Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

អបហានិយធម៍​ ធម៌ជា​ភាព​រឹងមាំ​ខាងក្នុង​នៃ​សហគមន៍​និង​សង្គម​ជាតិ​ ព្រះសាស្តា​ទ្រង់​ផ្តល់​អនុសាសន៍​ថា​ ម្នាក់​ភិក្ខុ​ទាំង​ឡាយ​ អបហានិយធម៍​៧ប្រការ​អាច​ជួយ​ការពារ​ ព្រះធម៌​ និង​ ព្រះ​សង្ឃ​ មិន​អោយ​ធ្លាក់​ចុះ​ទៅក្នុង​ការ​ថោកទាប​ និង​បែកបាក់​គ្នា​បានឡើយ​ តេី​អបហានិយធម៍​នោះ​មាន​អ្វីខ្លះ​? 
១-អ្នក​ទាំង​ឡាយ​ ត្រូវ​ជួបជុំ​គ្នា​ជា​ក្រុម​តូច​ៗអោយបាន​រឿយ​ៗ​(ញឹកញាប់​)​ និងទៀងទាត់​ដេីម្បី​ពិភាក្សា​ និង​សិក្សា​ព្រះ​ធម៌​ វិន័យ(​ច្បាប់​វិន័យ​និង​វិធានការ​)​ ។ 
២-អ្នក​ត្រូវ​មាន​គំនិត​ធ្វើ​សហប្រតិបត្តិការ​ និង​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ នៅពេល​ប្រជុំ​ពិភាក្សា​ ព្រះធម៌​វិន័យ​ម្តង​ៗ។ 
៣-អ្នក​ត្រូវគោរពប្រតិបត្តិ​ នូវ​សិក្ខា​បទ​(គោលការណ៍​ប្រជុំ​)​ ដែល​តថាគតបាន​បញ្ញត្ត​(​អនុម័តរួមគ្នា​)​ អោយ​ប្រើ​ជា​ផ្លូវ​ការ​ រួចមក​ហើយ​។ 
៤-អ្នក​ត្រូវ​គោរព​ប្រតិបត្តិ​ តាម​ការណែនាំ​របស់​ព្រះថេរភិក្ខុ​នៃ​បិតា​សង្ឃ​(​មេនៃ​អង្គ​ប្រជុំ​)​ ជាអ្នកមាន​គុណធម៌​និង​ការ​ពិសោធ​គ្រប់គ្រាន់។
៥-អ្នក​ត្រូវ​ចេះ​រស់​នៅ​ក្នុង​ជីវិត​បរិសុទ្ធ​ និង​សាមញ្ញ​ ! មិន​លុះ​ក្នុង​អំណាច​តណ្ហា​(​កេងប្រវ័ញ្ច​នៃ​សមាជិក​ក្រុម​)​ ឬ​ផ្តួចផ្តើម​គំនិត​តាម​សេចក្តី​ប្រាថ្នា​និងលោភលន់​របស់​ខ្លួន​​។ 
៦-អ្នក​ត្រូវ​មាន​សេចក្ដី​ប្រាថ្នា​ក្នុង​ទី​ស្ងាត់​(ព្រៃ​)​ និង​មាន​សន្តិសុខ​(ទាំង​ផ្លូវ​កាយ​ចិត្ត​)។ 
៧-អ្នក​ត្រូវ​ចេះ​រស់​នៅ​ តាម​ការពិចារណា​ត្រឹមត្រូវ​ (ប្រុង​ស្មារតី​)​ ដេីម្បី​អោយដឹងនូវ​សេចក្តី​សុខ​ សេចក្ដី​រីករាយ​ និង​សេចក្ដី​ផុត​ទុក្ខ​ និង​ដេីម្បី​អោយ​ទៅ​ជា​ជម្រក​ដ៏ត្រជាក់​ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​ពួក​ សព្រហ្មចារី​(​សមធម៌​របស់​គ្នា​និង​គ្នា​)​ ក្នុង​ផ្លូវ​ធម៌(​អ្វី​ដែល​បាន​ព្រមព្រៀង​ទុក​ជា​លក្ខន្តិកៈ​រួមនៃ​អង្គ​ប្រជុំ​)​ ។

ការ​យល់​ចិត្ត​១​ គ្មាន​មន្ទិល​សង្ស័យ​១​ ភាព​ស្និទ្ធស្នាល​១​ មាន​គោល​បំណង​ដូច​គ្នា​១​ ចិត្ត​គំនិត​ប្រហាក់ប្រហែល​គ្នា​១​ ទាំង​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដំបូង​នៃ​ការកសាង​បាត់​គ្រឹះ​ដ៏​រឹងមាំ​ ។ 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login