មនុស្សដែលគេចាត់ទុកជាឧត្តមជនគំរូរួមមាន៖
- បណ្ឌិតឬវិញ្ញូៈ ជនដែលមានពុទ្ធិសកលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន មានលំនឹងក្នុងជីវិត។ ពីដើមវិញ្ញូសំដៅលើគុណធម៌ បញ្ញាសព្វថ្ងៃវិញ្ញូសំដៅលើសីលគុណធម៌។
- វិរបុរសឬវិរជនៈ អ្នកដែលបង្កើតអំពើដែលនឹងអាចសម្រេចទៅបានដោយសារកម្លាំងឬសេចក្តីក្លាហានសឹងតែផុតវិស័យមនុស្ស។
- សន្តបុគ្គលៈ គឺជនរស់នៅដោយយកអាទិទេពមកធ្វើ ជាធំ ជាគោល ជាវត្ថុបំណង។ ឯសន្តបុគ្គលមែនទែនតាមធម្មតានៅឯស្ថានសួគ៌ឯណោះទេ ដូចនេះគេត្រូវចាំមនុស្សនេះស្លាប់សិន ទើបគេអាចនិយាយថាមនុស្សនេះមានសន្តិភាព។