ពួកខ្មែរក្រហមបានឡើងនូវវណ្ណៈថ្មីពីរគឺ “ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី” ៖
- ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ គឺជាប្រជាជននៅរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុំមុយនីសកម្ពុជាមុនថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជននេះចែកជាពីរទៀតគឺ ប្រជាជនពេញសិទ្ធិនិងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិគឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។
- ប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា គឺជាប្រជាជនដែលជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានាក្រោយថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺប្រជាជនភៀសសឹកមកជនបទគេចពីសង្រ្គាម។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេ ព្រោះគេចាត់ទុកថាពួក ១៧ មេសា ជាជនបញ្ញើក្អែកជាអ្នកចាញ់សង្រ្គាមនិងជាឈ្លើសឹក។