ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើទម្រង់នៃប្រកាសមានអ្វីខ្លះ ?
៤២- តើចំណែកដើមនៃប្រកាសមានអ្វីខ្លះ ?
៤៣- តើខ្លឹមសារនៃប្រកាសបែងចែកជាអ្វី ?
៤៤- តើប្រកាសមានគំរូដូចម្តេច ?
៤៥- ដូចម្តេចហៅថាដីកា ?
ចម្លើយ
៤១- ទម្រង់នៃប្រកាសមាន៣ផ្នែក ៖ ចំណែកដើម ខ្លឹមសារ និងរូបមន្តបញ្ចប់ ។
៤២- ចំណែកដើមនៃប្រកាសរួមមានឈ្មោះហៅផ្លូវការនៃប្រទេស និងបាវចនា និមិត្តសញ្ញាស្ថាប័ន ប្រភព លេខ និងអក្សរកាត់ ចំណងជើង មុខងារ មន្រ្តីដែលជាអ្នកចេញ ប្រកាស ការចុះឯកសារយោង រូបមន្តសម្រេច ។
៤៣- ខ្លឹមសារនៃប្រកាសត្រូវបែងចែកជាប្រការ ត្រូវចុះលេខប្រការ ។ ក្នុងប្រការចុងក្រោយ ត្រូវបញ្ជាក់អាជ្ញាធរដែលទទួលបន្ទុកអនុវត្តប្រកាស គឺអគ្គលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានពាក់ព័ន្ធ អភិបាលខេត្តក្រុង.......អាជ្ញាធរនានា ។
៤៤- គំរូប្រកាស
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
លេខៈ............................
ប្រកាសអន្តរក្រសួង
ស្តីពី
ការកំណត់ និងកែសម្រួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែ
ជូនកូនរបស់គ្រួសារជនពលី និងមរណៈ
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
សម្រេច
ប្រការ ១ - ត្រូវបានតំឡើងប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែ ជូនកូនគ្រួសារជនពាលី និងមរណៈ
របស់អតីតយោធិន នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិពី ៤,០០០ រៀល
(បួនពាន់រៀល) ទៅ ៨,០០០ រៀល (ប្រាំបីពាន់រៀល) សម្រាប់កូនម្នាក់ ។
ប្រការ ២ - បទបញ្ញត្តិណា ដែលផ្ទុយនឹងខ្លឹមសារនៃប្រការ១ ខាងលើត្រូវទុកជានិរាករណ៍ ។
ប្រការ ៣ - ប្រកាសអន្តរក្រសួងនេះ មានសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧នេះតទៅ ។
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០០៧
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ហត្ថលេខា ត្រា ហត្ថលេខា ត្រា
កន្លែងទទួល
- អគ្គលេខាធិការព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្រ្តី
- សាលាខេត្ត-ក្រុង ដើម្បីអនុវត្ត
- ឯកសារ-កាលប្បវត្តិ
៤៥- ដីកា គឺជាលិខិតចែងពីបទប្បញ្ញត្តិ ឬជាលិខិតឯកត្តភូត ចេញដោយអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ អភិបាលរាជធានី-ខេត្ត អាចចេញដីកាក្នុងបញ្ហាអ្វីមួយ លុះត្រាតែគាត់មាននីតិសម្បទាក្នុងបញ្ហានោះ ដែលចែងដោយ ព្រះរាជក្រឹត្យ ប្រកាស ។ ប៉ុន្តែបើពុំមានលិខិតបទដ្ឋានណាមួយ ជាមូលដ្ឋានទេ អភិបាលរាជធានី-ខេត្ត អាចចេញដីកាសម្រេចលើកិច្ចការអ្វីមួយ ដែលស្ថិតក្នុងមុខការជាធម្មតារបស់គាត់ ។