Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី៨៖ វប្បធម៌ទូទៅ

ប្រឡងជ្រើសរើសសិស្សពូកែ

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩

(ប្រឡង ០១.៤.២០០៥)

 

១.ដូចម្តេចដែលហៅថា “ទង់”? ចូររាប់ទង់ផ្សេងៗដែលខ្មែរនិយមប្រើក្នុងពិធីបុណ្យផ្សេងឲ្យបាន៣បែប?

២.តើបទចម្រៀងគោរពទង់ជាតិរបស់ខ្មែរជាស្នាដៃនរណា? តាក់តែងក្នុងសម័យណា? មានចំនងជើងដូចម្តេច? ចែកជាប៉ុន្មានវគ្គ? វគ្គនីមួយៗនិយាយពីអ្វី?

៣.ចូរសរសេរឲ្យបានត្រឹមត្រូវនូវវគ្គទីពីរនៃបទគោរពទង់ជាតិខ្មែរហើយពន្យល់ពីមនោសញ្ចាតនាដែលកវីបានបង្កប់ នៅក្នុងវគ្គនេះឲ្យបានល្មមស្តាប់បាន។

៤.តាំងពីមុនឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្ន តើទំរង់ទង់ជាតិខ្មែរមានការផ្លាស់ប្តូរប៉ុន្មានដង? ហេតុអ្វី? ចូរពណ៌នា ទំរង់ទង់ជាតិខ្មែរឲ្យបាន២បែប ដែលអ្នកបានដឹងក្រៅពីទង់ជាតិខ្មែរបច្ចុប្បន្ន។

 

ចម្លើយ

១.ទង់ជាផ្ទាំងសំពត់ ឬចំរៀកសំពត់ ដែលដេរឲ្យមានសណ្ធាន និងពណ៌ ឬរូបភាពផ្សេងៗសំរាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ ឬក៏ប្រើជាគ្រឿងសំគាល់តាមសណ្តាប់សាសនានីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើពីក្រដាសក៏ហៅថាទង់ដែរ។ ទង់ខ្មែរនិយមប្រើគឺ៖

  • ទង់ជាតិៈ ប្រើសំរាប់គោរពទង់ជាតិ។
  • ទង់ព្រះពុទ្ធសាសនាៈ ប្រើសំរាប់ពិធីបុណ្យព្រះពុទ្ធសាសនា
  • ទង់ក្រពើ(ពណ៌ស) ប្រើសំរាប់បុណ្យសព។

 

២.ចម្រៀងគោរពទង់ជាតិរបស់យើងបច្ចុប្បន្ន៖

  • ជាស្នាព្រះហស្ថ សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ)។
  • តាក់តែងក្នុងសម័យ អាណានិគមនិយមបាំង ថ្ងៃទី២០ កក្កដា ១៩៤១។
  • មានចំណងជើងថា “នគររាជ”
  • បទនេះចែកជា បីវគ្គ៖

ក.វគ្គទី១

ការបួងសួងដល់ទេពតា សូមឲ្យជួយរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លាមានទសពិធរាជធម៌ ដែលបានដឹងនាំកសាងប្រាសាទអង្គរ និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។

ខ.វគ្គទី២

ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងនឹងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានភ័ព្វព្រេងសំណារបស់កម្ពុជា។

គ.វគ្គទី៣

ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់វត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីដូនតារៀងរហូតបើយើងជឿជាក់និងប្រតិបត្តិដូនតាយើងនឹងថ្កុំថ្កើសរុងរឿងដូចសម័យមហានគរ។

 

៣.បទ “នគររាជ” វគ្គទី២៖

ក.ប្រាសាទសិលា   កំបាំងកណ្តាលព្រៃ   គួរឲ្យស្រមៃ   នឹកដល់យលសក្តិ   មហានគរ   ជាតិខ្មែរដូចថ្ម   គង់វង្សនៅល្អ   រឹងបឹងជំហរ   យើងសង្ឃឹមពរ   ភ័ព្វព្រេងសំណាង   មហារដ្ធកើតមាន   យូរអង្វែងហើយ។

ខ.មនោសញ្ចេតនា របស់ព្រះរាជកវី តាមរយៈបទខាងលើ យើងចែកជាបួនផ្នែក៖

  • ផ្នែកទី១៖ “ប្រាសាទសិលា   កំបាំងកណ្តា” ប្រាសាទថ្មទាំងឡាយដែលប្រកដដោយក្បូរក្បាច់ចំលាក់ល្អ វិចិត្រស្ថិតនៅបាំងបិទក្នុងព្រៃ...។
  • ផ្នែកទី២៖ “គួរឲ្យស្រមៃ   នឹកដល់យលសក្តិ   មហានគរ” ឃើញប្រាង្គប្រាសាទទាំងនោះធ្វើឲ្យនឹកស្រមៃដល់សម័យមហា នគរដែលខ្មែរជាប្រទេសមហាអំណាច មានកេរ្តិ៍ឈ្មោះកិត្យានុភាព ដ៏ល្បីល្បាញនៅតំបន់អាស៊ីអាគ្នេយ៍។
  • ផ្នែកទី៣៖ “ជាតិខ្មែរដូចថ្ម   គង់វង្សនៅល្អ   រឹងបឹងជំហរ” គឺប្រៀបធៀបជាតិខ្មែរមិនឲ្យរង្គោះរង្គើបានឡើយ រឹងប៉ឹងដូចថ្មប្រាសាទ ដោយពុំអាចមានអ្វីមួយមកបំបែកបំបាក់ ពូជខ្មែរ ជាតិខ្មែរ ទឹកដីខ្មែរ ឲ្យរង្គោះរង្គើបានឡើយ។
  • ផ្នែកទី៤៖ “យើងសង្ឃឹមពរ   ភ័ព្វព្រេងសំណាង   មហារដ្ធកើតមាន   យូរអង្វែងហើយ” អ្នកនិពន្ធផ្តល់សេចក្តីសង្ឃឹម ចំពោះការកសាងវាសនារបស់ខ្លួន និងមាតុភូមិខ្លួនដើម្បីតាក់តែងរដ្ធនេះ ឲ្យត្រឡប់ទៅជារដ្ធដែលសម្បូរទៅដោយគម្ពីរ ក្បួនច្បាប់នានាឥតខ្ចោះចន្លោះឡើយ។

សន្និដ្ធាន៖ បទចម្រៀងនេះមានសូរសៀងពិរោះ ហើយបន្ថែមការរំលឹកដាស់តឿន កុលបុត្រកុលធីតាខ្មែរឲ្យត្រូវចេះ ស្រលាញ់ ការពារសម្បតិ្តជាតិ មរតដូនតា ហើយត្រូវមានសង្ឃឹម និងជឿជាក់មុតមាំចំពោះខ្លួនឯង និងជនរួមជាតិ ចំពោះការអភិវឌ្ឃជាតិនាពេលបច្ចុប្បន្ន និងអនាគត។

 

៤.មុនឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន ទំរង់ទង់ជាតិខ្មែរ បានផ្លាស់ប្តូរចំនួន ៦ដងរួចមកហើយ ព្រោះប្រទេសខ្មែរផ្លាស់ប្តូរ របបគ្រប់គ្រងប្រទេសញឹកញាប់ពេក។

ពណ៌ទង់ជាតិមានដូចជា៖

  • មុនឆ្នាំ ១៩៧០ មានសណ្ធានដូចជាទង់ជាតិបច្ចុប្បន្ន (ព្រះរាជាណាចក្រទី១)
  • ឆ្នាំ ១៩៧០ ដល់ ១៩៧៥ មានសណ្ធាផ្ទៃពណ៌ខៀវជ្រុងខាងលើប៉ែកខាងឆ្វេងប្រហែល ១ភាគ៣នៃទង់។ ផ្ទៃក្រហមដែល មានរូបប្រាសាទកំពូលបីពណ៌ស នៅចំកណ្តាល ហើយប៉ែកខាងលើជ្រុងខាងស្តាំ មានរូបផ្កាយបីដួងពណ៌ស នៅតំរៀបគ្នា (សម័យសារធាណរដ្ធខ្មែរ)។
  • ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សណ្ធានផ្ទៃពណ៌ក្រហមឆ្អៅ ហើយមានរូបប្រាសាទកំពូលបី ពណ៌លឿងនៅចំកណ្តាលផ្ទៃពណ៌ក្រហម (សម័យកម្ពុជាប្រជាធិបតេយ្យ)
  • ឆ្នាំ ១៩៧៩ ដល់ ១៩៨៩ សណ្ធានផ្ទៃក្រហមឆ្អៅហើយមានរូបប្រាសាទកំពូលប្រាំ ពណ៌លឿងនៅចាំកណ្តាល ផ្ទៃក្រហម (សម័យសាធារណរដ្ធប្រជាមេនិតកម្ពុជា)។
  • ឆ្នាំ ១៩៨៩ ដល់ ១៩៩៣ សណ្ធានផ្ទៃក្រហមប៉ែកខាងលើ១ភាគ២នៃទង់ ផ្ទៃខៀវចាស់ប៉ែកខាងក្រោម១ភាគ២នៃទង់ ហើយផ្ទៃក្រហម និងតួប្រាង្គនោផ្នែក ផ្ទៃខៀវ (សម័យរដ្ធកម្ពុជា)។
  • ឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន ទង់ជាតិបច្ចុប្បន្ន។ ផ្នែកខាងលើ និងខាងក្រោយពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រុហម មានរូបប្រាសាទអង្គរវត្តពណសនៅចំកណ្តាល។

ចំណាំ៖

  • រូបប្រាសាទពណ៌ស មានទ្រង់ទ្រាយជាក្បាច់ចម្លាក់
  • រូបប្រាសាទពណ៌លឿលកំពូលបី កំពូលប្រាំ ផ្ទៃពណ៌ក្រហមគ្មានទ្រង់ទ្រាយជាចំលាក់ទេ។
  • រូបប្រាសាទកំពូលប្រាំពណ៌លឿង លើផ្ទៃក្រហម ខៀវ មានក្បាច់ចំលាក់។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login