រៀបរាប់ការកសាងរបបសង្គមនិយមរបស់លោកស្តាលីននិងគ្រូតឆូវ ៖
- ការកសាងរបបសង្គមនិយមរបស់ស្តាលីន ក្រោយសង្រ្គាមលោកលើកទី២ គំរោងកសាងប្រទេសចាប់ផ្តើមពីជំហានដំបូងដោយពឹងផ្អែកលើការកសាងផែន សេដ្ឋកិច្ចដោយចាប់ផ្តើមបន្តអនុវត្តផែនការ៥ឆ្នាំលើកទី៤និងលើកទី៥។ ការពង្រឹងអំណាចរបស់ស្តាលីនធ្វើឡើងតាមរយៈសន្តិសុខដែលដឹកនាំដោយដាណូវជាអ្នកតាមដានជួរបញ្ញាវន្តដែលវែងតែប្រឆាំងឬបញ្ចេញយោបល់រិះគុណរបបស្តាលីនអណាចស្តាលីនត្រូវពង្រឹងដោយបង្កើតប៉ូលីស សម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅដាក់គុកឬនិរទេសទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់និងអាកាសធាតុដ៏អាក្រក់បំផុត។
- ការកសាងរបបសង្គមនិយមរបស់គ្រូតឆូវ ៖ នៅឆ្នាំ១៩៥៦ មហាសន្និបាតបក្សកុំមុយនីសលើកទី២០ ដែលកោះហៅដោយគ្រួតឆូវបានផ្តោតទៅលើរៀបចំវិស័យនយោបាយថ្មី គឺធ្វើឱ្យសម្រេចនៅក្នុងរយៈពេល៤ឆ្នាំ។ លោកគ្រូតឆូវជាអ្នកកែប្រែកំហុសនយោបាយ សេដ្ឋកិច្ចនិងយោធាដែលបន្សល់ទុកពីររបបស្តាលីន។ លោកគ្រូតឆូវ បានបង្កើតផែនការលើកទី៦នៅឆ្នាំ ១៩៥៩ ដើម្បីជំរុញសេដ្ឋកិច្ចសហភាពសូវៀតឱ្យទាន់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨០គឺមានរយៈពេល២០ឆ្នាំ។