Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី១២៖ វប្បធម៌ទូទៅ

ប្រឡងជ្រើសរើសសិស្សពូកែ

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩

(ប្រឡង ២០០៩)

 

១.ការស្វែងយល់អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម។

ក.តើមេដឹងនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះដែលត្រូវបានធ្វើការកាត់ក្តីរួចហើយ?

ខ.តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេចខ្លះ?

គ.តើអង្គជំនុំជម្រះវិសាមញធ្វើការរបៀបណាខ្លះ?

ឃ.ដូចម្តេចដែលហៅថា អំពើរប្រល័យពូជសាសន៍?

២.បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែអភិវឌ្ឃន៍ ហើយយើងតែងតែជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាញឹកញាប់។

ក.តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៊

ខ.ក្នុងចំណោមគ្រោះថ្នាក់ទាំងអស់នោះ តើគ្រោះថ្នាក់បណ្តាលមកពីកត្តាណាមួយដែលច្រើនកើតមានញឹកញាប់ជាងគេបំផុត?

គ.តើមានវិធានការដូចម្តេចខ្លះដើម្បីចៀសរាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?

៣.ដូចម្តេចដែលហៅថាសាសនា? តើសាសនាមានប្រភពមកពីណា? តើព្រះពុទ្ធសាសនាហូរចូលស្រុកខ្មែរក្នុងរាជ្យស្តេចអង្គណា? សតវត្សទីប៉ុន្មាន?

៤.តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និងរប្បធម៌បរទេសបានផ្តល់ផលវិបាកអ្វីខ្លះដល់អរិយធម៌ខ្មែរ? ចូរពន្យល់។

 

ចម្លើយ

១.

ក.នៅឆ្នាំ ១៩៧៩ មានការកាត់សេចក្តីអំពើប្រល័យពូជសាសន៍នៅទីក្រុងភ្នំពេញដែលគេស្គាល់ ថាជាតុលាការប្រជាជនបដិវត្តន៍។ តុលាការនេះបានកាត់ទោសលោក អៀង សារី និងលោក ប៉ុល ពត ហើយបានរកឃើញថា ពួកគេទាំងពីរនេះជាប់ពិរុទ្ធខាងឧក្រិដ្ធប្រល័យពូជសាសន៍ ប៉ុន្តែអ្នកទាំងពីរមិនមានវត្តមាននៅចំពោះមុខតុលាការទេ ហើយក៏មិនបានទទួលទោសពីកំហុសដែលខ្លួនបានប្រព្រឹត្តនោះដែរ។

នៅឆ្នាំ ១៩៩៦ ព្រះមហាក្សត្របានប្រទានការអនុគ្រោះទោសចំពោះ លោកអៀង សារី ដែលបានទទួលការប្រកាសទោស នៅពេលដែលតុលាការប្រជាជនបដិរត្តន៍បានកាត់ទោសគាត់ពីបទប្រល័យពូជសាសន៍។

នៅឆ្នាំ ១៩៩៧ ពួកខ្មែរក្រហមខ្លួនឯងផ្ទាល់បានកាត់ទោស ប៉ុល ពត ពីបទឧក្រិដ្ឌដែលគាត់បានប្រព្រឹត្ត ក្នុងរង្វង់អង្គការរបស់គេក្រោយឆ្នាំ ១៩៧៩។

ខ.ចៅក្រមអន្តរជាតិមួយចំនួនត្រូវបានជ្រើសតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានចំនួន ៧រូប ជូនរាជរដា្ធភិបាលកម្ពុជា ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងធ្វើការជ្រើសរើសចំនួន ៥រូបក្នុងចំណោម ៧រូប អោយទៅបំរើការនៅក្នុងតុលាការទាំងពីរថ្នាក់។ ឧត្តមនៃក្រុមប្រឹក្សានៃអង្គចៅក្រមនឹងទទួលខុសត្រូវក្នុងការតែងតាំង ចៅក្រមកម្ពុជាចំនួន ៧រូបក្នុងចំណោមអ្នកដែលមានសមត្ថភាពធ្វើជាចៅក្រមកម្ពុជា។

ចៅក្រមទាំងនោះត្រូវតែមានអត្តចរិកស្លូតបូត សុភាពរាបសាមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់។ ពូកគេត្រូវតែមានភាពឯករាជ្យម្ចាស់ការនិងមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។ ចៅក្រមទាំងអស់នឹងទទួលការបណ្តុះបណ្តាលជំនាញនៅសាលាភូមិន្ទចៅក្រម។

គ.តុលាការមានពីរកំរឹត ឬ ពីរថ្នាក់ គឺ សាលាដំបូង និង តុលាកកំពូល។

  • សាលាដំបូងមានចៅក្រម ៥រូប៖ ៣រូបជាចៅក្រមកម្ពុជា និង ២រូបជាចៅក្រមអន្តរជាតិ
  • តុលាការកំពូលមានចៅក្រម ៧រូប៖​៤រូបជាចៅក្រមកម្ពុជា និង ៣រូបជាចៅក្រមអន្តរជាតិ។

ឃ.អំពើប្រល័យពូជសាសន៍ជាការសំលាប់ ឬធ្វើអោយខូចខាតបាត់បង់ដោយចេតនា បំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិសាសនា ឬសាសនាណាមួយ។

២.

ក.កត្តាដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់គឺ៖

  • កត្តាមនុស្ស
  • កត្តាផ្លូវថ្នល់
  • កត្តាយានយន្ត

ខ.កត្តាមនុស្ស

គ.ដើម្បីទប់ស្កាត់ ឬកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺ៖

  • អប់រំពលរដ្ធអោយយល់ពីគ្រោះថ្នាក់ចរាចរណ៍
  • ផាកពិន័យដល់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍អោយបានត្រឹមត្រូវ និងតាមនិតិវិធីច្បាប់
  • ដាក់ទណ្ឌកម្មដល់មន្ត្រីប៉ូលីសដែលប្រព្រឹត្តអំពើពុករលួយ
  • បង្រៀនច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ធដោយមិនគិតថ្លៃ។

៣.

ក.សាសនាមកពីពាក្យថា សាសនៈ ដែលមានន័យថា ការអប់រំ ការទូន្មនា ការប្រៀនប្រដៅ។ ដូចនេះសាសនាការអប់រំទូន្មានប្រៀបប្រដៅរបស់អាចារ្យណាម្នាក់ក្នុងលោក។

ខ.សាសនាមានប្រភពមកពី៖

  • សង្គមមានភាពអន់ថយ មនុស្សពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។
  • មនុស្សតែងតែមានគំនិតថាមានថាមពលអាថកំបាំងពីខាងក្រៅអាចជួយខ្លួនបាន។

គ.ព្រះពុទ្ធសាសនាហូរចូលក្នុងស្រុកខ្មែរក្នុងស.វទី២នៃគ.ស ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វាន់ ចេម័ន។

៤.ការប៉ះទង្គិចគ្នាមានផលពីរយ៉ាងគឺ៖

ក.ផលល្អ

ធ្វើអោយមានការរីកចំរើនពេលណាដែលខ្មែរយើងចេះច្នៃប្រឌិតអោយស្របតាមចំណង់ចំណូលចិត្ត និងប្រលឹងរបស់ខ្មែរ។

ខ.ផលអាក្រក់

ធ្វើអោយអរិយធម៍ខ្មែរធ្លាក់ចុះកាលណាយើងមិនស្គាល់ខ្លួនយើងច្បាស់ ឬយើងយកអរិយធម៌របស់គេមកទាំងស្រុងដោយគ្មានការកែសំរួលអោយមានលក្ខណៈខ្មែរ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login