សង្រ្គាមលោកលើកទី២ កើតឡើងពីឆ្នាំ ១៩៣៩ដល់១៩៤៥ ។ បុព្វហេតុនៃសង្រ្គាមលោកលើកទី២មាន ៣ ចំណុចសំខាន់គឺ ៖
- បញ្ហាសេដ្ឋកិច្ច ៖ អាឡឺម៉ង់មានសេចក្តីរីកចម្រើនយ៉ាងឆាប់រហ័ស ហើយមានបំណងចង់ដណ្តើមទីផ្សារពីអាណានិគមបារាំងអង់គ្លេស សហរដ្ឋអាមេរិក អាស៊ី និងអាហ្រ្វិច ។
- បញ្ហានយោបាយ ៖ហ៊ីត្លែបង្កើតកម្មវិធីនយោបាយដូចជាធ្វើឱ្យអាល្លឺម៉ង់មានឈាមជ័របរិសុទ្ធ ខ្លាំងពូកែ ស្នេហាសង្គម និងប្រពៃណីរបស់ខ្លួន ។ ប្រមូលផ្តុំជនជាតិអាល្លឺម៉ង់ទាំងអស់ដោយមានមេដឹកនាំតែមួយជាពិសេសហែកសន្ធិសញ្ញាក្រុងវៃសៃចោលដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោកទាំងមូល ។
- បញ្ហាយោធា ៖ បក្សណាស៊ីហ៊ីត្លែបានសមគំនិតជាមួយមហាអំណាចចក្រពត្តិនិយមបស្ចិមប្រទេសផង និងស្ថាបនាឧស្សាហកម្មសឹកមួយយ៉ាងធំសំបើម ដើម្បីត្រួតត្រាពិភពលោកទាំងមូល ។