Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-24 09:52

គំរូប្រកាស

                                                                             ព្រះរាជាណាចក្រកម្ពុជា

                                                                         ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង

ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា

លេខៈ...........................

                                                                                     ប្រកាសអន្តរក្រសួង

                                                                                                 ស្តីពី

                                                   ការកំណត់ និងកែសម្រួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែ

                                                                         ជូនកូនរបស់គ្រួសារជនពលី និងមរណៈ

                                                               ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

                                                          រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
  • បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០២/១២៤. ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  • បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
  • បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • បានឃើញអនុក្រឹត្យលេខ ៥៥ អនក្រ.បក. ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក. ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ​ និង្ប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការបំពេញបន្ថែម និងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • បានឃើញអនុក្រឹត្យលេខ ០៨ អនក្រ.បក. ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាល ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពាលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ
  • បានឃើញសេចក្តីសម្រេច ២០ សសរ. ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋមន្រ្តី ស្តីពីរបបនយោបាយចំពោះជនពាលី ពិការ និងលិខិតលេខ ៥១៥ សជណ អវ. ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩១ របស់រដ្ឋមន្រ្តី ទទួលបន្ទុកខុទ្ធកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី
  • យោងមតិណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៧
  • យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ លើលិខិតលេខ ២៩៩ សហវ.ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

                                                                                             សម្រេច

ប្រការ ១ - ត្រូវបានតំឡើងប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែ ជូនកូនគ្រួសារជនពាលី និងមរណៈ

                 របស់អតីតយោធិន នៃកងយោធពលខេមរភូមិន្ទ  និងកងកម្លាំងនគរបាលជាតិពី ៤,០០០ រៀល (បួន

                 ពាន់រៀល) ទៅ ៨,០០០ រៀល (ប្រាំបីពាន់រៀល) សម្រាប់កូនម្នាក់ ។

ប្រការ ២ -  បទបញ្ញត្តិណា ដែលផ្ទុយនឹងខ្លឹមសារនៃប្រការ១ ខាងលើត្រូវទុកជានិរាករណ៍ ។

ប្រការ ៣ - ប្រកាសអន្តរក្រសួងនេះ មានសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧នេះតទៅ ។

                                                                                                         រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០០៧

                 ទេសរដ្ឋមន្រ្តី                                                                                                 រដ្ឋមន្រ្តី

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                                             ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

               ហត្ថលេខា ត្រា                                                                                          ហត្ថលេខា ត្រា

 

កន្លែងទទួល

- អគ្គលេខាធិការព្រឹទ្ធសភា

- អគ្គលេខាធិការដ្ឋានរដ្ឋសភា

- ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី

- ទីស្តីការគណៈរដ្ឋមន្រ្តី

- សាលាខេត្ត-ក្រុង ដើម្បីអនុវត្ត

- ឯកសារ-កាលប្បវត្តិ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login