Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកវិស័យប៉ុន្មាន? មានវិស័យអ្វីខ្លះ?

២. តើរបបកម្ពុជាប្រជាធិបតេយ្យបានចែកប្រជាជនជាប៉ុន្មានវណ្ណៈ? តើមានអ្វីខ្លះ?

៣. តើមានអំពើអមនុស្សធម៌អ្វីខ្លះដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជា?

៤. តើចំណុចណាខ្លះដែលបញ្ជាក់ថារបស់រំលោភធ្ងន់ធ្ងរទៅលើវប្បធម៌និងប្រពៃណីជាតិ?

៥. ប្រទេសនៅតំបន់ឥណ្ឌូចិន បានស្ថិតនៅក្រោមអាណានិគមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្រ្គាមលើកទី២។ ហេតុអ្វីបានជាប្រជាជននៃប្រទេសនៃប្រទេសទាំងបីបង្កើតចលនាតស៊ូឯករាជ្យពីពួកអាណានិគម?

ចម្លើយ

១. សេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកវិស័យ ៖

  • ឧស្សាហកម្ម
  • ពាណិជ្ជកម្ម
  • ទេសចរណ៍។

២. របបកម្ពុជាប្រជាធិតេយ្យចែកជាពីរវណ្ណៈ ៖

  • ប្រជាជនចាស់(មូលដ្ឋាន)
  • ប្រជាជនថ្មី (១៧ មេសា)។

៣. អំពើអមនុស្សធម៌របស់ពួកខ្មែរក្រហមមាន ៖

  • ឪ្យធ្វើការជាទម្ងន់ពី១២ ទៅ១៥ម៉ោងក្នុង១ថ្ងៃ
  • ហូបមិនគ្រប់គ្រាន់ គ្មានថ្នាំព្យាបាល
  • បំបិទដសេរីភាពក្នុងជីវភាពរស់នៅ
  • ចាប់ដាក់គុកធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនំជំរះក្ដី
  • កំទេចវត្តអារាម និងវប្បធម៌
  • ប្រជាជនរស់នៅក្នុងគុតឥតជញ្ជាំង។

៤. ចំណុចដែលបញ្ជាក់ថារបបនេះរំលោភយ៉ាងធ្ងន់ធ្ងរលើវិស័យវប្បធម៌ និងប្រពៃណីជាតិគឺ ៖

  • បំបាត់វិស័យអប់រំ
  • បំបាត់សាសនា (កម្ទេចវត្តអារាម ផ្សិតព្រះសង្ឃ)
  • បំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ ស្លៀកពាក់ខ្មៅ
  • គ្មានការយកចិត្តទុកដាក់លើកេតភណ្ឌជាតិ។

៥. ប្រទេសនៅតំបន់ឥណ្ឌូចិន បានស្ថិតនៅក្រោមអាណានិគមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្រ្គាមលើកទី២។ ប្រទេសទាំងបីបង្កើតចលនាតស៊ូឯករាជ្យពីពួកអាណានិគមព្រោះ ៖

  • ទាមទារសិទ្ធស័្វយគ្រប់គ្រង ការពារវប្បធម៌ សាសនា ភាសា និងប្រពៃណីជាតិ
  • ពួកអាណានិគមបានគាបសង្គត់ កេងប្រវញ្ច ជំរិតទាពន្ទដារ កាប់សម្លាប់យ៉ាងសាហាវឃោរឃៅ​
  • ពួកអាណានិគមបានផ្សព្វផ្សាយពីអរិយធម៌របស់គេ។

វិញ្ញាសាទី ៣៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login