សំណួរ
១- អ្វីទៅជាម៉ាឃីតធីង ?
២- តើចំពោះការបង្កើតប្រយោជន៍មានអ្វីខ្លះ ?
៣- តើមុខងារម៉ាឃីតធីងចែកចេញជាអ្វីខ្លះ ?
៤- តើទស្សនាទាន Marketing គឺជាអ្វី ?
៥- តើការអភិវឌ្ឍន៍របស់ម៉ាឃីតធីងមានប៉ុន្មានដំណាក់កាល ? មានអ្វីខ្លះ ?
ចម្លើយ
១- ម៉ាឃីតធីង គឺជាសកម្មភាពទាំងឡាយដែលស្តែងឡើងដោយបុគ្គល អង្គភាព អាជីវកម្ម អង្គភាពមិនសំដៅរកប្រាក់ចំណេញ ដើម្បីបំពេញតម្រូវការ និង ចំណងចំណូលចិត្ត ឆ្លង់កាត់ការដោះដូរ ។
២- ចំពោះការបង្កើតប្រយោជន៍មានដូចជា ៖
- ផលប្រយោជន៍ទម្រង់ គឺជាការរៀបចំផលិតតផលជាទម្រង់អាចប្រើប្រាស់បានក្នុងទំនាក់
ទំនង់ទៅនឹងតម្រូវការរបស់មនុស្សណាមួយ ។
- ផលប្រយោជន៍នៃពេលវេលា ទីកន្លែង និង ព័ត៌មាន ផលប្រយោជន៍ត្រូវបានបង្កើតដោយការផ្តល់ព័ត៌មានដល់អតិថិជន អំពីផលិតផលបើពុំនោះសោតទេអតិថិជនគេប្រាកដជានឹងមិនដឹងថាតើមានផលប្រយោជនន៍អ្វីហើយទីកន្លែងណាគេអាចទិញវាបាន ។
- ផលប្រយោជន៍នៃកម្មសិទ្ធិ វាត្រូវបានបង្កើតនៅពេលដែលអតិថិជនទិញផលិតផល នាពេលភាពជាម្ចាស់ត្រូវបានផ្តេរទៅឲ្យអ្នកទិញ។
៣- មុខងារម៉ាឃីតធីងចែកចេញជាច្រើនយ៉ាងដូចជា ៖
- ការស្រាវជ្រាវអ្នកទិញ និង អ្នកលក់ ។
- ស្រាជ្រាវពីផលិតផល និង តម្រូវការរបស់អតិថិជន ។
- ប្រមូលព័ត៌មានអំពីអ្នកលក់ និងអ្នកទិញផលិតផលដែលអាចរកបាន និង បង្កឲ្យមានភាព ជឿរ ជាក់ដល់ពូកគេអ្នកទិញ ។
- Marketing មានមុខងារអ្នកសម្រប់សម្រួលសង្វាក់សេវាកម្ម ឬ ទំនិញនិងទាក់ទាញទឹកចិត្តអតិថិជនឲ្យធ្វើការ សម្រេចចិត្តឆាប់ៗ ព្រមទាំងមានតម្រូវការខ្ពស់ ។
- ជាអ្នកដោះស្រាយរាល់បញ្ហាទាំងឡាយដែលជួបប្រទះដោយចៃដន្យក្នុងអាជីវកម្ម ។
- ជួយសម្រួលក្នុងការដឹកជញ្ជួន និងស្តុបទំនិញ ។
- ជួយសម្របសម្រួលផ្នែកឥណ្ឌទានដល់ម្ចាស់អាជីវកម្មនិងសហការី (ដូចជាក្នុងការប្រគល់លុយនិងទំនិញជាដើម ។ល។) ។
- មានមុងងារជាអ្នកពង្រីកផ្នែកទីផ្សារ និង ទីផ្សារគោលដៅ ។
- មានមុខងារកាត់បន្ថយឥទ្ធិពលប្រកួតប្រជែងរបស់គួប្រកួត ។
- ការទទូលយកនៅភាពគ្រោះថ្នាក់ ទទូលយកនៅកំហាតបង់សម្រាប់ផលិតដែលគេមិនត្រូវការ ឫ ចំណាយក្នុងការរក្សាទំនិញ រហូតដល់មានតម្រូវការជាថ្មី ។
៤- ទស្សនាទាន Marketing គឺជាយុទ្ធសាស្ត្រមួយ ដែលអាចធ្វើឲ្យអង្គភាពអាជីវកម្មទាំងឡាយបានរីកចម្រើនទាំងការលក់ ទាំងចំណែកទីផ្សារ ទាំងប្រាក់ចំណេញ រួមទាំងអាចពង្រីកក្រុមហ៊ុនឲ្យឈរជើងមាំបានថែមទៀតផង ។ ធ្វើយ៉ាងណាឲ្យសម្រេចបាននូវបាននៅទីផ្សារគោលដៅរបស់អង្គភាព ។ អង្គភាពជាទិសដៅចំបងនៃទស្សនាទាន Marketing ។ ពុំមែនមានតែផលិតផលតែមួយមុខប៉ុណ្ណោះទេ ដែលត្រូវអភិវឌ្ឍន៍ឲ្យដល់កម្រិតនៃតម្រូវការនោះ ។ តួយ៉ាងមានការចូលរួមចំណែកយ៉ាងខ្លាំងពីធាតុទាំងបីទៀតរបស់ Marketing Mix ។ និងត្រូវរៀបចំផែនការឲ្យបានត្រឹមត្រូវដើម្បីឲ្យធាតុទាំងបួននោះស្របគ្នាជានិច្ច ។ ទស្សនាទាន Marketing សង្កត់ធ្ងន់ទៅលើក្រុមហ៊ុនអាជីវកម្មដែលអាចឲ្យក្រុមហ៊ុននោះជួបប្រទះតែគោលដៅល្អប្រសើរបំផុត ក្នុងការបំរើចំពោះតម្រូវការអតិថិជន ។
៥- ការអភិវឌ្ឍន៍របស់ម៉ាឃីតធីងមានបីដំណាក់កាលមានដូចជា ៖
ក- ដំណាក់កាលនៃការបែរឆ្ពោះទៅរកការផលិត
- គឺយកចិត្តទុកដាក់តែទៅលើការបង្កើត ផលិតផលដោយសន្មត់ថាអតិថិជន នឹងស្វែងរក ទំនិញនៅកម្រិតតម្លៃថ្លៃសមស្របមួយ ។
- ការស្វែងរកអតិថិជនត្រូវបានចាត់ទុកថាជាការងារតូចតាច ( តម្រូវការទិញលើការ ផ្គបផ្គង ) ។
- ប្រធានផ្នែកប្រតិបត្តិការក្នុងផ្នែកផលិត និង វិស្វកម្មជាអ្នកកំណត់យុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន ។
ខ- ដំណាក់កាលបែរឆ្ពោះទៅរកការលក់
- បញ្ហានៅត្រង់ថាតើត្រូវលក់ផលិតផលយ៉ាងដូចម្តិច ។
- ផលិតបានផលិតល្អ មិនទាន់ធានាអាចមានជ័យជំនះនោះទេ ។
ការលក់ផលិតផលក្នុងបរិយាកាសដែលអតិថិជន គឺទាមទាឲ្យក្រុមហ៊ុនធ្វើការផ្សព្វផ្សាយលក់ទំនិញ ។
គ- ដំណាកកាលនៃការបែរឆ្ពោះទៅរក Marketing
- ត្រូវកំណត់នូវអ្វីដែលអតិថិជនត្រូវការ ហើយផ្សាយភ្ជាប់គ្រប់សកម្មភាពទាំងអស់របស់ក្រុមហ៊ុនដើម្បីបំពេញតម្រូវការនោះឲ្យទទូលបានប្រសិទ្ធភាព ។
- ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់គ្រប់មុខងារ Marketing ជាជាងយកចិត្តទុកដាក់តែទៅលើការលក់មួយមុខ ។
- ការងារដែលពីៗមុនមកបែងចែកដាច់គ្នាតាមផ្នែកផ្សេងៗនៅក្នុងក្រុមហ៊ុននោះត្រូវរៀប ចំដាក់ឲ្យស្ថិតនៅពីក្រោមការសម្រប់សម្រួលរបស់ផ្នែក Marketing ។
តភាគ