សំណួរ
១. ហេតុដូចម្ដេចបានជាប្រទេសមហាអំណាចប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងតំបន់មជ្ឈិមបូព៌ា ?
២. តើព្រំដែនថ្មីជាអ្វី ? ហើយមានទិសដៅអ្វីខ្លះ ?
៣. តើសង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតអ្វីខ្លះ ?
៤. តើមូលហេតុអ្វីបានជាផ្ទុះរឿងបដិវត្តន៍ឆ្នាំ ១៩៣២ ?
៥. ចូររៀបរាប់ពីរបបសាធារណរដ្ឋទី៤និងទី៥ ។
ចម្លើយ
១. បានជាប្រទេសមហាអំណាចប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាព្រោះតំបន់មជ្ឈិមបូព៌ា ជាតំបន់មួយជាសំបូរទៅដោយសម្បត្តិធម្មជាតិស្ដុកស្ថម្ភ(រ៉ែប្រេងកាត) ។
២. ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនិងភាពក្រីក្រ ប្រឆាំងនិងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវីទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិ បន្សល់ពីប្រធានាធិបតីអាណត្តិមុន ។ ព្រំដែនថ្មីមានទិសដៅដូចជា ៖
- ពង្រឹងកិត្យានុភាពអាមេរិកវិញ
- ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច
- ធ្វើឲ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា
- លុបបំបាត់អតិផរណាប្រចាំឆ្នាំ
- កាត់បន្ថយអត្រាអ្នកឥតការងារធ្វើ...។
៣. សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា ៖
- បំផ្លាញកេរិ៍្ដឈ្មោះរបស់ខ្មែរ និងក្ដីសេចក្ដីសុខរបស់រាស្រ្ដប្រជាជនព្រាត់ប្រាស់គ្រួសារ
- អសន្ដិសុខ ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទរិ្ភក្ស និងជំងឺ
- បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតមនុស្សសត្វ
- បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ
- បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហាន
- រាស្រ្ដខ្មែរ១ លាននាក់ស្លាប់ ផ្លូវថ្នល់ ៧០% ៨០%បានបំផ្លាញ វាលស្រែសុទ្ធឬមិន បំផ្លាញរោងចក្រអស់៧៥%
- បង្កឪ្យមានពួកគ្មានសាសនាគឺខ្មែរក្រហមរបស់ប៉ុល ពត ។
៤. មូលបានជាផ្ទុះរឿងបដិវត្តន៍ឆ្នាំ ១៩៣២ គឺដោយសារ ៖
- ក្រុមបញ្ញវន្ដសៀមទី ១ បានត្រឡប់មកពីទ្វីបអឺរ៉ុប ពួកគេបានធ្វើញ្ញត្តិស្នើរសុំព្រះមហាក្សត្ររបង្កើតសភាជាតិ ក្រុមប្រឹក្សរដ្ឋមន្ដ្រី អនុម័តច្បាប់ការពារសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ និងសមភាព ប្រជាពលរដ្ឋនៅចំពោះមុខច្បាប់ ។ ប៉ុន្តែព្រះមហាក្សត្រពុំអាចធ្វើអ្វីបាន ដូច្នេះការទាមទារនេះគ្មានលទ្ធភាពឡើយ ។
- នៅឆ្នាំ ១៩១២ បន្ទាប់ពីសេ្តច ជូឡាឡុងកនសោយទិវង្គតបានលេចឡើងគម្រោងធ្វើរដ្ឋប្រហារ ដោយលួចលាក់នៅក្នុងទិសដៅបានលេចឡើងគម្រោងធ្វើរដ្ឋប្រហារ ដោយលួចលាក់នៅក្នុងទិសដៅបង្កើតប្រព័ន្ធដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬ លុបបំបាត់អំណាចព្រះមហាក្សត្រទាំងស្រុងតែម្ដង
- នៅឆ្នាំ ១៩៣២ មានមន្ដ្រីគាំទ្រគោលការណ៍រដ្ឋប្រហារជាច្រើននាក់ ។
៥. រៀបរាប់ពីរបបសាធារណរដ្ឋទី៤ និងទី៥ ៖
+ របបសាធារណរដ្ឋទី៤
- នៅឆ្នាំ ១៩៤៧ សភាបានតែងតាំងប្រធានាធិបតីមកពីគណបក្សសង្គមនិយមវាំងសង់អូរីយ៉ូល ។ ដូចនេះសាធារណរដ្ឋទី៤ បានត្រូវបង្កើតឡើង ។
- របបសាធារណរដ្ឋទី៤ មានរដ្ឋធម្មនុញ្ញបង្កើតឡើងនៅឆ្នាំ១៩៤៦ ដែលប្រគល់អំណាចទៅឪ្យសភាជាអ្នកជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ ៥ ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភាហើយសភាអាចដកហូតំណែងគ្រប់ពេលវេលាបើសិនជាមានកំហុសឆ្លង
- របបនេះប្រគល់អំណាចធំធេងដល់ក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកប្រធានាធិបតីជ្រើសតាំងដោយសភាដែរសម្រាប់អាណត្តិ ៧ ឆ្នាំ ។
+ របបសាធារណទី៥
- របបសាធារណរដ្ឋទី៥ បង្កើតឡើងនៅឆ្នាំ១៩៥៨
- រដ្ឋធម្មនុញ្ញនៃសាធារណទី៥ ខុសគ្នាពីររដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋមុនៗ ដោយធម្មនុញ្ញនៃសាធារណនេះប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតី ។
- ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៧ ឆ្នាំ អាចឈរបាន ២ អាណតត្តិ មានសិទ្ធិរំលាយសភា រុះរើគណរដ្ឋមន្ដ្រីនិងមន្ដ្រីផ្សេងៗ តាមការស្នើសុំរបស់នាយករដ្ឋមន្ដ្រី ។ ក្រៅពីនេះប្រធានាធិបតីទទួលសារតាំង ចុះហត្ថលេខាលើសន្និសញ្ញាក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ។
- សភាតំណាងរាស្រ្ដមានរាស្រ្ដមានអាណត្តិ៥ឆ្នាំ ជ្រើសតាំងដោយការឆ្នោតសកល មានតួនាទីអនុម័តច្បាប់និងផែនការថវិកាជាតិសម្រាប់ឆ្នាំសាពើពន្ធនីមួយៗ ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសំឡេង ២/៣ ដាច់ខាត ។
- ព្រឹត្តសភាមានអាណត្តិ៩ឆ្នាំ ចប់អាណត្តិមិនព្រមគ្នាទេ សមាជិក១/៣ ត្រូវប្ដូររៀងរាល់ ៣ ឆ្នាំម្ដងព្រឹទ្ធសភាមានភារកិច្ចចូលរួមតាក់តែងនិងអនុម័តច្បាប់ព្រមទាំងថវិកាជាតិ ។
- នៅទីបំផុតសាធារណរដ្ឋទី ៥ បានយកគំរូតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកក្នុងការបង្កើតតុលាការជាន់ខ្ពស់ ឬ ក្រុមប្រឹក្សាធម្មនុញ្ញមាននាទីធានការគោរពរដ្ឋធម្មនុញ្ញ ត្រួតពិនិត្យទៅលើការបោះឆ្នោត។ តុលាការនេះមានសមាជិក ៩ រូបមានអាណត្តិ ៩ ឆ្នាំ តែងតាំងដោយប្រធានាធិបតីនៃប្រធានសភាទាំងពីរ ។
វិញ្ញាសាទី២២