ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វិញ្ញាសាទី៤៖ វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែ ផ្នែកអក្សសិល្ប៍ និងគណិតវិទ្យាថ្នាក់ទី ៩
(ប្រឡង ០៤.៤.២០០៣)
១.ការស្រលាញ់ប្រទេសជាតិ គឺជាតម្លៃមួយដែលធ្វើឲ្យមនុស្សហ៊ានលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីសេរីភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ឯកភាពជាតិ សន្តិភាព និងការការពារអត្តសញ្ញាណជាតិ និមិត្តរូបជាតិ។
ក.តើអត្តសញ្ញាណជាតិជាអ្វី? និមិត្តរូបជាតិជាអ្វី?
ខ.តើអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងប្រើនិមិត្តរូបអ្វី? មានអត្ថន័យដូចម្តេចខ្លះ?
គ.ហេតុអ្វីបានជាយើងឲ្យតម្លៃនិមិត្តជាតិយើង?
២.តើបុណ្យវិសាខបូជាគេធ្វើនៅថ្ងៃណា? ខែណា? ដើម្បីរំលឹកដល់អ្វីខ្លះ?
៣.ជម្ងឺអេដស៍ជាជម្ងឺកាចសារហាវណាស់ និងគ្មានថ្នាំព្យាបាលទេ។ លទ្ធផលបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជាប្រមាណ ១៧០ ០០០នាក់ សព្វថ្ងៃនេះកំពុងផ្ទុកមេរោគហ៊ីវ ក្នុងនោះអត្រារបស់មនុស្សពេញវ័យមានប្រមាណ ៣.៥% (តាមរបាយការណ៍ឆ្នាំ ១៩៩៩)។
ក.តើអេសដ៍បង្កឡើងដោយមេរោគឈ្មោះអ្វី?
ខ.វាបំផ្លាញអ្វី?
គ.មេរោគអេដស៍ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈអ្វី?
ឃ.កត្តាមិនឆ្លងមានអ្វីខ្លះ?
ង.តើអ្នកធ្វើដូចម្តេច ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍?
៤.តើព្រះពុទ្ធសាសនាហីនយាន និងព្រះពុទ្ធសាសនាមហាយាន មានលក្ខណៈប្លែកគ្នាដូចម្តេចខ្លះ?
៥.ក្នុងលទ្ធិព្រះពុទ្ធសាសនា ពាក្យ “ត្រៃរត្ន និងព្រះត្រៃបិដក” សំរាប់សំគាល់អ្វី?
ចម្លើយ
១.
ក.អត្តសញ្ញាណជាតិមានសញ្ញាជាតិ សំរាប់សំគាល់ឲ្យជាក់លាក់ពិតប្រាកដរបស់ជាតិមួយ។ និមិត្តរូបជាតិជារូបភាព តំណាងឲ្យជាតិសាសន៍មួយ។
ខ.អត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ ដែលមានអត្ថន័យដូចខាងក្រោម៖
ទង់ជាតិ៖
ភ្លេងជាតិ៖
សញ្ញាជាតិ៖
គ.បានជាយើងឲ្យតម្លៃទៅលើនិមិត្តរូបជាតិយើង គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និងលក្ខណប្រយុទ្ធ និងការពាអត្តសញ្ញាណជាតិ សន្តិភាព និងឯកភាពជាតិ។
២.បុណ្យពិសាខបូជា គេធ្វើឡើងនៅថ្ងៃទី ១៥កើត ខែពិសាខ ដើម្បីរំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលទ្រង់ប្រវសូត្រ ត្រាស់ដឹងនិងចូលបរិនិញ្វាន។
៣.
ក.អេដស៍បង្កឡើងដោយប្រព័ន្ធប្រឆាំងមេរោគរបស់មនុស្សចុះខ្សោយ។
ខ.វាបំផ្លាញប្រព័ន្ធការពារប្រឆាំងមេរោគរបស់មនុស្សឲ្យចុះខ្សោយ។
គ.មេរោគអេដស៍ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀងតាមរយៈ៖
ឃ.ការមិនឆ្លង
ង.ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍ យើងត្រូវ៖
៤.ព្រះពុទ្ធសាសនាហីនយាន និងមហាយានមានលក្ខណៈប្លែកគ្នាត្រង់៖
៥.ក្នុងលទ្ធិពុទ្ធសាសនា ពាក្យថា “ត្រៃរត្ន និងព្រះត្រៃបិដក” សម្រាប់សំគាល់៖