Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី១៤៖ វប្បធម៌ទូទៅ

ប្រឡងជ្រើសរើសសិស្សពូកែនៅសាលារៀន អន្តរទ្វីប អាមេរិកាំង

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ១២

(ប្រឡង ប្រឡង ១៨.ធ្នូ ២០១០)

 

១.ក.តើព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅថ្ងៃខែឆ្នាំណា? ដើម្បីអ្វី?

ខ.តើព្រះរាជាណាចក្រកម្ពុជាមានខេត្តក្រុងចំនួនប៉ុន្មាន?

គ.តើរាជធានីភ្នំពេញមានខណ្ឌចំនួនប៉ុន្មាន? គឺខណ្ឌអ្វីខ្លះ?

ឃ.មានខេត្តចំនួនបី ដែលមានក្រុងពីរ ហើយក្រុងនោះថ្នាក់ស្មើស្រុក តើខេត្តនោះមានឈ្មោះខេត្តអ្វីខ្លះ? និងក្រុង នោះមានឈ្មោះក្រុងអ្វីខ្លះ?

២.ក.អរិយធម៌ជាអ្វី?

ខ.តើអរិយធម៌មានធាតុសំខាន់អ្វីខ្លះ? ចូរពន្យល់ពីធាតុនីមួយៗឱ្យបានច្បាស់លាស់។

គ.តើអរិយធម៌ខ្មែរយើងទទួលឥទ្ធិពលពីអរិយធម៌ប្រទេសណាខ្លះ?

៣.នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលចារឹកពីរផ្ទាំង និងរូបចម្លាក់នោះ។

តើសិលាចារឹកពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្ថន័យសិលាចារឹក និងរូបចម្លាក់នោះ។

 

ចម្លើយ

១.ក.ព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០០៩។ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យតាមយៈនយោបាយវិមជ្ឃការ និងវិសហមជ្ឃការ។

ខ.ព្រះរាជាណាចក្រកម្ពុជាមានខេត្តក្រុងចំនួន ២៦។

គ.រាធានីភ្នំពេញមានខណ្ឌចំនួន៨គឺ៖

  • ខណ្ឌដង្កោ
  • ខណ្ឌមានជ័យ
  • ខណ្ឌទួលគោក
  • ខណ្ឌចំការមន
  • ខណ្ឌឫស្សីកែវ
  • ខណ្ឌដូនពេញ
  • ខណ្ឌ៧មករា
  • ខណ្ឌសែនសុខ

ឃ.មានខេត្តចំនូនបី ដែលមានក្រុងពីរ ហើយក្រុងនោះថ្នាក់ស្មើស្រុក ខេត្តនោះមានឈ្មោះខេត្ត៖

  • ខេត្តបន្ទោយមានជ័យមាន ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភណ្ឌ
  • ខេត្តកំពង់ចាមមាន ក្រុងកំពង់ចាម និងក្រុងសួង
  • ខេត្តស្វាយរៀងមាន ក្រុងស្វាយរៀង និងក្រុងបាវិត។

 

២.ក.អរិយធម៌មកពីពាក្យ អរិយ + ធម៌។ អរិយ មានន័យថា ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង។ ធម៌ មានន័យថា ធាតុ ភាវៈទ្រទ្រង់។ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណាដែលនាំទៅរកសេចក្តីសុខចម្រើន។

ខ.អរិយធម៌ មានធាតុសំខាន់ពីរ គឺវប្បធម៌ និងសង្គមធម៌។

វប្បធម៌

  • ចំណេះដឹង (ជំនឿ,សាសនា,វិជ្ជា វិទ្យាសាស្ត្រ)
  • កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា, អក្សរសាស្ត្រ អក្សរសិល្ប៍,សិល្បៈ ព័ត៍មាន)
  • ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី, ការអប់រំ និងកីឡា ល្បែងកំសាន្ត ច្បាប់)

សង្គមធម៌

  • គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ, ប្រដាប់តិចនិច, មុខរបរ)
  • របបសង្គម (សេដ្ធកិច្ច, សង្គមកិច្ច, នយោបាយ)
  • ទម្រង់សង្គម (ស្នូលសង្គម, វណ្ណៈសង្គម, អង្គការសង្គម)

ខ្មែរយើងទទួលឥទ្ធិពលអរិយធម៌បរទេសជាច្រើនដូចជា៖

១.មូលដ្ធានខ្មែរមុនគ.ស៖

  • ជឿលើព្រលឹងអារក្ស អ្នកតា
  • ទុកស្ត្រីជាធំ
  • ផ្សាំសត្វ
  • កប់ខ្មោចក្រោមថ្មដុស ក្នុងក្រឡ
  • ភាសាមានអន្តរបទ...

២.មានឥទ្ធិពលពីឥណ្ឌា (ស.វទី១)៖

  • ទស្សនៈ រាជាធិបតេយ្យ
  • សាសនា ភាសា អក្សរ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ និងច្បាប់ផ្សេងៗ។

៣.ឥទ្ធិពលចិន(ស.វទី៣)៖

  • ជំនួញ ល្ខោន ល្បាយជាតិសាសន៍
  • ឥទ្ធិពលចាម-ជ្វា (ស.វទី៥)
  • ផ្នែកស្ថាបត្យកម្ម (សំណង់ប្រាសាទ និងក្បាច់លំអជាដើម)

៤.ឥទ្ធិពលថៃ-វៀតណាម(ស.វទី១៣)៖

  • ពាក្យពេជន៍ (កំចីពាក្យ)

៥.ឥទ្ធិពលអឺរ៉ុប(ស.វទី១៦)៖

  • វិទ្យាសាស្ត្របច្ចេកទេស
  • ទំនៀមទម្លាប់(ចាប់ដៃ ស្លៀកពាក់)
  • លទ្ធិប្រជាធិបតេយ្យ កិច្ចការដ្ធបាល...។

 

៣.នៅវត្តភ្នំ ក្បែរនាឡិការដំ មានសិលាចារឹកពីរផ្ទាំងនិងចម្លាក់។ សិលាចារឹក ពីរផ្ទាំងនោះមានអត្ថន័យដូចខាងក្រោម៖

ក.សិលាចារឹក

  • សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី១៥ មីនា ឆ្នាំ១៩០៧ គឺបារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌមកឱ្យខ្មែរវិញ។
  • សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេចព្រះស៊ីសុវត្ថិទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជាសៀមធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។

ខ.រូបចម្លាក់

  • នារីទី១៖ កាន់ជើងពាន់តម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តសៀមរាប)។
  • នារីទី២៖ កាន់ជើងពាន់ដាក់ត្រា។
  • នារទី៣៖ កាន់ជើងពាន់ដាក់ប្រអប់ត្រា។ នារីទី៣ ជានិមិត្តរូបបង្ហាញពី៖

​           ១.បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបីថ្វាយដល់ព្រះមហាក្សត្រខ្មែរ

           ២.នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធដោយទឹកមុខ ញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។

គ.សរុប៖ សិលាចារឹកពីរផ្ទាំង និងរូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖

  • រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទស៊ីសុវត្ថិជាប្រមុខដឹកនាំជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបីដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤នោះ។
  • រំឮកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ធខ្មែរជុំវិញព្រះមហាក្សត្រទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពាន់ដោយឥតកេរខ្មាស។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login