កំណែទម្រង់ឆ្នាំ ១៨៨៤ គឺជាកំណែទម្រង់មួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រោមអាណាព្យាបាលឲ្យទៅជា ប្រទេសក្រោមអាណានិគមន៏វិញ។ ក្នុងកំណែងទម្រង់នេះ បារាំងបានធ្វើដូចតទៅ៖
- រៀបចំថ្នាក់ដឹកនាំ ខេត្ត ដោយបារាំងផ្ទាល់គឺមាត្រា ៣។
- ខេត្តពីមុន ៥៨ត្រូវបានបង្រូមមកត្រឹម ៨ខេត្ត ហើយស្ថិតនៅក្រោមអំណាច រ៉េសីុដង់បារាំង។
- រ៉េសីុដង់ត្រូវមានការតែងតាំងពីរ៉េសីុដង់សេណេរ៉ាល់ (ថ្នាក់ដឹងនាំ បារាំងល់ សហព័ន្ធឥណ្ធូចិន) តាមសេចក្តីស្នើរសុំពីរ៉សុីដង់ស៊ុបពែររីយែរ (ថ្នាក់ដឹកនាំបារាំងលើប្រទេសកម្ពុជា)។
- រ៉េសុីដង់ស៊ុបពែរីយែរ ធ្វើការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាការផ្ទាល់ពីរ៉េសុីដង់សេណេរ៉ាល់នៅ កូសាំងសីុន។
- ដកសិទ្ទ និងអំណាច ពីព្រះមហាក្សត្រ ពោលគឺ ព្រះអង្គចាំតែទទួល និងយល់ព្រមប្រគល់សេចក្តីសម្រេចចិត្ត របស់រ៉េសីុដង់ ស៊ុបពែរីយែរ។