Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកវិស័យប៉ុន្មាន? មានវិស័យអ្វីខ្លះ?

២. តើមានអំពើអមនុស្សធម៌អ្វីខ្លះដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជា?

៣. តើប្រទេសកម្ពុជាជួយប្រទះផលលំបាកអ្វីខ្លះក្រោយពីការបែកបន្ទាយលង្វែក?​

៤. ចូររៀបរាប់ពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសតវត្សទី២១?

ចម្លើយ

១. សេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកវិស័យ ៖

  • ឧស្សាហកម្ម
  • ពាណិជ្ជកម្ម
  • ទេសចរណ៍។

២. អំពើអមនុស្សធម៌របស់ពួកខ្មែរក្រហមមាន ៖

  • ឪ្យធ្វើការជាទម្ងន់ពី១២ ទៅ១៥ម៉ោងក្នុង១ថ្ងៃ
  • ហូបមិនគ្រប់គ្រាន់ គ្មានថ្នាំព្យាបាល
  • បំបិទដសេរីភាពក្នុងជីវភាពរស់នៅ
  • ចាប់ដាក់គុកធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនំជំរះក្ដី
  • កំទេចវត្តអារាម និងវប្បធម៌
  • ប្រជាជនរស់នៅក្នុងគុតឥតជញ្ជាំង។

៣. ការបែកបាក់បន្ទាយលង្វែកផ្ដល់ផលវិបាក ៖

  • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងនធ្ងរ
  • ប្រទេសធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីតអាគ្នេយ៍ (បាត់បង់ឬទ្ទានុភាព)
  • កម្ពុជាបាត់បង់កេតភណ្ឌ (ក្បូនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៌ខ្មែរ...)
  • ប្រទសធ្លាក់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស
  • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ទឹមបុរី នគររាជសីមា បាត់ដំបង់ សៀមរាប ពោធិ៍សាត់។
  • ប្រជារាស្រ្ដបាត់បង់ជំនឿលើព្រះរាជា (ក្សត្រ៤អង្គ) គ្មានទសពិតរាជធម៌។

៤. សមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសតវត្សទី២១ ៖

+ នយោបាយ

  • ទប់ស្កាត់ការវិលមកកាន់អំណាចរបស់ពួកខ្មែរក្រហម
  • ចរចារជាមួយសម្ព័ន្ធត្រីភាគីដែលនាំទៅរកការចុះសន្ធិសញ្ញាសន្ដិភាព ២៣ តុលា ១៩៩១
  • អនុវត្តនយោបាយឈ្នះ-ឈ្នះធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហម បានជោគជ័យឆ្នាំ ១៩៩៨
  • ចូលជាសមាជិកអាស៊ាន
  • ធ្វើប្រធានអាស៊ាន២លើកគឺ(២០០២និង២០១២)
  • អង្គការសហប្រជាជាតិផ្ដល់ក្ដីទុកចិត្តក្នុងការចូលរួមថែរក្សាសន្ដិសុខពិភពលោក
  • អនុវត្តយុទ្ធសាស្រ្ដ ត្រីកោណនិងចតុកោណដោយជោគជ័យភ្ជាប់ទំនាក់ទំនងការទូត និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាគជោគជ័យ។

+ សេដ្ឋកិច្ច

- វិស័យកសិកម្ម

  • អភិវឌ្ឍប្រព័ន្ធធារាសាស្រ្ដ
  • បានលើកមុខព្រួញទាំងបូន ផលិតកម្មស្បៀង ផលិតកម្មកៅស៊ូ អាជីវកម្ម ព្រៃឈើ និងការីនេសាទ
  • ជួយស្វែងរកទីផ្សារ កសិផល។

- វិស័យឧស្សាហកម្ម

  • មានរោងចក្រជាច្រើន ពីសេសរោងចក្រកាត់ដេរ
  • ផ្ដល់ការងារដល់ប្រជាពលរដ្ឋ។

- វិស័យពាណិជ្ជកម្ម

  • ទាក់ទាញវិន័យោគទុន ទាំងក្នុងស្រុក និងបរទេស
  • កំណើនផលិតផលនាំចេញ អង្ករ ម្រេច​ កៅស៊ូ...។

- វិស័យគមនាគមន័

  • កសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវ ថ្នល់ កំពង់ផែ អាកាសយានដ្ឋាន ក្រោមពាក្យស្លោក “មានផ្លូវមានក្ដីសង្ឃឹម”
  • អភិវឌ្ឍឥតឈប់ឈរ។

-​​ វិស័យទេសចរណ៍

  • ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការកើនឡើង
  • រូបិយវត្ថុបរទេសជួយកសាងសេដ្ឋកិច្ចជាតិ
  • បង្កើតតំបន់ទេសចរណ៍ជាច្រើន។​

- វិស័យធនាគារ

  • កំណត់ប្រាក់រៀលជារូបិយវត្ថុជាតិ កំណើនធនាគារឯកជន។

+ វិស័យអប់រំវប្បធម៌

  • កសាងសាលារៀនគ្រប់កម្រិត
  • លើកស្ទួយវិស័យកីឡា
  • មិនឪ្យមានទំនាស់សាសនា
  • លើកកម្ពស់វប្បធម៌ជាបេតិកភណ្ឌពិភពលោក

+ វិស័យសង្គមកិច្ច

  • ពង្រីងសន្ដិសុខសង្គម សណ្ដាប់ធ្នាប់ ទប់ស្កាត់ហិង្សា ពលកម្មមាន ការជួញដូរផ្លូវភេទ និងគ្រឿងញៀន..
  • ធ្វើឪ្យមានសមភាពយេនឌ័រអនុវត្ត នយោបាយ ភូមិ ឃុំមាន សុវត្ថិភាព
  • អភិវឌ្ឍតំបន់បទជន ជីកស្រះ អណ្ដូង សង់ផ្ទះ ជួន ប្រជាពលរដ្ឋ ក្រីក្រ...។

វិញ្ញាសាទី៤១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login