ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វិញ្ញាសាទី៣៖ វប្បធម៌ទូទៅ
វិញ្ញាសាសិស្សពូកែរាជធានី ផ្នែកអក្សសិល្ប៍ និងគណិតវិទ្យាថ្នាក់ទី ៩ និងទី១២
(ប្រឡង ០១.៤.២០០២)
១.នរណាកសាងភ្នំពេញមុនគេ? នៅឆ្នាំណា? តាមសិ្ថតិឆ្នាំ១៩៩៤ តើគេចែករាជធានីនេះជាប៉ុន្មានខណ្ឌ? គឺអ្វីខ្លះ? មានប៉ុន្មានសង្កាត់? និងមានប៉ុន្មានភូមិ?
២.តើកូនស្រីប្រុសត្រូវមានវិន័យនិងឥរិយាបថដូចម្តេចខ្លះក្នុងគ្រួសារ?
៣.តើនិមិត្តសញ្ញារបស់រដ្ធនីមួយៗមានអ្វីខ្លះ? តើសញ្ញាជាតិខ្មែរយើងមានអត្ថន័យដូចម្តេចខ្លះ?
៤.ក.តាមពុទ្ធសាសនា តើក្នុងមួយខែមានថ្ងៃសីលប៉ុន្មានដង? ថ្ងៃណាខ្លះ? សីលមានប៉ុន្មានយ៉ាង? សីលអ្វីខ្លះ?
ខ.ចូរបង្ហាញទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា។
៥.តើពីភ្នំពេញទៅប្រាសាទអង្គរ(ផ្លូវជាតិលេខ៦) មានចំងាយប៉ុន្មានគីឡូម៉ែត្រ? តាមផ្លូវនេះដល់ភ្នំកំពង់ក្តីមានស្ពាន បុរាណមួយ។ តើស្ពាននោះឈ្មោះអ្វី?
៦.ដូចម្តេចដែលហៅថា សិប្បកម្មសិល្បៈ? ចូរលើកឧទាហរណ៍មកបញ្ជាក់ផង?
៧.តើភ្លេងមហោរីបង្កើតឡើងដោយនរណា? គេប្រគុំក្នុងពិធីបុណ្យអ្វីខ្លះ? ចូររៀបរាប់ឲ្យបានបី។ តើឧបរកណ៍នៃវង់ ភ្លេងនេះមានអ្វីខ្លះ?
៨.តើនៅពេលណាប្រជាជនកម្ពុជាគោរពបូរជាព្រះឥន្រ្ទ ព្រះព្រហ្ម និងអាទិទេពដទៃទៀត?
៩.ដូចម្តេចហៅថា ភ្ញី? ចូររាប់ក្បាច់ផ្កាភ្ញីតុបតែងលំអឲ្យបាន៦ ដោយបញ្ជាក់ប្រភពក្បាច់នីមួយៗផង?
ចម្លើយ
១.អ្នកកសាងភ្នំពេញមុនគេឈ្មោះ ដូនពេញ ក្នុងឆ្នាំ ១៣៧២។ មានខណ្ឌចំនួន៧គឺ៖
២.វិន័យ និងឥរិយាបថកូនចៅប្រុសស្រីនៅក្នុងគ្រួសារគឺ៖
៣.និមិត្តសញ្ញារបស់រដ្ធនីមួយៗមាន ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ។
សញ្ញាជាតិខ្មែរយើងគឺ ព្រះសង្ហារដែលមាន អត្ថន័យដូចខាងក្រោម៖
៤.ក.តាមពុទ្ធសាសនា មួយខែមានថ្ងៃសីលបួនដង គឺថ្ងៃទី ៨កើត ថ្ងៃទី ១៤(ឬ១៥កើត) ថ្ងៃទី៨រោច ថ្ងៃទី១៤រោច (ឬ១៥រោច)។ សីលមានបីយ៉ាង គឺសីលប្រាំ សីលប្រាំបី(សម្រាប់គ្រហស្ត) និងសិលដប់ (សម្រាប់ដូនជី តាជី និងព្រះសង្ឃ)។
ខ.ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា៖
សិទ្ធមនុស្ស
ពុទ្ធសាសនា
៥.ពីភ្នំពេញទៅប្រាសាទអង្គរ(ផ្លូវជាតិលេខ៦) មានចំងាយ ៣២០គម។ ឈ្មោះស្ពាន ព្រះផ្ចិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស)។
៦.សិប្បកម្មសិល្បៈ គឺជាសិល្បៈដែលគេយកឧបករណ៍ធ្វើដោយដៃទៅសំដែង។ ឧ.ឈ្នាង អង្រុត អង្រែ...
៧.ភ្លេងមហោរីបង្កើតឡើងដោយខ្មែរជំនាន់ដើម៖
៨.នៅពេលធ្វើបុណ្យផ្សេងៗដូចជាពិធីបុណ្យ៖ កោរជុក ឡើងផ្ទះ ពិធីបូងសួងផ្សេងៗ លាបំណន់ ពិធីរៀបមង្គលការ ពិធីកាត់គ្រោះ ស្រោចទឹក...។ ម៉្យាងវិញទៀតពេលមានទុក្ខព្រួយអ្វីមួយតែងដុតធូបនឹកដល់ព្រះឥន្ទ្រ ព្រះព្រហ្ម អារក្ស អ្នកតា បង់បត់ មាតាបិតា ជីដូនជីតា ដែលបានចែកឋានទៅ។
៩.ភ្ញី គឺជាឈ្មោះក្បាច់រចនាដែលគូរ ឬឆ្លាក់ប្រទាក់ពាក់ព័ន្ធ។
ភ្ញីតុបតែងលំអ៦បែបគឺ៖
ភ្ញីក្លាយ ក្បាច់ដែលលាយច្រើនបែបចំរុះគ្នាយកតាមលំនាំផ្កាចំរុះពណ៌ក្នុងថូ។