សំណួរ
១. ដូចម្ដេចដែលហៅថាគុតឥតជញ្ជាំង?
២. តើប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដប៉ុន្មានលើករួមមកហើយ?
៣. តើប្រទេសបារាំងជាអ្នកឈ្នះឬជាអ្នកចាញ់សង្រ្គាមលោកលើកទី២?
៤. តើសាធារណរដ្ឋអ៉ីតាលីកើតឡើងនៅឆ្នាំណា? មានរចនាសម្ព័ន្ធអ្វីខ្លះ ?
៥. ចូរនិយាយវិស័យសេដ្ឋកិច្ចនិងសង្គមនៅអាឡឺម៉ង់ខាងលិច?
ចម្លើយ
១. ដែលហៅថាគុតឥតជញ្ជាំងគឺមានន័យថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនពុំមានសិទ្ធិយោបល់ សិទ្ធិបានហូឆ្អែតឆ្ងាញ់ សិទ្ធិឈប់សម្រាប់ពីការងារ សិទ្ធិជួយជុំគ្រួសារ សួរសុទ្ធទុក្ខបងប្អូនភូមិជាប់គ្នា ឬ មន្ទីរពេទ្យ គឺគ្មានសិទ្ធិអ្វីទាំងអស់ ។
២. ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដប៉ុន្មានលើករួមមកហើយគឺ ៖
- អាណត្តិទី១ គឺនៅទី២៣-២៨ ខែ ឧសភា ឆ្នាំ ១៩៩៣
- អាណត្តិទី២ គឺ ថ្ងៃទី០១ មេសា ឆ្នាំ ២០០៧
- អាណត្តិទី៣ គឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២
- អាណត្តិទីទី៤ គឺថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧
៣. ប្រទេសបារាំងជាប្រទេសឈ្នះសង្រ្គាមលោកទី២ ព្រោះតាមរយៈសម្ដីរបស់ឧត្តមសេនីយ៍ដឺហ្គោលបានប្រកាសតាមដប៉ុស្ដីវិទ្យុពីប្រទេសអង់គ្លេសនៅថ្ងៃទី ២ព្រោះតាមរយៈសម្ដីរបស់ឧត្តមសេនីយ័ដឺហ្គោបានប្រកាសតាមប៉ុស្ដឺវិទ្យុពីប្រទេសអង់គ្លេសនីថ្ងៃទី២២ ខែមិថុនា ឆ្នាំ១២៩៤០ ឪ្យប្រជាជនបារាំងក្រោតស៊ូ ។ ម៉្យាលទៀតប្រទេសបារាំងស្ថិតជាសម្ព័ន្ធមិត្តអាមេរិក អង់គ្លេស សហភាពវៀត ដែលជាប្លុកឈ្នះសង្រ្គាមលោកលើកទី២ ។
៤. សាធារណរដ្ឋអ៉ីតាលីកើតឡើងនៅឆ្នាំ ១៩៤៦។ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖
- ប្រធានាធិបតី ត្រូវបោះឆ្នោតជ្រើសរើសដោយព្រឹទ្ធសភាព និងសភាតំណាងរាស្រ្ដមានអាណត្តិ ៧ ឆ្នាំ។ ប្រធានាធិបតីមានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្ដ្រីនិងមានសិទ្ធិរំលាយសភា ហើយរៀបចំឪ្យមានការបោះឆ្នោតសាជាថ្មី។ ប្រធានាធិបតីជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ព ព្រមទាំងមានសិទ្ធិប្រកាសសង្គ្រាមទៀតផង ។
- នាយករដ្ឋមន្ដ្រី ជាមន្ដ្រីសំខាន់ក្នុងរដ្ឋាភិបាល។ នាយករដ្ឋមន្ដ្រីត្រូវបានតែងតាំងដោយប្រធានាធិបតិ តាមរយៈកាបោះឆ្នោតទុកចិត្តពីសភា
- សភា សភាទាំងពីរ គឺព្រឹទ្ធសភា និងសភាតំណាងរាស្រ្ដមានសិទ្ធិក្នុងការអនុម័តច្បាប់
- តុលាការ ចៅក្រមនៃតុលាអ៉ីតាលីប្រព្រឹត្តទៅតាមរយៈការតែងតាំង ។ តុលាការជាន់ខ្ពស់ហៅថាតុលាការធម្មនុញ្ញមានសមាសជិក និង៥ រូបតឬងតាំងដោយសភា និង៥ រូបទៀតតែងតាំងដោយចៅប្រធានាធិបតី ៥ រូបតែងតាំងដោយសភា និង ៥ រូប ទៀតតែតាំងដោយចៅក្រមនៃក្រសួងយុត្តិធម៌ ។
៥. និយាយវិស័យសេដ្ឋកិច្ច និងសង្គមនៅអាឡឺម៉ង់ខាងលិច ៖
+ វិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់
ការរីកចម្រើនខាងសេដ្ឋកិច្ចអាស្រ័យលើកកត្តាអនុគ្រោះមួយចំនួននដូចជា ៖
- តំបន់ធ្យូថ្មដ៏ធំរបស់អាឡឺម៉ង់ គឺតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ មានរោងចក្រស្លដែលជាដើម ។
- ការសំបូរទៅដោយហត្ថពលករដោយមានប្រាក់កំវៃថាក
- ចាប់ពីឆ្នាំ១៩៥១ ការកសាងទ្វីបអឺរ៉ុបឡើងវិញគឺជាការបើកចំហទីផ្សារអាឡឺម៉ង់ឪ្យកាន់តែធំទូលាយថែមទៀត ។
- គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងនៅទៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ ។
- ឧស្សាហកម្មក៏ល្បីល្បាញនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ងគឺរោងចក្រគ្រឿងអគ្គិសនី រោងងចក្រគីមី រោងចក្រស្លដែក និងរោងចក្រ ផលិតគ្រឿងម៉ាស៊ីនធំៗ
- អាឡឺម៉ងគឺប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផងដែរដូចជាស្ករ ទឹកដោះ សាច់ និងទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ការនាំចេញផ្លែឈើនិងដំឡូងបារាំង
- អាឡឺម៉ងបាននាំចេញនាំមុខគេទៅទ្វឺបខាងផ្នែកផលិតផលគីមី ម៉ាស៊ី និងរថយន្ត ចំណាត់ថ្នាក់លំដាក់ទី៣ នៅលើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិក។
+ វិស័យសង្គម
- សហព័ន្ធអាឡឺម៉ង់ជាប្រទេសមួយដែលគិតនៅក្នុងវិស័យសង្គមល្អជាងគេនៅទ្វឺបអឺរ៉ុបចាប់ពីប្រាក់ធានារ៉ាប់រងជំងឺការងារអ្នកឥតការចូលធ្វើមនុស្សវ័យជរា
- ស្រ្ដីមានសិទ្ធិស្មើនឹងបុរសដែលមានចែងនៅក្នុងច្បាប់ជាមូលដ្ឋាន ស្ដ្រីចំនួន ១/២ ចាប់ពីអាយុ១៥ ឆ្នាំ ដល់ ៥០ ឆ្នាំ ទទួលបានការងារនៅខាងក្រៅផ្ទះ។ តាមច្បាប់ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាប់នៅផ្ទះចំនួន៦ខែ ក្រោយពេលឆ្លងទន្លេថែរក្សាទារក។
វិញ្ញាសាទី១៩