2019-05-27 09:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បែបបទនៃការធ្វើដីកាគឺ ៖
ការិយាល័យជំនាញនៅសាលារាជធានី-ខេត្ត ជាអ្នកផ្តើមគំនិតធ្វើដីកា ។ អ្នកតែងសេចក្តីត្រូវមានឯកសារគ្រប់គ្រាន់ និងមានការណែនាំពីអភិបាលរាជធានី-ខេត្ត ។ អ្នកតែងសេចក្តី ត្រូវធ្វើការសិក្សាស្រាវជ្រាវឯកសារច្បាប់ និងបទបទប្បញ្ញត្តិ ការពិនិត្យសារាចរ និងការជួបជាមួយមន្ទីរពាក់ព័ន្ធ ។ ប្រសិនដីកានោះ មានផលប៉ះពាល់ខាងផ្នែកហិរញ្ញវត្ថុ ត្រូវបញ្ជូនសេចក្តីព្រាងដីកា ទៅឲ្យក្រុមហិរញ្ញវត្ថុ នៅសាលារាជធានី-ខេត្ត ពិនិត្យផងដែរ ។ ក្រុមហិរញ្ញវត្ថុត្រូវពិនិត្យថា តើខ្លឹមសារនៃដីកា សមស្របនឹងបទប្បញ្ញត្តិនានា ដែលចែងក្នុងច្បាប់ហិរញ្ញវត្ថុដែរឬទេ ។
ចំពោះកិច្ចការដែលធ្លាប់ធ្វើដដែលៗ គេពុំចាំបាច់ធ្វើសេចក្តីព្រាងទេ ។
ឧទាហរណ៍ ៖ ការតែងតាំងគណៈកម្មការមួយ ការផ្តល់រង្វាន់លើកទឹកចិត្ត ការអនុញ្ញាតឲ្យសាងសង់អគារឧស្សាហកម្ម ឬអគារពាណិជ្ជកម្ម ។ល។
ក្រោយពេលចុះហត្ថលេខារួចហើយ ដីការត្រូវបានបញ្ជូនត្រឡប់មកការិយាល័យរបៀប ដើម្បីចុះកាលបរិច្ឆេទ និងចុះលេខ ។ លេខរៀងត្រូវចុះតាមឆ្នាំ ដោយគិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ។ ការិយាល័យរបៀបមានភារកិច្ច បែងចែកដីកាទៅកន្លែងទទួល តាមការចាំបាច់ ។