ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងផែនដីយើង កាលពីមុនមានសម័យកាលកើតធ្យូង។ យុគសម័យនោះបានផ្តើមឡើងប្រហែល ៣៥០ លានឆ្នាំកន្លងមក និងរយៈពេល ៨០លានឆ្នាំចុងក្រោយមានរុក្ខជាតិរាប់លានប្រភេទបានដុះឡើងបន្ទាប់មកពួកវាបានងាប់ទៅវិញ និងរលួយបន្តិចម្តងងៗទៅជាស្រទាប់មួយយ៉ាងក្រាស់។ ក្រោយមកនីវ៉ូទឹកសមុទ្រមានការកើនឡើងលើភពផែនដីយើងនេះ ស្រទាប់រុក្ខជាតិរលួយទាំងនោះបានកប់ក្នុងស្រទាប់ភក់ និងខ្សាច់យ៉ាងជ្រៅដែលផ្តាច់ចេញពីបរិយាកាសខាងក្រៅអស់ពេញយ៉ាងយូរ ស្រទាប់រុក្ខជាតិទាំងនោះបានក្លាយទៅជាធ្យូងថ្ម។ នៅយុគសម័យកើតធ្យូង បណ្ណងជាតិមានទ្រង់ទ្រាយធំៗដូចជាដើមកឈើ និងរុក្ខជាតិដទៃ។ គេឃើញសត្វពីងពាង ខ្យាដំរី កន្ទុំរុយយក្ស ហើយក្នុងល្បាប់ភក់មានត្រីរុក្ខជាតិ និងថលជលិក។ មានសត្វមួយចំនួនទៀតបានវិវឌ្ឍជើងសំរាប់ហែលទឹក។ នៅចុងយុគសម័យធ្យូងថ្មទឺកសមុទ្រចាប់ផ្តើមស្រកបន្តិចម្តងៗ។ ដោយឆ្លងកាត់រយៈពេលរាប់លានឆ្នាំដីកើតមានច្រើនឡើងៗ។ ដូចនេះធ្យូងថ្មដែលយើងប្រើសព្វថ្ងៃនេះ បង្ហាញពីការមកដល់សម័យកាលនៃពួកសត្វដាយណូស័រ។