Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី៦៖ វប្បធម៌ទូទៅ

ប្រឡងជ្រើសរើសសិស្សពូកែ រាជធានីភ្នំពេញ

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩

(ប្រឡង ០១.៤.២០០៤)

 

១.ចូររៀបរាប់ឈ្មោះអ្នកនិពន្ធ កវីខ្មែរល្បីៗ ឲ្យបានចំនួន៥នាក់ ហើយប្រាប់ពីស្នាដៃនិពន្ធលោកផង។

២.តើពិធីបុណ្យ “វប្បមង្គល” ជាបុណ្យតាមប្រពៃណី ឬ ជាបុណ្យតាមព្រះពុទ្ធសាសនា? ពិធីបុណ្យនពគេ ប្រារព្ធធ្វើនៅពេលណា?

៣.តើទង់ព្រះពុទ្ធសាសនាបានបង្កើតឡើងនៅឆ្នាំណា? ក្រុមណាជាអ្នកបង្កើត? ចូរពណ៌នាអំពីទង់នោះ។

៤.តើពលរដ្ធម្នាក់ៗត្រូវមានករណីកិច្ចដូចម្តេចខ្លះ ចំពោះជាតិមាតុភូមិរបស់ខ្លួន?

៥.តើការទប់ស្កាត់ល់បញ្ហាជម្ងឺអេដស៍ទាក់ទងដល់កត្តាអ្វីខ្លះ?

៦. ក.ចូរនិយាយពីររបៀបចារអក្សលើស្លឹករឹត។

     ខ.តើសារៈសំខាន់នៃគម្ពីរស្លឹករឹតស្ថិតនៅលើរបៀបធ្វើ ឬ នៅលើខ្លឹមសារ?

 

ចម្លើយ

 

១.ឈ្មោះអ្នកនិពន្ធ ករីខ្មែរល្បីៗ ចំនួន៥នាក់ និងស្នាដៃនិពន្ធលោក៖

  • សម្តេចព្រះសុមេធាធិបតីសង្ឃរាជថ្នាក់ទី១ ជូន ណាត ៖ បទនគររាជ វចនានុក្រមខ្មែរ បទពង្សាវតារខ្មែរ
  • លោក ញ៉ុក ថែម ៖ រឿងកុលាបប៉ៃលិន ព្រះមហាវេស្សន្តរជាតក
  • អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ៖ ច្បាប់ល្បើកថ្មី ច្បាប់កេរកាល
  • លោក នូ ហាច៖ រឿងផ្កាស្រពោន រឿងមាលាដូងចិត្ត
  • លោក ម៉ែ គិន៖ រឿង សូផាត...។

 

២.ពិធីបុណ្យ “វប្បមង្គល” ជាបុណ្យតាមប្រពៃណីខ្មែរ។

  • គេធ្វើឡើងនៅដើមវស្សា នៅថ្ងៃទី ០៤ រោជ ខែពិសាខ រៀងរាល់ឆ្នាំ។
  • ដើម្បីសម្ពោធការងារសកិកម្មរបស់ប្រជារាស្ត្រខ្មែរ មើលប្រផ្លូលផលកសិកម្ម ជម្ងឺតំកាត់ ឆ្នាំខាងមុខ និងផ្សារភ្ជាប់ រវាងព្រះមហាក្សត្រ ជាមួយកសិករ។

 

៣.ទង់ព្រះពុទ្ធសាសនាបង្កើតឡើងនៅឆ្នាំ ១៩៥០ ដោយពុទ្ធិកៈសមាគមពិភពលោក។ ទង់ព្រះពុទ្ធសាសនាសំរេចបង្កើត ឡើងតាមលំអាន ឆពណ្ណរង្សីនៃព្រះសម្មាសម្ពុទ្ធ។ ឯពណ៌ទាំងនោះរៀបលំដាន់គឺ៖ ពណ៌ខៀវ លឿង ក្រហម ស ហស្សបាទ និងពណ៌ប្រាក់។ តែដោយពណ៌ប្រាក់ពិបាករក មហាសន្និបាតពុទ្ធិកៈសមាគមសំរេចយកពណ៌ខាងដើមមកជំនួស ពណ៌ប្រាក់វិញ។

 

៤.ប្រជាពលរដ្ធមានករណីកិច្ច ជាច្រើនចំពោះប្រទេសជាតិដូចជា៖

  • បង់ពន្ធជូនរដ្ធទៅតាមច្បាប់កំណត់
  • រួមចំណែកក្នុងការកសាងនិងការពារប្រទេសជាតិ
  • ចូលរួមកិច្ចការងារសាធារណៈ
  • ជួយថែក្សាសម្បតិ្តសាធារណៈ
  • ជួយពង្រឹងភាសាខ្មែរ និងវប្បធម៌ជាតិ
  • គោរពច្បាប់រដ្ធ
  • ថែរក្សាបរិស្ថាន
  • ពង្រឹងសាមគ្គីជាតិ និងអន្តរជាតិ
  • ប្រើសិទ្ធិផ្ទាល់ខ្លួនដោយបំពេញកាតព្វកិច្ចជាពលរដ្ធល្អ
  • គោរសិទ្ធិមនុស្ស..។

 

៥.ការទប់ស្កាត់លើបញ្ហាជម្ងឺអេដស៍ទាក់ទងដល់កត្តាដូចខាងក្រោម៖

  • ត្រូវមានស្នេហាស្មោះត្រង់មួយទល់នឹងមួយ
  • ត្រូវប្រើស្រោមអនាម័យក្នុងករណីមានដៃគូរួមភេទច្រើន
  • ត្រូវពិនិត្យឈាមមុនពេលរៀបអាពាហ៍ពិពាហ៍
  • មិនត្រូវប្រើម្ជុល ឬគ្រឿងទំលុះស្បែករួមគ្នា
  • មិនត្រូវបញ្ជូលឈាមដោយពុំបានត្រូតពិនិត្យដោយមន្ទីរពិសោធន៍ឡើយ
  • ត្រូវធ្វើការឃោសនាអប់រំជាសាធារណៈដល់ពលរដ្ធទូទៅ
  • កុំឆាប់ប្រឡូកក្នុងការរួមភេទ...

 

៦.

ក. ការចារអក្សរលើស្លឹករឹត៖

គេត្រូវយកស្លឹករឹតមួយសន្លឹកម្តងទៅដាក់លើឈើទ្រនាប់ រួចបញ្ជូលទៅក្នុងស្នាប់ដៃ។ គេយកស្លឹករឹតដែលភ្ជាប់ នឹងស្នាប់ដៃទៅដាក់លើបាតដៃខាងឆ្វេងដែលគងលើជង្គង់បញ្ឃរ រួចកាន់ដែកចារនៅដៃខាងស្តាំដាក់សង្កត់លើដៃខាងឆ្វេង ទើបចាប់ផ្តើមចារ។

ខ.ខ្លឹមសារ៖

ព្រោះក្នុងគម្ពីរនេះបុព្វបុរសយើងបានចម្លង ឬកត់ត្រាទុកក្បូនច្បាប់ទាំងឡាយ ដែលលោកបានឃើញដើម្បីបន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយ។

គ.របៀបធ្វើគម្ពីរ៖

ព្រោះបើគ្មានគម្ពីរនេះទេ គំនិតរបស់បុព្វបុរសយើងពុំអាចដល់សព្វថ្ងៃនេះឡើយ។ ម៉្យាងទៀតបើមិនយល់ពីរបៀប ធ្វើនោះទេ គម្ពីរស្លឹករឹតនេះក៏ពុំអាចល្អប្រសើរដែរ។ ជាពិសេសរបៀបធ្វើគម្ពីនេះ ឆ្លុះឲ្យឃើញពីទេសកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើងក្នុងការបង្កើតថ្មីនូវអ្វីដែលពួកគាត់រកឃើញ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login