សំណួរ
១. ដូចម្ដេចដែលហៅថាអង្គការ(ខ្មែរក្រហម )?
២. តើកំណែទម្រង់បារាំងបាននាំមកដល់សង្គមខ្មែរនូវអ្វីខ្លះ?
៣. ហេតុអ្វីបានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្គ្រាមលោកលើកទី២?
៤. ក្រោយសង្រ្គាមត្រជាក់ តើប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចម្តេច?
៥. ហេតុអ្វីបានជាលេចឡើងនូវរបបសាធារណរដ្ឋខ្មែរ ?
ចម្លើយ
១. អង្គការ (ខ្មែរក្រហម)គឺជាពាក្យដែលគ្រប់ដណ្ដប់ទាំងបក្សកុម្មុយនីស្ដ ទាំងអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ ជាក្រុមសម្ងាត់ ជាមេបញ្ជាការសម្ងាត់ ដែលបញ្ជាឪ្យសម្លាប់ខ្មែរបំផុតពូជ។
២. កំណែទម្រង់បារាំងបាននាំមដល់សង្គមខ្មែរដូចជា ៖
- ធ្វើឪ្យសង្គមខ្មែរប្រែមាត់ថ្មី
- លុបបំបាត់របបទោសភាព
- បង្កើតច្បាប់ថ្មី
- បង្កើតកម្មសិទ្ធីដីធ្លី
- ផ្លាស់បប្ដូរប្រពៃណីវប្បធម៌ ។
៣. បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖
- ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក
- សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ខ ហេដ្ឋារចនាសម្ព័ន្ធសង្គម
- អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម
- ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ
- អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម
- ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
៤. ក្រោយសង្រ្គាមត្រជាក់ប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចតទៅ ៖
- អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១
- កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១
- លែងទទួលបានជំនួសពីសហភាពសូវៀត
- របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព
- អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច
- ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
៥. បានលេចឡើងរបបសាធារណរដ្ឋមខ្មែរ ព្រោះ ៖
- សង្គ្រាមត្រជាក់ មនោគមន៍វិជ្ជាទាំងពីរ គឺសេរី និងកុំមុយនីសអូសទាញកម្ពុជាឪ្យធា្លក់ក្នុងសង្រ្គាម
- វិបត្តិសង្គម អំពើពុករលួយ បក្សពួកនិយម ល្បែងស៊ីសង ...
- វិបត្តិសេដ្ឋកិច្ច ដួលរលំរោងចក្រ សហគ្រាសរដ្ឋបណ្ដាលមកពីអំពើរលួយ បក្សពួលស៊ីសង
- វិបត្តិនយោបាយ នយោបាយអព្យាក្រឹត្យមិនចំទិសបណ្ដាលមកពីមនោគមន៍វិជ្ជាទាំងពីរ និងអ្នកនាំខ្មែរលោភលន់អំណាច
- វត្តតមានជនជាតិបរទេស ពួកយយួនយៀកមិញ យៀកុង បានចូលមករស់នៅកម្ពុជាកាន់តែច្រើនជាពិសេសយួនមកនៅគ្រប់ខេត្ត ទើបលន់ នល់ និងសិរីមតៈ បង្ខំចិត្តធ្វើប្រហារទម្លាប់ព្រះសីហនុពីតំណែងនៅថ្ងៃ១៨ ខែមីនា ឆ្នាំ ១៩៧០ ។
វិញ្ញាសាទី២១