Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើការចុះឯកសារយោងគេអនុវត្តតាមការណែអ្វីខ្លះ ? ចូរបកស្រាយ ?

៣៧- តើចំណែកដើមនៃអនុក្រឹត្យមានគំរូដូចម្តេច ?

៣៨- តើប្រកាសគឺជាអ្វី ?

៣៩- អ្វីទៅជាបែបបទនៃការធ្វើប្រកាស ?

៤០- ​តើអ្នកណាជាអ្នកធ្វើសេចក្តីព្រាងប្រកាស ?

ចម្លើយ

៣៦- គេត្រូវរៀបរាប់អត្ថបទច្បាប់ ដែលពាក់ព័ន្ធទាំងឡាយ ដែលនៅជាធរមានឲ្យអស់ ។ ក្នុងការចុះឯកសារយោង គប្បីអនុវត្តតាមការណែនាំដូចខាងក្រោម ៖

  • រដ្ឋធម្មនុញ្ញ ៖ ការចុះរដ្ឋធម្មនុញ្ញក្នុងយោង គឺជាករណីចាំបាច់ដោយខាងពុំបាន ពីព្រោះអំណាចដាក់ចេញនូវបទប្បញ្ញត្តិ ផ្សេងៗរបស់រាជរដ្ឋាភិបាល ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ។
  • បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
  • ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល
  • ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី

គេសរសេររូបមន្តដូចខាងក្រោម  ៖

  • បានឃើញព្រះរាជក្រឹត្យលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ...ស្តីពីការតែងតាំងរាជរដ្ឋាភិបាល ។
  • បានឃើញព្រះរាជក្រឹត្យលេខ.............ចុះថ្ងៃទី.....ខែ.........ឆ្នាំ.................

ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ។

  • ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង ៖ តាមធម្មតា អនុក្រឹត្យត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី និងមានហត្ថលេខាអមរបស់រដ្ឋមន្ត្រីក្រសួងសាមី ដូច្នេះគេត្រូវចុះព្រះរាជក្រម ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាមី ក្នុងយោងផងដែរ ។

គេសរសេររូបមន្តដូចខាងក្រោម ៖

  • បានឃើញព្រះរាជក្រមលេខ.............ចុះថ្ងៃទី...........ខែ.....................ឆ្នាំ................ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង.............................។
  • ការយោងទៅនឹងច្បាប់ ព្រះរាជក្រឹត្យ និងអនុក្រឹត្យមុនៗបើមាន
  • ការយោងទៅនឹងសំណើ ៖ សំណើដើម្បីដាក់ចេញនូវអនុក្រឹត្យ គឺសំណើរបស់ក្រសួងសាមី ។ ដូច្នេះគេត្រូវសរសេររូបមន្តដូចខាងក្រោម ៖
  • តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង............................................

៣៧- គំរូចំណែកដើមនៃអនុក្រឹត្យ

                                                                           (រូបព្រះសង្ហារ)

                                                                     ព្រះរាជាណាចក្រកម្ពុជា

                                                                  ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខៈ.....អនក្រ/បក

                                                                                 អនុក្រឹត្យ

                                                                                    ស្តីពី

                                                                       .................................

                                                                              រាជរដ្ឋាភិបាល

  • បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
  • បានឃើញព្រះរាជក្រឹត្យលេខ..................ចុះថ្ងៃទី............ខែ............ឆ្នាំ...............ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា ។
  • បានឃើញព្រះរាជក្រមលេខ............ចុះថ្ងៃទី..........ខែ.........ឆ្នាំ................ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។
  • បានឃើញព្រះរាជក្រមលេខ...............ចុះថ្ងៃទី.............ខែ................ឆ្នាំ................ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង............................................
  • តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង..........................................

៣៨- ប្រកាស គឺជាសេចក្តីសម្រេច ដែលមានលក្ខណៈជាបទបញ្ជា ឬជាលក្ខណៈឯកត្តភូត ដែលចេញដោយក្រសួងមួយ ឬក្រសួងច្រើនរួម ។ រដ្ឋមន្រ្តីមានសិទ្ធិចេញប្រកាសនៅក្នុងក្របខណ្ឌ នៃសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងនៅក្នុងព្រះរាជក្រម ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ។ រដ្ឋមន្ត្រីចេញប្រកាស ដើម្បីណែនាំ អនុវត្តអនុក្រឹត្យ ដើម្បីបញ្ជូលក្របខណ្ឌតែងតាំង ដាក់ឲ្យចូលនិវត្តន៍ បង្កើតគ្រឹះស្ថានសិក្សា ។

៣៩- ការធ្វើប្រកាស មិនជួបការលំបាកទេ ពីព្រោះការពិនិត្យ និងសម្រេច លើខ្លឹម​សារនៃប្រកាស គឺជាសមត្ថកិច្ចរបស់រដ្ឋមន្រ្តី នៃសាមីក្រសួងតែម្តង ។

៤០- នាយកដ្ឋានជំនាញ ជាអ្នករៀបរៀងសេចក្តីព្រាងប្រកាស ។ ក្នុងករណីដែលក្រសួងច្រើន ត្រូវចេញប្រកាសរួមមួយ គឺក្រសួងដែលពាក់ព័ន្ធនឹងខ្លឹមសារនៃប្រកាសច្រើនជាងគេ ជាអ្នកផ្តើមធ្វើសេចក្តីប្រកាស រួចហើយបញ្ជូនឲ្យក្រសួងពាក់ព័ន្ធដទៃទៀត ជួយពិនិត្យ និងផ្តល់យោបល់ ។ តាមការអនុវត្តន៍ជាក់ស្តែង គេធ្វើប្រកាសអន្តរក្រសួងតែរវាងក្រសួងពីរទេ ។ រីឯលេខដែលត្រូវចុះក្នុងក្រកាសអន្តរក្រសួង ត្រូវយកលេខរបស់ការិយាល័យរបៀប នៃក្រសួងដែលជាអ្នកធ្វើប្រកាសអន្តរក្រសួងនោះ ។ នាយកដ្ឋានបុគ្គលិក នៃទីស្តីការក្រសួងនានា មានភារកិច្ចរៀបចំ សេចក្តីព្រាងប្រកាសស្តីពីការចូលនិវត្តន៍ ការបាត់បង់សមត្ថភាពពលកម្ម ការចូលក្របខណ្ឌ ការតម្លើងឋានៈ ការតែងតាំងមុខតំណែងរបស់មន្ត្រីរាជការ​ ។ អ្នកតែងសេចក្តីត្រូវមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ។ ជួនកាលអ្នកតែងសេចក្តីបានទទួលការណែនាំពីថា្នក់លើ ឬទទួលមតិយោបល់ ពីអ្នកទទួលបន្ទុកផ្នែកបច្ចេកទេសនានា ។ អ្នកតែងសេចក្តីត្រូវសិក្សាស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយ លើបញ្ហាដែលត្រូវចែងក្នុងប្រកាសៈ សិក្សាស្រាវជ្រាវលើឯកសារងត្ថបទច្បាប់ ឬជួបជាមួយផ្នែកជំនាញពាក់ព័ន្ធនានា ។ ក្រោយពីកសិក្សាស្រាវជ្រាវ ឯកសារបានគ្រប់គ្រាន់ហើយ អ្នកតែងសេចក្តីចាប់ផ្តើមសរសេរសេចក្តីព្រាងប្រកាស រួចហើយដាក់ឆ្លងថ្នាក់លើតាមលំដាប់ថ្នាក់ ដើម្បីពិនិត្យ និងកែសម្រួល ។ រដ្ឋមន្ត្រីជាអ្នកពិនិត្យ និងសម្រេចចុងក្រោយលើសេចក្តីព្រាងប្រកាស​ ។ តាមធម្មតាមុននឹងសម្រេច រដ្ឋមន្រ្តីតែងឲ្យកោះអញ្ជើញថ្នាក់ដឹកនាំមួយចំនួន ដែលមានភារកិច្ចពាក់ព័ន្ធនឹងប្រកាស ដើម្បីចូលរួមប្រជុំផ្តល់យោបល់ និងកែសម្រួលខ្លឹមសារប្រកាស ។ ក្រោយពីអង្គប្រជុំបានពិនិត្យនិងផ្តល់យោបល់លើខ្លឹមសារប្រកាសចប់សព្វគ្រប់ហើយសេចក្តីព្រាងប្រកាស ត្រូវបានបញ្ជូនទៅអង្គភាពដែលជាអ្នកធើ្វ ដើម្បីកែសម្រួលឲ្យបានស្អាត  និងចុះហត្ថលេខាសង្ខេបរួចបញ្ជូនតាមឋានានុក្រមមករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា ។ រដ្ឋមន្រ្តីក្រសួងដែលជាអ្នកផ្តើមធ្វើប្រកាសត្រូវចុះហត្ថលេខាមុខគេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login