ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វិញ្ញាសាទី១១៖ វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែ
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩
(ប្រឡង ២៤.១.២០០៩)
១.នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រៃ” ឬ “កែវទាំងបី” ចូរបកស្រាយពីទំនាក់ទំនងរវាងកែវទាំងបី។
២.ជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងដើម្បីគោលបំណងអ្វី?
៣.តើ អ.ស.ប មានឈ្មោះពេញដូចម្តេចខ្លះ? ហើយស្ថាប័ននេះមានតួនាទីសំខាន់អ្វីខ្លះ
៤.តើបុណ្យវិសាខបូជាគេប្រារព្ធនៅថ្ងៃណា? ហេតុអ្វីបានជារាជរដ្ធាភិបាលសំរេចយកថ្ងៃវិសាខបូជាជាថ្ងៃបុណ្យជាតិ?
៥.អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ហើយកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ តើអ្នកមានកាតព្វកិច្ចត្រូវធ្វើដូចម្តេចខ្លះ?
៦.តើមគ្គុទេសក៏ខ្មែររូបណា ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារពីការរំលោភបំពានពីថៃ? ហើយតុលាការក្រុងឡាអេបញ្ជាឲ្យថៃប្រគល់មកខ្មែរវិញនៅថ្ងៃខែឆ្នាំណា?
ចម្លើយ
១.នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រៃ ឬ “កែវទាំងបី” មាន៖ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
ទំនាក់ទំនងរវារកែវទាំងបី៖
២.ជារៀងរាល់ឆ្នាំពិធិបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងដើម្បីរំលឹកវិញ្ញាណក័្ខន្ធ និងឧទ្ទិសផលបុណ្យដល់ជីដូនជីតា ម្តាយឪពុក មីងមា ដែលបានស្លាប់ទៅឲ្យកើតនៅឋានដ៏សមគួ។
៣.អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះមានតួនាទី៖
ផ្នែកនៃអង្គការសហប្រជាជាតិដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកគឺ អង្គការ យូណេស្កូ
ការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានផលប្រយោជន៍ដូចជា៖
៤.បុណ្យវិសាខបូជាតែងតែប្រារព្ធធ្វើនៅថ្ងៃទី ៥កើត ពេញបូរណ៌មី ខែពិសាខ។
បានជារាជរដ្ធាភិបាលកម្ពុជាសំរេចយកថ្ងៃបុណ្យវិសាខបូជាជាថ្ងៃបុណ្យជាតិ ព្រោះប្រជាពលរដ្ធកម្ពុជាប្រមាណ ៩០%ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ធ (មាត្រា៤៣នៃរដ្ធធម្មនុញ្ញ)
៥.អ្នកស្រលាញលទ្ធិប្រជាធិបតេយ្យ ហើយកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកទាំងនោះមានកាតព្វកិច្ចដូចតទៅ៖
៦.អគ្គមគ្គុទេសដែលបានដាក់ពាក្យបណ្តឹងទោតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារពីការរំលោភបំពាន គឺព្រះបាទនរោត្តមសីហនុវរ្ម័ន។ តុលាការក្រុងឡាអេបញ្ជេ ឲ្យថៃប្រគើមកខ្មែរវិញនៅថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ១៩៦៣។