Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី៧៖ វប្បធម៌ទូទៅ

ប្រឡងជ្រើសរើសសិស្សពូកែ

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩

(ប្រឡង ០២.៤.២០០៤)

 

១.តាមស្ថិតិជំរឿនឆ្នាំ១៩៩៨ ប្រទេសកម្ពុជាយើង៖

  • មានផ្ទៃក្រឡាប៉ុន្មាន ចែកចេញជាប៉ុន្មានខេត្ត ក្រុង ឃុំ ភូមិ មានដង់ស៊ីតេប្រជាជនប៉ុន្មាន?
  • មានប្រជាជនប៉ុន្មាន?
  • មានទទឹងពីជើងទៅត្បូងចម្ងាយប៉ុន្មាន? បណ្តោពីលិចទៅកើតចម្ងាយប៉ុន្មាន? មានចំណុចកណ្តាលនៅចំកន្លែងណា? មានព្រំប្រទល់សរុបប៉ុន្មានគ.ម? កោះធំជាងគេឈ្មោះអ្វី មានផ្ទៃក្រឡាប៉ុន្មាន?
  • ខេត្តកណ្តាលមានផ្ទៃក្រឡាប៉ុន្មាន? ប្រជាជនប៉ុន្មាន? ដង់ស៊ីតេប្រជាជនប៉ុន្មាន? ចែកចេញជាប៉ុន្មានស្រុក? ឃុំ? ភូមិ?

២.មនុស្សត្រូវអប់រំចិត្តឲ្យបានល្អដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៌៤យ៉ាង។ ចូររៀបរាប់ និងបញ្ជាក់អត្ថន័យ។ ព្រហ្មវិហារធម៌ទាំង៤នេះ ទាក់ទងនឹងការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ?

៣.កាលណារដូវរំហើយចូលមកដល់ ខ្យល់បក់ពីទិសខាងជើង (ខែមិគសិរ) ប្រជាជនខ្មែរយើងនិយមនាំគ្នាបង្ហើរខ្លែង កំសាន្ត ទាំងចាស់ទាំងក្មេង ក្រោយពីបានប្រមូលផលរួចហើយ។

     ក.តើអ្នកស្គាល់ខ្លែងអ្វី? ចូររៀបរាប់ឈ្មោះខ្លែងឲ្យបាន២៤។

     ខ.ដើម្បីធ្វើខ្លែង គេត្រូវមានសម្ភារៈអ្វីខ្លី?

     គ.តើការបង្ហោះខ្លែងមានអត្ថន័យដូចម្តេចខ្លះ?

     ឃ.តាមជំនឿរបស់ខ្មែរយើង បើកាលណាខ្លែងធ្លាក់ដំបូលផ្ទះអ្នកណាមួយនោះ (និយាយតែកន្លែង ឬខ្លែងព្នង) គេចាត់ទុកជាការឆៃពន់ពេកណាស់។ ហេតុដូចម្តេចបានជាមានជំនឿបែបនេះ?

៤. ក.តើប្រជាកម្ពុជាយើងមានជំនឿលើសាសនាអ្វីខ្លះ?

     ខ.រដ្ធធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ចាត់ទុកសាសនាជាសាសនារបស់រដ្ធ ចុះសាសនាដទៃ? ចូរពន្យល់។

     គ.តើមានវិធីណាខ្លះក្នុងទំនៀមទំលាប់ប្រពៃណីយើងទាក់ទងនឹងព្រហ្មញ្ញសាសនា? ចូររៀបរាប់ឲ្យបាន១០ និងបញ្ជាក់។

 

ចម្លើយ

១.ជំរឿនឆ្នាំ ១៩៩៨ ប្រទេសកម្ពុជាយើងមាន៖

  • ក្រឡាផ្ទៃ ១៨១ ០៣៥គ.មការរ៉េ មានខេត្ត ២១ ក្រុង ៣ ស្រុក ១៨៤ ឃុំ១២៥៣ និងមានដង់ស៊ីតេ ៦៤/គ.មការ៉េ។
  • មានប្រជាជន ១១ ៤៣៧ ៦៥៦នាក់
  • ពីជើងទៅត្បូង ៤៤០គ.ម នឹងពីលិចទៅកើត ៥៦០គ.ម។ មានចំណុចកណ្តាលនៅក្បែរកំពង់ធំ មានព្រំ ប្រទល់សរុបចម្ងាយ ២៦០០គ.ម។ កោះដែលធំជាងគេ គឺកោះកុង ដែលមានផ្ទៃ ៨០គ.មការ៉េ។
  • ខេត្តកណ្តាលមានផ្ទៃ ៣៥៦៨គ.មការ៉េ មានប្រជាជន ១ ០៧៥ ១២៥ នាក់ដង់ស៊ីតេ ៣០១នាក់/គ.មការ៉េ ចែកជា១១ស្រុក ១៤៧ឃុំ ១០៨៧ភូមិ។

 

២.ព្រហ្មវិហាធម៌៤យ៉ាង គឺ៖

  • មេត្តា៖ សេចក្តីរាប់អាន សេចក្តីប្រណី ចំណងចង់ឲ្យអ្នកដទៃបានសុខ។
  • ករុណា៖ សេចក្តីអាណិត អាសូរ។
  • មុទិតា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថាអ្នកដទៃតាមតែ អ្នកក៏ដោយ គេមានទ្រព្យសម្បតិ្តធនធាន បុណ្យសក្តិបានប្រកដោយសេចក្តីសុខ ការមានចិត្តជួយអរគេ មិនច្រណែនឈ្នានីស។
  • ឧបេក្ខា ឬឧបេក្សា៖ ការតាំងចិត្តកណ្តាល ដំណើរមិនលម្អៀសទៅណា។

ព្រហ្មវិហារធម៌ទាំង៤ទាក់ទងនឹងសិទ្ធិមនុស្សព្រោះ៖

សិទ្ធិមនុស្សគឺជាផ្នែកមួយនៃសីលធម៌ពុទ្ធសាសនា ដែលបានណែនាមមនុស្សឲ្យចេះរស់នៅក្នុងសេចក្តីស្រឡាញ់រាប់អានគ្នា ជាបងប្អូន(ត្រូវមានមេត្តា)។ ឲ្យចេះអាណិតអាសូរគ្នា (ត្រូវមានករុណា) កុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ឲ្យចេះអត់អោនគ្នា មានចិត្តត្រេកអរនៅពេលដែលគេបានសុខ (មុទិតា) ប្រាសចាកអំពើពុករលួយ គេងប្រវ័ញ្ច ទៀតត្រង់ មានតំលាភាព ចៀស វាងអគតិទាំងឡាយ (ឧបេក្ខា)។

 

៣.ក.ខ្លែងព្នង ខ្លែងកន្ទោង ខ្លែងគោម ខ្លែងកណ្តូង ខ្លែងខ្លោះ ខ្លែងកូនមាន់ ខ្លែងបៅឬប្របៅ ខ្លែងប្រមង់ ខ្លែងសាក់ ឬខ្លែងចាក់ ខ្លែងមេអំពៅ ខ្លែងស្វាប្រសាក់ឬស្វាប្រចាក់ ខ្លែងយក្ស ខ្លែងហោប៉ៅ ខ្លែងបណ្តើរកូន ខ្លែងប៉ោត ខ្លែងផ្កាយ ខ្លែងផ្កា ខ្លែងប្រចៀវ ខ្លែងប្រយុទ្ធ និងខ្លែងឃ្លោកឬខ្លែងក្អម។

ខ.សម្ភារៈ សំរាប់ធ្វើខ្លែងមាន៖ ឬស្សី ផ្តៅ ក្រមួន ស្លឹកត្តេត្នាឬស្លឹកត្រាំងឬស្លឹកដួង ជ័រព្នៅឬបាយម៉ាន ឬជ័រកាវ ក្រណាត់ ទេសឯកឬសូត្រឬក្រដាសយៃ។

គ.អត្ថន័យនៃការបង្ហោះខ្លែង៖

  • ជាទំនៀមទំលាប់របស់ខ្មែរយើងដែលបញ្ជាក់ថា ជីវិតតែងតែផ្សារភ្ជាប់នឹងធម្មជាតិ។
  • ដើម្បីគោរពនិងបូជាដល់ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ បូជាព្រហ្មញ្ញសាសនា គឺគោរពដឹងគុណព្រះពាយ ដែលផ្តល់ខ្យល់ឲ្យយើងដកដង្ហើម បានរស់រានមានជីវិតគ្រប់ៗគ្នាដែលគេនិយមថាដង្ហើមរស់។
  • បូជាព្រះពុទ្ធសាសនាគឺបូជាព្រះចូឡាមណីចេតិដែលប្រតិស្តាននៅវិមានត្រៃត្រឹង្ស។
  • នឹងគុណដល់ធាតុទាំង៤ ដែលទ្រទ្រង់លោកគឺ ធាតុទឹក ធាតុដី ធាតុភ្លើង និងធាតុខ្យល់
  • ជាល្បែងកំសាន្តរបស់ប្រជាជនយើង ក្រោយពីការប្រមូលផលរួច។

 

៤.មូលហេតុ៖

  • ជាប្រផ្នូលឧបទ្រពចង្រៃនាំមកជោគជតារាសីអាក្រក់ដល់ម្ចាស់ផ្ទះ
  • គេជឿលើសត្វខ្លែងដែលជាសត្វរកស៊ីពេលយប់ ដែលជាសត្វចង្រៃ កាលណាវាហើរទំលើផ្ទះ ឬយំនោះនាំអោយម្ចាស់ផ្ទះជួបនូវប្រផ្នូលអាក្រក់។ សត្វខ្លែងជាអ្នកបំរើខ្មោច ព្រាយបិសាច ឬភ្នាក់ងារបិសាចដែលនាំអោយមនុស្សក្នុងផ្ទះ ឈឺ ឬស្លាប់។
  • ដូចនេះហើយទើបម្ចាស់ផ្ទះ ទាមទារឲ្យម្ចាស់ខ្លែងធ្វើពិធីបង្កក់ប្រសិទ្ទិលើករាសីឲ្យគេនោះ ទើបគេសុខចិត្ត

 

៥.

ក.ប្រជាជនកម្ពុជាយើងមានជំនឿលើសាសនា៖ ព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា អ៊ីស្លាមសាសនា គ្រឹស្តសាសនា។

ខ.ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ធ។ សាសនាដៃទៀតប្រជាជនអាចមានសេរីភាពខាងជំនឿសាសនា។

គ.ទំនៀមទំលាប់ដែលទាក់ទងនឹងព្រហ្មញ្ញសាសនា គឺពិធីឡើងផ្ទះ បួងសួងលាបំណង់ រៀបមង្គលការ សូត្រមន្តលើរាសី ស្រោចទឹក កោរជក់ បូជាយញ្ញ បុណ្យសុំទឹកភ្លៀង ដាក់ស្នេហ៍ ព្យាបាលជម្ងឺដោយមន្តអាគម។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login