Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- អ្វីទៅជាយុទ្ធសាស្រ្ត Marketing ?

៧- អ្វីទៅជា Marketing Mix​ ? ចែកចេញប៉ុន្មាន ? មានអ្វីខ្លះ ?

៨- តើអ្វីដែលហៅថាផលិតផល ?

៩- អី្វទៅជាសមាសធាតុនៃផលិតផល ? រួមផ្សំឡើងដោយអ្វីខ្លះ ?

១០-​ តើគេចាត់ថ្នាក់ផលិតផលជាប៉ុន្មាន ?

ចម្លើយ

៦- យុទ្ធសាស្រ្ត Marketing គឺជាការរៀបចំចំពោះទីផ្សារគោលដៅ ។ ជាអ្វីដែល Marketing ត្រូវធ្វើនៅក្នុងទីផ្សារណានោះ ។ Target Market ភាពប្រហាក់ប្រហែលគ្នានៃក្រុមអតិថិជនដែលក្រុមហ៊ុនឆ្ពោះទៅរក ។ ចាំបាច់ណាស់ចំពោះអ្នក Marketing គឺត្រូវវិភាគនូវសក្តានុពលទីផ្សារគោលដៅរបស់គេដោយប្រុងប្រយ័ត្នបំផុត ។

៧- Marketing Mix គឺអថេរទាំងបួនដែលអាចត្រួតពិនិត្យបាន​ ហើយត្រូវបានក្រុមហ៊ុនដាក់ចំរុះវាជាមួយគ្នា ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់អតិថិជនគោលដៅ ។ ចែកចេញជា ៤គឺ ៖

ក- Product ផលិតផលមានដូចជា ៖

  • គុណសម្បត្តិ ម៉ូតូ ទំហំ                           
  • ទ្រងទ្រាយ ផ្លាក់យីហោ ការបម្រើ                       
  • ការជ្រើសរើស ការវេចខ្ចប់ ការធានា                       

ខ- Place ទីកន្លែង

  • ច្រកចេញចូល
  • ដឹកជញ្ជួន
  • កន្លែងគោលដៅ
  • បញ្ជីសារពើព័ន្ធ

គ- Price តម្លៃ

  • ការប្រកាស
  • លក់ផ្ទាល់ខ្លួន
  • លក់ថោក

ឃ- Promotion                                                                                                                                

  • រាយបញ្ជីតម្លៃ                                                               
  • បញ្ចុះតម្លៃ                                                                    
  • ការចុះថ្លៃ                                                                     
  • ការសង់ប្រាក់                                                                
  • ទិញជំពាក់បាន

៨- ដែលហៅថាផលិតផល គឺជាអ្វីសព្វគ្រប់បែបយ៉ាងដែលអាចផ្តល់ទៅលើទីផ្សារ ដោយអង្គភាពអាជីវកម្មដើម្បីបំពេញសេចក្តី​តម្រូវការ និងចំណង់ចំណូលចិត្តអតិថិជន ។

៩- សមាសធាតុនៃផលិតផល គឺជាបង្តុំដ៏សំខាន់ក្នុងការបង្កើត​ និងធ្វើឲ្យមានភាពប្រសើរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាគោលដៅ ។ សមាសធាតុនៃផលិតផលរួមផ្សំឡើងដោយ ៖

  • លក្ខលៈពិសេសនៃផលិតផល    
  • ការវេចខ្ចប
  • ជម្រើសមុខងារផ្សេងៗ               
  • ការធានា
  • សេវាផ្សារភ្ជាប់ជាមួយ                
  • ផ្លាកសញ្ញា ។

១០-​ គេចាត់ថ្នាក់ផលិតផលជា២គឺ ៖

  • ផលិតផលប្រើប្រាស់
  • ផលិតផលឧស្សាហកម្ម

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login