Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី១៣៖ វប្បធម៌ទូទៅ

ប្រឡងជ្រើសរើសសិស្សពូកែ

ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ១២

(ប្រឡង ប្រឡង ១៨.កុម្ភៈ ២០១០)

 

១.តើកូនប្រុសកូនស្រីត្រូវមានវិន័យ និងឥរិយាបថដូចម្តេចខ្លះក្នុងគ្រូសារ?

២.ចូរប្រៀបធៀបពិធីបុណ្យពិសាខបូជា និងបុណ្យមាឃបូជា។

៣.ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់។ ចូរបង្ហាញអត្ថន័យនៃភ្នំខ្យាច់។

៤.តើអ្នកបើបរយានគ្របប្រភេទ ត្រូវមានឥរិយាបថ និងសុជីវធម៌ក្នុងពេលកំពុងបើកបរដូចម្តេចខ្លះ?

៥.ដើម្បីឲ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប តើមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?

៦.នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលចារឹកពីរផ្ទាំង និងរូបចម្លាក់នោះ។

តើសិលាចារឹកពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្ថន័យសិលាចារឹក និងរូបចម្លាក់នោះ។

 

ចម្លើយ

 

១.កូនប្រុសកូនស្រីត្រូវមានវិន័យ និងឥរិយាបថក្នុងគ្រួសារដូចតទៅ៖

  • គោរពតាមដំបូន្មានមាតាបិតា
  • មានភាពស្មោះត្រង់យុត្តិធម៌
  • មិនប្រព្រឹត្តិអំពើពាលាអាវាសែដែលនាំឲ្យអាប់អោនកិត្តិយសគ្រួសារ ខ្លួនឯង និងសង្គមជាតិ
  • មិនបង្កលក្ខណៈណាមួយដែលធ្វើអោយឪពុកម្តាយពិបាកចិត្ត
  • ចេះជួយបំពេញការងារនៅក្នុងគ្រួសារ
  • ស្រលាញ់ដឹងគុណមាតាបិតា និងអ្នកដែលធ្វើល្អចំពោះខ្លួនយើង
  • ស្វ័យសិក្សា..

 

២.ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យមាឃបូជា៖

ក.មាឃបូជា គឺជាពិធីបុណ្យក្នុងខែមាឃ។ ឈ្មោះបុណ្យនេះសម្រាប់ពុទ្ធសាសនា។ ធ្វើក្នុងថ្ងៃពេលបូណ៌មី ខែមាឃ រំលឹកដល់សាវកសន្និបាត “ការប្រជុំសាវក” នៃព្រះសម្មាសម្ពុទដែលហៅថា “ចាតុរង្គសន្និបាត” គឺ៖

  • ថ្ងៃនោះព្រះចន្ទចរចូលដល់មាឃនក្សត្រ(ថ្ងៃពេលបូណ៌មី ខែមាឃ)
  • ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់
  • ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គឥតបានកំណត់ព្រះបរមសាស្តាប់ក៏ស្រាប់មកប្រជុំក្នុងតំណាក់កាលព្រះបរមសាស្តា
  • ព្រះភិក្ខុសង្ឃទាំងអស់នោះសុទ្ធតែជាព្រះអរហន្ត

ការប្រជុំអង្គបួននេះក្នុងពុទ្ធសម័យមានតែម្តងគត់ក្នុងវេលា ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងឱវាទបាតិមោក្ខ។ ពួកពុទ្ធមា​ មកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមកកំណត់យកថ្ងៃពេញ បូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា៖ ថ្ងៃមាឃបូជា ធ្វើមាឃបូជា បុណ្យមាឃបូជា។

បុណ្យមាឃបូជាធ្វើឡើងរំឮកដល់ជំនាន់ព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារថា ចាប់តាំងពីថ្ងៃនេះតទៅទៅ ៣ខែ ទៀតតថាគតបរិនិព្វាហើយ។ មានសេចក្តី អស្ចារ្យរហូតដល់មានការកក្រើករំពើកញាប់ញ័រ ប្រថពីដើម។ ទ្រង់ដាក់អាយុសង្ខារនៅថ្ងៃអាទិត្យពេលបូណ៌រមី ១៥កើត ខែមាឃ ឆ្នាំម្សាញ់ និងរំឮកដល់កាលដែលព្រះអង្គទ្រង់ធ្វើចាតុរង្គសន្និបាត សំដែងឱវាទបាតិមោក្ខចំពោះភិក្ខុក្នុងវត្តវេឡុវ័ន។

ខ.ពិសាខបូជា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំឮកដល់ពុទ្ធសមណគោតមបរគ្រូ នាថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខ​ដែលពុទ្ធសាសនិក រួមមាន ព្រះសង្ឃ គ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហោកុសលដ៏ប្រសើរ។ ការប្រារព្ធពិធី បុណ្យវិសាខបូជានេះនាថ្ងៃទី១៥កើតពេលបូណ៌មី ខែវិសាខអាស្រ័យដោយលោកអ្នកប្រាជ្ញ ខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុង គម្ពីរបឋមសម្ពោធិ ថាជាមង្គលភិលក្ខិកាលគឺជាថ្ងៃមហោមង្គល ត្រូវនឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ៖

  • ទ្រង់ប្រសូត្រចាកឧទរព្រះមាតា៖ ក្នុងសួនលុម្ពិនី ត្រង់ព្រំប្រទល់នៃ នគរកបិលពស្តុ និងនគរទេវទហៈ ក្រោមដើម សាលព្រឹក្សមូយដើម នាថ្ងៃសុក្រ ទី១៥កើត ខែវិសាខ ឆ្នាំច ៦២៣ ឆ្នាំមុនគ.ស។
  • ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ៖ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើតខែវិសាខ ឆ្នាំរកា ៥៨៨ឆ្នាំមុនគ.ស ក្រោមដើមពោធិព្រឹក្សក្បែរស្ទឹងនេរញ្ជរា ហើយទ្រង់ក៏មានព្រះនាមជា ព្រពុទ្ធ រហូតមកដល់សព្វថ្ងៃនេះ។
  • ទ្រង់រំលត់ខន្ធចូលទៅកាន់ព្រះបរិនិព្វាន៖ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សានៅថ្ងៃអង្គារ ១៥កើតខែវិសាខ ឆ្នាំរកា ៥៤៣ឆ្នាំមុនគ.ស ក្រោមដើមសាលព្រឹក្សទាំងគូខាងលិចក្រុងកុសិនារា គឺកុសិនគរឬកស្សិ ដែលស្ថិតនៅចម្ងាយ ៩គីឡូម៉ែត្រពីក្រុងគោរក្ខបូរ នៅប៉ែកឧត្តរនៃប្រទេសឥណ្ឌា។ តាំងពីពេលនោះមកព្រះពុទ្ធសាសនាត្រូវបានប្រកាសជាផ្លូវការ។

សម្តេចព្រះបរមសាស្ត្រាចារ្យរបស់យើង ទ្រង់ប្រសូត្រត្រាស់ដឹង និងចូលបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេលបូណ៌មី ខែវិសាខ ទាំងអស់ គឺប្លែកតែឆ្នាំតែប៉ុណ្ណោះ។

 

៣.ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេល៣ថ្ងៃ។ ក្នុងពិធីនោះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ ជាកិច្ចបង្ហើយបុណ្យ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ៖

  • ភ្នំខ្សាច់តំណាងឲ្យមហាបពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌា គឺមានកំពូលប្រាំដែលភ្នំកណ្តាលតំណាងឲ្យភ្នំ ព្រះសុមេរុ និងកំពូលបួនទៀតតំណាងឲ្យទ្វីបទាំងបួនជាសត្តបរិព័ទ្ធ ព័ទ្ធជាបរិវារជុំវិញភ្នំព្រះសុមេរុ។
  • ការពួនភ្នំខ្សាច់ជាកាកកសាង “វាលុកចេតិយ” ដែលតំណាងឲ្យ “ព្រះចូឡាមណីចេតីយ” ដែលជាចេតិយ សម្រាប់តម្លល់ព្រះកេសា ស្នៀតព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធនៅឯឋានត្រៃត្រឹង្ស។
  • តាមធម្មទេសនាអំពី “អនិសង្សវាលុកចេតិយ” បានចែងថា “បើចង់រូចកម្មពៀរគប្បីសាងវាលុកចេតិយ គឺធ្វើបុណ្យឆ្លងហើយនឹងរួចកម្មពៀរនោះហោង”។
  • ការពូនភ្នំខ្សាច់ ឬកសាងវាលុកចេតិយអាចរំដោះនូវកម្មពៀរទាំងឡាយ ដែលគេបានសាងកន្លងមកដោយទូទាត់នឹងចំនួនគ្រាប់ខ្សាច់ ដែលមានច្រើនរាប់មិនអស់នេះ។ ពូនភ្នំខ្សាច់ និងឆ្លងភ្នំខ្សាច់ផ្តាច់កម្មពៀរ។
  • មានគ្រួសារខ្លះមានជំនឿថា ការពូនភ្នំខ្សាច់គឺជាពិធីរំដោះកម្មពៀរ
  • មានគេដើរប្រទក្សិណ៣ជុំ និងអធិដ្ធាន ដើម្បីរំដោះកម្មពៀរ និងលាងបាប។
  • នៅថ្ងៃបង្ហើយ (ថ្ងៃឡើងស័ក) គេនាំគ្នាឆ្លងភ្នំខ្សាច់ ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់ ធម្មតាវិញ ដើម្បីយកខ្សាច់ប្រើការ។

 

៤.អ្នកបើកយានយន្តគ្រប់ប្រភេទ ត្រូវមានឥរិយាបទ និងសុជីវធម៌ក្នុងពេលកំពុងបើកបរ៖

ក.សុជីវធម៌

អ្នកបើកបរត្រូវមានមនសិការខ្ពស់ក្នុងការគោរពច្បាប់ចរាចរណ៍រក្សាសេចក្តីថ្លៃថ្នូរ ដឹងទុក្ខធុរៈដល់អ្នកបើកបរដូចគ្នា និងអនុវត្តន៍វិធានដូចខាងក្រោម៖

  • ត្រូវបន្ថយល្បឿននៅពេលមានម៉ូតូ ឬយានយន្តផ្សេងទៀតធ្វើសញ្ញាសុំជែង ត្រូវអែបស្តាំ និងទុកលទ្ធភាពឲ្យយាន​ដែលនៅពីក្រោយមានធុរៈប្រញាប់ទៅមុន។
  • នៅកន្លែងមានទឹកដក់ ឬភក់ជាំ នៅកន្លែងដែលមានដីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំអោយភក់ ឬទឹកខ្ចាត់ប្រឡាក់អ្នកដំណើរផ្សេងៗដែលនៅជិតនោះ។
  • មិនត្រូវខាកស្តោះ ឬបោះសម្ភារផ្សេងៗចេញពីយានយន្ត ជាហេតុនាំឲ្យរំខាន និងប៉ះពាល់ដល់អ្នកដំណើរដូចគ្នា។

ខ.ឥរិយាបថ

អ្នកបើកបរត្រូវចេះអត់ឱន ឬអនុគ្រោះចំពោះការខុសឆ្គងបន្តិចបន្តួចនៃអ្នកបើកបរដូចគ្នា៖

  • បើមានការប៉ះទង្គិចគ្នាបន្តិចបន្តួច យើងត្រូវដោះស្រាយដោយសន្តិវិធី កុំប្រើអំពើហឹង្សាដាក់គ្នា។
  • ទោះបីយើងបើកបរស្ថិតនៅក្នុងសភាពត្រូវច្បាប់ក៏ដោយ ក៏យើងត្រូវមានការយោគយល់គ្នា ឬអនុគ្រោះចំពោះអ្នកបើកបរ ដែលបំពានច្បាប់ ឬដោយសារយានយន្តមានលក្ខណៈមិនប្រក្រតី។ យើងត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ស្ងប់ស្ងៀមរាក់ទាក់ យើងមិនត្រូវតបដោយកំហឹងវិញទេ។

 

៥.ដើម្បីឲ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប ប្រតិបត្តិតាមមគ្គទាំង៨គឺ៖

  • សម្មាទិដ្ធិ = សេចក្តីយល់ឃើញត្រូវ
  • សម្មាសង្កប្បៈ = សេចក្តីត្រិះរិះត្រូវ
  • សម្មាវាចា = សំដីត្រូវ
  • សម្មាកម្មន្តៈ = ការងារត្រូវ
  • សម្មាអាជីវៈ = ការងារត្រូវ
  • សម្មាវាយាមៈ = ព្យាយាមត្រូវ
  • សម្មាសតិ = ព្យាយាមត្រូវ
  • សម្មាសមាធិ = សមាធិត្រូវ។

៦.នៅវត្តភ្នំ ក្បែរនាឡិការដំ មានសិលាចារឹកពីរផ្ទាំងនិងចម្លាក់។ សិលាចារឹក ពីរផ្ទាំងនោះមានអត្ថន័យដូចខាងក្រោម៖

ក.សិលាចារឹក

  • សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី១៥ មីនា ឆ្នាំ១៩០៧ គឺបារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌមកឱ្យខ្មែរវិញ។
  • សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេចព្រះស៊ីសុវត្ថិទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជាសៀមធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។

ខ.រូបចម្លាក់

  • នារីទី១៖ កាន់ជើងពាន់តម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តសៀមរាប)។
  • នារីទី២៖ កាន់ជើងពាន់ដាក់ត្រា។
  • នារទី៣៖ កាន់ជើងពាន់ដាក់ប្រអប់ត្រា។ នារីទី៣ ជានិមិត្តរូបបង្ហាញពី៖

           ១.បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបីថ្វាយដល់ព្រះមហាក្សត្រខ្មែរ

           ២.នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធដោយទឹកមុខ ញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។

គ.សរុប៖ សិលាចារឹកពីរផ្ទាំង និងរូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖

  • រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទស៊ីសុវត្ថិជាប្រមុខដឹកនាំជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបីដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤នោះ។
  • រំឮកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ធខ្មែរជុំវិញព្រះមហាក្សត្រទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពាន់ដោយឥតកេរខ្មាស។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login