ពាក្យថា អបាយមុខនេះជាភាសាបាលីនិងសំស្រ្កឹត បើសើរឲ្យឃើញរូបស័ព្ទមាន៣ផ្នែកគឺ៖
- អប « ប្រាស ទាស ចេញ ឃ្លាតចេញ »
- អាយ « សេចក្តីចម្រើន »
- មុខ « ប្រមុខ ប្រធាន ប្រភព »
រួមគ្នាភ្ជាប់ជា អបាយមុខ ប្រែថា« ហេតុជាប្រមុខនៃការប្រាចាសសេចក្តីចម្រើន គឺហេតុជាប្រធាននៃសេចក្តីវិនាស » ។ ព្រះពុទ្ធសាសនា បានប្រាប់ថា អបាយមុខ ដោយសង្ខេបអបាយមុខមាន៤យ៉ាងគឺ៖
- ឥត្ថីធុត្តៈ ការលេងស្រី
- សុរាធុត្តៈ ការលេងស្រា
- អក្ខធុត្តៈ ការលែងល្បែងភ្នាល់ឬស៊ីសង
- បាបមិត្តៈ មានជនប្រព្រឹត្តអាក្រក់ជាមិត្រ ។ ទាំង៤យ៉ាងនេះជាប្រមុខនៃការហិនហោច ឬសេចក្តីវិនាស ។ បណ្តាអបាយមុខទាំង៤យ៉ាងនេះបុគ្គលណាញៀនជាប់ទោះត្រង់អបាយមុខណាក៏ដោយបុគ្គលនោះក៏រមែងតែងដល់នូវការហិនហោច ឬវិនាសទ្រព្យធនបើមិនច្រើនក៏តិចពុំដែលខានឡើយ ។