2019-05-29 08:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គំរូលិខិតចូលរួមរំលែកទុក្ខ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតចូលរួមរំលែកទុក្ខ
គោរពជូន
ឯកឧត្តម…..................និង លោកជំទាវ
ឯកឧត្តម និងលោកជំទាវ ជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ !
ខ្ញុំ និង ភរិយា មានទុក្ខក្រៀមក្រំ និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងថា លោកយាយមហាឧបាសិកា...............ដែលត្រូវជាមាតារបស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព កាល....................ក្នុងជន្មាយុ...........ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ លោកយាយមហាឧបាសិកា.....................គឺជាការបាត់បង់នូវមាតាដ៏ល្អប្រពៃ ប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរព និងជាទីស្រឡាញ់រាប់អានពីគ្រប់មជ្ឈដ្ឋាន ពិសេសពីក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយនៃសព ។
ខ្ញុំ និង ភរិយា សូមចូលរួមមរណទុក្ខនេះ ក្នុងសមានចិត្តដ៏ក្រៀមក្រំបំផុត និងសូមរំលែកទុក្ខព្រួយដ៏ធ្ងន់ធ្ងរនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់សព លោកយាយមហាឧបាសិកា.............................សូមបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តម និងលោកទំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ឲ្យខ្ញុំ និងភរិយាខ្ញុំ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ក្នុងមនោសញ្ចេតនាជាគ្រួសារ និងសូម ឯកឧត្តម និងលោកជំទាវ ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្របំផុតអំពីខ្ញុំ និងភរិយាខ្ញុំ ។
រាជធានីភ្នំពេញ ថ្ងៃទី.......ខែ..........ឆ្នាំ............