Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.តើពួកហូឡង់បានគាបសង្កត់លើចលនាជាតិនិយមដូចម្ដេចខ្លះ?

២. តើឯករាជ្យពេញលេញបានមកដោយកត្តាអ្វីខ្លះ? នៅពេលណា?

៣. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ ក្នុងកំឡុងពេលនោះ ហេតុអ្វីបានជាមហាបាតុកម្មរបស់ពួកនិសិ្សតនៅរងហ្វូនទាមទារឪ្យឧត្តមសេនីយ៍នេរិនចុះចេញពីដំណែង។

៤. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ តើចលនាបាតុកម្មរបស់និសិ្សតមានគោលបំណងអ្វី?

៥. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។  តើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនានិសិ្សត?

ចម្លើយ

១. ពូកអាណានិគមហូឡង់បានគាបសង្កត់ចលនាដូចជា ៖

  • ចាប់អ្នកជាតិនិយមដាក់គុក
  • បង្រ្កាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ
  • បាត់បវប្បធម៌ ប្រពៃណី ផ្សព្វផ្សាយគ្រិស្ដសាសនា រើសអើងពណ៌សម្បុរ

២. ឯករាជ្យឥណ្ឌូនេស៊ីទទួលបានពេញលេញដោយសារ ៖

  • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឺ លោក ស៊ូកាណូ
  • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ
  • ហូឡង់ ព្រមប្រគល់ឯករាជ្យឪ្យឥណ្ឌូនេស៊ីដោយសារការគម្រាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកលើហូឡង់ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៩០ (សៀវភៅចាស់១៩៤៩)។

៣. បានជាបាតុកម្មរបស់ពួកនិសិ្សតទាមទារឪ្យលោកនេវិនចុះចេញពីតំណែងព្រោះ ៖

  • លោកនេវិនកាន់អំណាចផ្ដាច់ការ (យោធានិយម)
  • បង្កើនភាពអយុត្តិធម៌នៅក្នុងសង្គម
  • សេដ្ឋកិច្ចស្រុតចុះ ពោរពេញដោយអំពើពុករលួយ។

៤. ចលនារបស់និស្សិតមានបំណង ៖

  • ទាមទារឪ្យនេវិន ចុះចេញពីដំណែង
  • បង្កើតរដ្ឋាភិបាលថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យ
  • រៀបចំប្រព័ន្ធសេដ្ឋកិច្ចថ្មី។

៥. រដ្ឋាភិបាលបានធ្វើសកម្មភាទៅលើនិស្សិត ៖

  • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់
  • ហាមប្រជុំលើសពី៥នាក់ឡើងទៅ
  • បិទសកលវិទ្យាល័យ
  • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់
  • បំរាមគោចរពីម៉ោង៨យប់។

វិញ្ញាសាទី៤០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login