំនងយ៉ាងដូចម្តេច ជាមួយនិងបរិយាកាស ?

២. តើសកម្មភាពមនុស្សមានឥទ្ធិពលទៅលើបរិស្ថានដូចម្តេចខ្លះ ?

៣. ចូរ​រៀបរាប់ពីភាពខុសគ្នារវាងខ្យល់បក់ប្រចាំតំប​ន់និងខ្យល់បក់ប្រចាំទី ។

៤. ចូរនិយាយពីវដ្តជីវិតតារានឹង។

៥. ចូររៀបរាប់ពីលក្ខណៈខ្យល់មូសុង ។

ចម្លើយ

១. ម៉ាសមាឌនៃខ្យល់មានទំនាក់ទំនងនិងបរិយាកាសដោយវាសមាមាត្រនឹងគ្នាគឺវាថយចុះនៅរយៈកម្ពស់ខ្ពស់ដូចគ្នាកើនឡើងនៅរយៈកម្ពស់ទាបគៀននឹងផែនដីដូចគ្នា។

២. សកម្មភាពមនុស្សមានឥទ្ធិពលទៅលើបរិស្ថានដូចជា ៖ យើងទាញយកធនធានពីបរិស្ថានដូចជា ទឹកស្អាត រ៉ែ ត្រី ព្រៃ ឈើ ... ។ល។ យើងបញ្ចេញចោលរបស់ខ្លះ ទៅក្នុងបរិស្ថានវិញដូចជា ផ្សែង សំណល់ចេញពីរោងចក្រ ប្លាស្ទិច ... ។ល។ យើងជំនួសបរិស្ថានធម្មជាតិ ដោយអ្វីមួយផ្សេងទៀត ដូចជាការកាប់ព្រៃ តែជំនួសដោយការសង់រោងចក្រ អគារពាណិជ្ជកម្ម... ។ល។

៣. ភាពខុសគ្នារវាងខ្យល់បក់ប្រចាំតំបន់និងខ្យល់បកប្រចាំទីគឺ ៖

  • ខ្យល់បកប្រចាំតំបន់ ជាខ្យល់បក់ក្នុងចម្ងាយឆ្ងាយនិងមានទិសដៅជាក់លាក់ កើតឡើងដោយសារកម្តៅមិនស្មើគ្នានៃផ្ទៃផែនដី ។
  • ខ្យល់បក់ប្រចាំទី ជាខ្យល់បក់ក្នុងរយៈពេលខ្លី វាកើតឡើងដោយសារកម្តៅមិនស្មើគ្នានៃផ្ទៃផែនដីក្នុងតំបន់តូចមួយ ។

៤. និយាយពីវដ្តជីវិតតារានឹង ៖

  • ការកកើត តារានឹងទាំងអស់គឺចាប់កំណើតឡើង ពីផ្នែកនៃណេប៊ុយឡា តារានឹងផ្សំឡើងពីបរិមាណឧស្ម័នដ៏ច្រើនដែលមានមាឌតូច ទំនាញទាញឧស្ម័ននិងធូលីផ្ដុំគ្នានៅក្នុងផ្នែកហាប់ណែនជាងគេនៃណេប៊ុយឡា ហើយតារាថ្មីបានចាប់កំណើតឡើងនៅពេលបន្សំនេះឈានដល់ទំហំមួយ ល្មមគ្រប់គ្រាន់ដើម្បីបង្កើតឪ្យមានការលាយនុយក្លេអ៊ែ ។
  • ជីវិតតារានឹង តារានឹងដែលមានម៉ាស់ធំមានអាយុខ្លីជាងតារានឹងដែលមានម៉ាសធំត្រូវការប្រើប្រាស់ថាមពលច្រើនជាងតារាដែលមានម៉ាសតូចៗ
  • ការបាត់បង់ជីវិតនៃតារានឹង តំបូងតារានឹងអស់ថាមពលស្នូលរបស់វារួញ​ ស្រទាប់ខាងក្រៅរបស់វារីក ក្លាយទៅជាតារាយក្សឬតារាស្ដេចយក្សក្រហម បន្ទាប់មកបង្កើតឪ្យមានបន្ទុះក្លាយជាតារាយក្យឬតារាសេ្ដចយយក្សក្រហម បន្ទាប់មកបង្កើតឪ្យមានបន្ទុះក្លាយជាតារាក្រិស និង តារាណឺត្រុង (តារានឹងដែលមានម៉ាសតូច)ឬអាចក្លាយជាប្រហោខ្មៅ(តារានឹងដែលមានម៉ាសធំ)។

៥. រៀបរាប់ពីលក្ខណៈខ្យល់មូសុង ៖

  • ខ្យល់មូសុង​ ជាខ្យល់បក់មួយប្រភេទដែលផ្លាស់ប្តូរទិសដៅតាមរដូវ ​។ ប្រព័ន្ធខ្យល់បក់មូសុងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងទ្វីបអឺរ៉ាស៊ី គ្របដណ្តប់ពីអាស៊ីខាងត្បូង រហូតដល់អាស៊ីខាងកើត រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ ។ ខ្យល់នេះបង្កើតឲ្យមានរដូវពីរ រដូវវស្សានិងរដូវប្រាំង នៅប្រទេសកម្ពុជា ។ ខ្យល់មូសុងស្រដៀងគ្នានិងលខ្យល់ជំនោរសមុទ្រ និងខ្យល់ជំនោរទ្វីបកើតឡើងជាប្រចាំថ្ងៃនៅក្នុងតំបន់តូចៗ ។
  • រដូវរងានៅអឌ្ឃគោលខាងជើង ខ្យល់នៅលើទ្វីបត្រជាក់ជាងនៅលើមហាសមុទ្រ ។ សម្ពាធខ្លាំងកើតឡើងនៅតំបន់ស៊ីបេរី ដែលលបង្កើតបានជាចរន្តខ្យល់បក់ស្របទិសទ្រនិចនាឡិកា គឺបក់ចេញពិតំបន់សម្ពាធខ្លាំង ។ ឯខ្យល់ស្ងួតអីសានបកពីខ្ពង់រាបក្នុងទ្វីបមកកាន់ភូមិភាគអាស៊ីខាងកើតនិងអាស៊ីខាងត្បូង។ ដូច្នោះខ្យល់មូសុងប្រាំងឬខ្យល់មូសុងរដូវរងា គឺជាខ្យល់ស្ងួតបក់ចេញពីទ្វីបទៅមហាសមុទ្រហើមានរយៈពេលចាប់ពីខែវិឆ្ឆិកាឬខែធ្នូរហូតដល់ខែកុម្ភៈឬខែមីនា ។
  • រដូវក្តៅនៅងឌ្ឍគោលខាងជើង ​ដំណើរខ្យល់បក់បានបក់ច្រាសទិសទ្រិចនាឡិកាត្រឡប់មកវិញនៅពេលដែលខ្យល់នៅលើទ្វីបក្តៅជាងខ្យល់នៅលើទឹក ។ ខ្យល់ក្តៅនៅលើផ្ទៃទឹកស្រាលស្ទុះឡើងលើ បង្កើតបានជាតំបន់សម្ពាធខ្សោយ ។ លក្ខខណ្ឌនេះធ្វើឲ្យខ្យល់សើមបក់ចេញពីមហាសមុទ្រមកកាន់ទ្វីប ។ ខ្យល់មូសុងរដូវក្តៅនៃតំបន់អាស៊ីអាគ្នេយ៍ឬខ្យល់មូសុងវស្សា គឺជាខ្យល់សើមបក់ចេញពីសមុទ្រមកកាន់ទ្វីប ហើយមានរយៈពេលពីខែឧសភាឬខែមិថុនា រហូតដល់ខែកញ្ញាឬខែតុលា ។ ប្រព័ន្ធខ្យល់មូសុងអាចកើតឡើងពីកត្តាជាច្រើនផ្សេងទៀត ។ ភ្លៀងធ្លាក់នៅមូសុងវស្សាមិនដូចគ្នាទេនៅរៀងរាល់ឆ្នាំដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រដូវប្រមូលផលស្រូវ

វិញ្ញាសាទី៣២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login