Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ធម្មជាតិ​ចិត្ត​គឺ​រសាត់អណ្ដែត​ គ្មាន​ទី​លំនៅ​ច្បាស់លាស់​ គ្មាន​ព្រំដែន​កំណត់​ ត្រាច់ចរ​ ពុំ​នៅ​ស្ងៀម​ ខ្ញុំ​ក៏ហៅចិត្តនេះមាន​ព្រលឹង​ បុព្វហេតុ​ថា​វា​មាន​ដំណើរ​ ជ្រួលច្របល់​ វិលវល់​ ហាក់​ដូច​ជា​ភ្លេីង​ មិនឆ្អែត​ទៅដោយ​អុស​ មិន​ជិនណាយ​និង​ការ​ថែម​អុស ។ ពីមុន​ខ្ញុំ​ស្គាល់​លក្ខណៈ​អន្តរកម្មរបស់​ចិត្ត​នេះ​ ទោះ​ខណៈ​នេះ​ក៏​ខ្ញុំ​មាន​អំណាច​ដឹងពីវា​ សំនួរ​ ចម្លើយ​ ហេតុផល​ តក្កវិទ្យា​ ធម៌​ សុទ្ធតែ​ជា​អន្ទាក់​ទិដ្ឋិ​ ផែនដី​នេះ​ លង់​ខ្លួន​ព្រោះ​ទិដ្ឋិ​ ជាប់​អន្ទាក់​ទិដ្ឋិ​ គ្រប់​ទីកន្លែង​ ចិត្ត​មាន​ព្រលឹង​ ទាំង​ខ្ញុំ​ ទាំង​អ្នក​ វា​មុជទឹក​ទិដ្ឋិ​ មិនចេះ​សព្វ​ខ្លួន​ឡើយ​ កាន់​តែ​មុជ​ កាន់តែ​ខ្វះ​ខាត​ ។ ទី​បំផុត​នៃ​ទិដ្ឋិ​ គឺ​វិលវល់​ គ្មាន​ភាសា​កក់​ក្ដៅ​ពិត​ គ្មាន​សច្ចពិត​ប្រាកដ​ (ចិត្ត​ គំនិត​ ការគិត​)​ វាបិទ​បាំង​ធម្មជាតិ​ពិត​ ។ អនុភាព​នៃ​ការ​ដឹង​ និង​សតិបញ្ញា​ វាជា​មរតក​រស់​របស់​ឧត្តម​ជន​ បន្ទាប់​ពីខ្ញុំឃេីញ​ព្រលឹង​ ខ្លួន​របស់​ខ្ញុំ​គ្មាន​ព្រលឹង​ទេ​ គ្មាន​តក្កវិទ្យា​នៅទីនោះឡេីយ​ ទីនោះ​គ្មាន​អំណាច​អាទិទេព​ ព្រះព្រហ្ម​ ឬ​បុគ្គល​ត្រាស់​ដឹង​ណាឡេីយ​ ខ្ញុំ​បាន​ហៅថា​ ចិត្ត​គ្មាន​ព្រលឹង​ យុត្តិធម៌​ សេរីភាព​ សន្តិភាព​ សុខដុមរមនា​ សុទ្ធតែ​លាក់​កប់​នៅទីនោះ​ ។ 
អ្វី​ដែល​ខ្ញុំ​បរិយាយ​គឺ​បរិត្តចិត្ត​ ក៏ប៉ុន្តែ​ទី​ជម្រៅនៃ​សេចក្តី​ពិត​គឺ​បរិមត្ថចិត្ត​ សន្តិ ផុតភាសាមនុស្សលោក  Peace beyond language. ។ 

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login