Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រាសាទសំបូរព្រៃគុក ចែកចេញជា៤ក្រុមធំៗគឺ៖

  • ក្រុមប្រាសាទខាងជើង ៖ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើនប្លែកៗគ្នា។
  • ក្រុមប្រាសាទកណ្តាល៖ ហៅថាប្រាសាទគោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិសទៀតជាទ្វារបញ្ជេត។ នៅគ្រប់ក្បាលជណ្តើមទាំង៤មានរូបគោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទគោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្សទី៩។
  • ក្រុមប្រាសាទខាងត្បូង ៖ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង៤ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
  • ក្រុមប្រាសាទក្រោរមាសៈ មានទីតាំងនៅខាងជើងចំងាយ ២គ.ម ពីប្រាសាទសំបូរព្រៃគុក មានគូប្រាសាទ តូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

ដើម្បីការពារតំបន់ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេបានកំណត់៣តំបន់ សម្រាប់ការពារ ដូចជា ៖

  • តំបន់ទី១ ចំងាយ៣០ម ព័ទ្ធជុំវិញកំពែងខាងក្រៅ ឬក្រៅមាត់ស្រះ
  • តំបន់ទី២ ចំងាយ៣០០ម ព័ទ្ធជុំវិញតំបន់ទី១
  • តំបន់ទី៣ ចំងាយ១៥០០ម ព័ទ្ធជុំវិញតំបន់ទី២។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login